ដេ​ន​នី ខ្វាន់ ចេញមុខ​ប្រតិកម្ម​ការពារ មាស សុខ​សោភា

ដេ​ន​នី ខ្វាន់ ចេញមុខ​ប្រតិកម្ម​ការពារ មាស សុខ​សោភា



ភ្នំពេញ ​៖​ កំពូល​តារា​ចម្រៀង​ស្រី​ ស្ថិតនៅ​លំដាប់​ជួរ​មុខ​របស់​ផលិតកម្ម​ថោ​ន​ មាស សុខ​សោភា ខណៈ​ដែល​កេរ្តិ៍ឈ្មោះ​ និង​ប្រជាប្រិយភាព​ កំពុងតែ​មាន​ភាព​ផ្ទុះ​កក្រើក​ខ្លាំង នៅ​លើ​ទីផ្សារ​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​ថ្មីៗ​នេះ ​ក៏​ស្រាប់តែ​រង​នូវ​សំឡេង​រិះគន់​លើ​ការ​ស្លៀកពាក់​ខើច​ខ្លី​ បញ្ចេញ​សាច់​គល់​ភ្លៅ​ក្នុង​ឱកាស​ដែល​នាង​ឡើង​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី​មួយ​កាលពីពេល​កន្លងមក​។​

ការ​ផ្ទុះ​ឡើង​នូវ​សំឡេង​រិះគន់​ពី​សំណាក់​ទស្សនិកជន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅលើ​តារា​ចម្រៀង​ស្រី មាស សុខ​សោភា នេះ​ ក្រោយពី​រូបថត​របស់​នាង​១​ស្លឹក ​ត្រូវ​បាន​បែក​ធ្លាយ​ ហើយ​មាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​យក​មក​បង្ហោះ​ចែករំលែក​ជា​សាធារណៈ​ព្រម​ជា​មួយ​ការ​សរសេរ​ភ្ជាប់​ពាក្យ​ថា តើ​សម​ដែរ​អត់? ក្នុង​នោះ​ក៏​មាន​ចម្លើយ​២ ដើម្បី​ជ្រើសរើស​ផង​ដែរ​គឺ​A-​សម និង​B-​អត់​សម។​

បន្ទាប់ពី​មានរឿង​នេះ​កើតឡើង ​ភ្លាមៗ​នោះ​ពុំ​ត្រូវ​បាន​ការ​ចេញ​មុខ​បំភ្លឺ​ពី​ម្ចាស់ខ្លួន មាស សុខ​សោភា ទេ​ ប៉ុន្តែ​ផ្ទុយ​មកវិញ​ បែរជា​តារា​ស្រី​និយម​ភាព​សិច​ស៊ី​កញ្ញា ដេ​ន​នី ខ្វាន់ បាន​ចេញ​មុខ​ប្រតិកម្ម​ការពារ​ជំនួស​សាមី​ខ្លួន​កំពូល​តារា​ស្រី មាស សុខ​សោភា ទៅវិញ​។​ នាង​បាន​សរសេរ​ថា ស្អប់​បំផុត​នៅ​ស្រុក​ខ្មែរ​យើង ​គឺ​មាន​ជំងឺ​ម្យ៉ាង​ គឺ​ជំងឺ​រិះគន់​គេ​ខុស​របៀប​…..។

នាង​ ដេននី ខ្វាន់​ បាន​បញ្ជាក់​ថា ​តាម​គំនិត​របស់ខ្ញុំ​ផ្ទាល់ ​គាត់​ស្លៀក​ចឹង​ គឺ​អត់​មានអី​ខុស​ទេ​ព្រោះ​វា​ជា​ស្ទា​យ៍​របស់​គាត់ ​ធម្មតា​ គាត់​ជា​អ្នក​សិល្បៈ​ គឺ​តែងតែ​រក​អ្វីដែល​ថ្មី​ ហើយ​ប្លែក​ពី​គេ​ចឹ​ង​ហើយ​។ អ្វី​ដែល​សំខាន់​ គឺ​គាត់​មិនបាន​ស្លៀក​ខ្លី​ចូល​វត្ត​នោះ​ទេ​ អ្នកណា​ក៏​ដឹង​ថា គាត់​ជា​តារា​ចម្រៀង​ម្នាក់​ដែល​តែងតែ​ស្លៀកពាក់​សុភាព ​មិនសូវ​សិច​ស៊ី​ដូច​តារា​ផ្សេង​ទេ ចឹ​ង​ហើយ​គ្រាន់តែ​ស្លៀក​ប៉ុណ្ណឹង​វា​មិន​ហួសហេតុ​នោះ​ទេ។

ខ្ញុំ​សូម​ផ្តាំ​ទៅ​កំពូល​អ្នក​រិះគន់​ទាំងអស់​នោះ​ថា បើ​ឈប់​បាន​ឈប់​ទៅ ​វា​គ្មាន​ប្រយោជន៍​នោះ​ទេ បើ​ទំនេរ​ខ្លាំង​គួរ​យក​ពេល​រកស៊ី​ចិញ្ចឹមជីវិត​ទៅ​ កុំ​មក​អង្គុយតែ​រិះគន់​ខ្មែរ​គ្នាឯង​ គួរ​បើកភ្នែក​មើល​សិល្បៈ​របស់​ប្រទេសជិតខាង​ផង​ថា ​គេ​ដើរ​ដល់​ណា​ហើយ​.. ព្រោះតែ​មានតែ​អ្នក​រិះគន់​ជាន់​ពន្លិច​សិល្បៈ​ខ្មែរ​គ្នាឯង​ចឹ​ង​ហើយ​បាន​សិល្បៈ​ខ្មែរ​មិន​រីកចម្រើន​អី​បន្តិច​ គឺ​ប៉ុណ្ណា​នៅតែ​ប៉ុណ្ណឹង​…She is my idol​។ នេះ​ជា​ពាក្យសម្ដី​បន្ថែម​របស់​កញ្ញា ដេ​ន​នី ខ្វាន់​៕
ដេ​ន​នី ខ្វាន់ ចេញមុខ​ប្រតិកម្ម​ការពារ មាស សុខ​សោភា

ដេ​ន​នី ខ្វាន់ ចេញមុខ​ប្រតិកម្ម​ការពារ មាស សុខ​សោភា

ដេ​ន​នី ខ្វាន់ ចេញមុខ​ប្រតិកម្ម​ការពារ មាស សុខ​សោភា

ដេ​ន​នី ខ្វាន់ ចេញមុខ​ប្រតិកម្ម​ការពារ មាស សុខ​សោភា