ពលរដ្ឋ​ជាង​២០០​គ្រួសារ​ លើកគ្នា​មក​តវ៉ា​ទប់ស្កាត់ ​ខ្លាច​អស់លោក​មន្ត្រី​អាជ្ញាធរ​យក​ដី​ទីស្នាក់ការ​ភូមិ​របស់​គាត់​លក់​ទៀត​

ពលរដ្ឋ​ជាង​២០០​គ្រួសារ​ លើកគ្នា​មក​តវ៉ា​ទប់ស្កាត់ ​ខ្លាច​អស់លោក​មន្ត្រី​អាជ្ញាធរ​យក​ដី​ទីស្នាក់ការ​ភូមិ​របស់​គាត់​លក់​ទៀត​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​កី ​សង្កាត់​ភ្លើង​ឆេះ​រទេះ​ជាង​២០០​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា​ជំទាស់​ទៅនឹង​អាជ្ញាធរ​សង្កាត់/ខណ្ឌ ​ដែល​ពួកគាត់​បាន​ទទួល​ដំណឹង​ថា ​អស់លោក​ចង់​ឃុបឃិត​គ្នា​លក់​ដី​ទីស្នាក់ការ​ភូមិ​របស់​ពួកគាត់​ដែល​ជា​ដី​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទួល​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ពលរដ្ឋ​បាន​លើក​ឡើង​ថា​ ការ​លក់​ស្រះ​រួម ការ​លក់​ដី​រួម ​ឬ​លក់​ដី​ទីស្នាក់ការ​ភូមិ​ជា​ជំនាញ​របស់​ក្រុម​មន្ត្រី​អាជ្ញាធរ​ទាំងនោះ​ហើយ នៅ​ពេល​គេ​លក់​ហើយ​នោះ​ សុទ្ធតែ​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​ទាំងអស់ ហើយ​កុំ​ទៅ​សួរនាំ​សុទ្ធតែ​មិន​ដឹង​អី​ផង។

ការ​តវ៉ា​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ​ខែ​មេសា ​ឆ្នាំ​២០១៦​ នៅមុខ​ទីស្នាក់ការ​ភូមិ​ទួល​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​២០០​គ្រួសារ​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ជំទាស់ ​និង​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាធរ​ខណ្ឌ/​សង្កាត់​ ដែល​គាត់​សង្ស័យ​ថា​គេ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​មាន​គម្រោង​លក់​ និង​ដោះដូរ​ដី១​កន្លែង​ដែល​ជា​ដី​រួម​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ដី​មួយ​កន្លែង​នេះ​ គឺជា​ដី​ទីស្នាក់ការ​ភូមិ ​និង​ជាទី​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ពិធីបុណ្យ​ទាន​ផ្សេងៗ​ តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​បាន​បន្ត​លើក​ឡើង​ថា ​ពួកគាត់​ធ្លាប់​រាងចាល​ហើយ ​កាលពីមុន ​ក៏​ធ្លាប់​មាន​មណ្ឌល​សុខភាព​ដែរ​ នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នោះ ​តែ​អាជ្ញាធរ​បាន​លក់​បាត់​អស់​ហើយ ​ទើប​ពួកគាត់​លែង​ជឿ​ លែង​ទុកចិត្ត​អ្វី​ទាំងអស់​។ ​មកដល់ពេលនេះ ​បាន​យក​លេស​ថា ​ដី​ទីស្នាក់ការ​នេះ​នឹង​ត្រូវ​ទុក​ធ្វើជា​មន្ទីរពេទ្យ​បង្អែក​ទៀត ​ដូច្នេះ​ពួកគាត់​លែង​ជឿ​ លែង​ទុកចិត្ត​អ្វី​ទាំងអស់។

ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក ​ហែម​ ដា​រិ​ទ្ធិ​ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ គាត់​មិន​ដឹង​ថា​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​រឿង​នេះ​ទេ​ ហើយ​អាជ្ញាធរ​ក៏​គ្មាន​គម្រោង ​ឬ​គ្មាន​សិទ្ធិ​លក់​ដី​នោះ​ដែរ​ ព្រោះ​ដី​នេះ​បាន​ចូល​ទៅ​ក្នុង​ប្លង់​អាំង​វ៉ង់​ទែ​រ​របស់​ក្រសួង​សុខាភិ​បាល​រួច​អស់ហើយ​៕