ប៉ូលិស​ព្រំដែន​កម្ពុជា​ប្រតិកម្ម​នឹង​ភាគី​ឡាវ​ធ្វើ​ប៉ុស្តិ៍​ថ្មី​លើ​តំបន់ស​

​ខេត្តស្ទឹងត្រែង ៖ ទាហាន​ឡាវ​ដែល​ឈរជើង​តាម​ព្រំដែន​ជាមួយ​កម្ពុជា នៅ​មិនទាន់​បញ្ឈប់​ការជីក​គ្រឹះ​សាងសង់​ប៉ុស្តិ៍​ថ្មី​របស់ខ្លួន​នៅឡើយ​ទេ បើទោះបីជា​កងកម្លាំង​ភាគី​កម្ពុជា​បានស្នើ​ឲ្យ​បញ្ឈប់​ជាច្រើនលើក​ក៏ដោយ ។ នេះ​ជាការ​អះអាង​ពី​លោក​វរសេនីយ៍ឯក ស៊ុន បាន មេបញ្ជាការ​វរ​ការពារ​ព្រំដែន​៧០១ ។​