អ្នក​ ដែល​ត្រូវ​គេ​រំលោភ ​និង​អ្នក​រំលោភ​គេ​ ស្លាប់​ទាំង​២​នាក់​នៅ​ស្រុក​កោះញែក

អ្នក​ ដែល​ត្រូវ​គេ​រំលោភ ​និង​អ្នក​រំលោភ​គេ​ ស្លាប់​ទាំង​២​នាក់​នៅ​ស្រុក​កោះញែក

មណ្ឌលគិរី​ ៖​ ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​ នៅ​ស្រុក​កោះ​ញែក ​ត្រូវ​បាន​ឃាតក​រំលោភ ​រួច​អារ.ក​សម្លាប់​ចោល​ ​​​ហើយ​ឃាតក​ ដែល​រំលោភ​ក្មេង​ស្រី​នោះ ​ក៏​បាន​អត្តឃាត​បណ្ដាល​ឲ្យ​ស្លាប់​ផង​ដែរ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​​មេសា​ ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ខ្ទម​ស្រែ​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី។

លោក​សូ សុវណ្ណ​ ស្នងការ​រង​ខេត្ត​មណ្ឌលគិរី​ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​០៤ ​ខែ​មេសា​នេះ​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​ក្មេង​ស្រី​​រងគ្រោះ​ ជា​ជនជាតិ​វៀតណាម​ ​​កំពុង​ចាំផ្ទះ​ និង​ចាំ​ស្រះ​ត្រី​មួយ​កន្លែង​ខាង​ក្រោយ​ភូមិ​ស្រែ​ហ៊ុយ​ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក។ ផ្ទះ ​និង​ស្រះ​ត្រី​ខាង​លើ​នេះ ​គឺ​ជា​កម្មសិទ្ធិ​របស់​លោក​ហួត សូ​នី ​អភិបាល​រង​ស្រុក​កោះ​ញែក​ ​ហើយ​លោក​បាន​ជួល​គ្រួសារ​វៀតណាម​ឲ្យ​មក​ចាំ​ដី។

លោក​ស្នងការ​រង​បាន​បន្ត​ថា ​​ស្រប​ពេល ​ដែល​មាន​ឱកាស​ល្អ ជនល្មើស​ក៏​បាន​បបួល​ក្មេង​ស្រី​រងគ្រោះ ​ទៅ​លេង​ខ្ទម​ចាំ​ចម្ការ​របស់​ខ្លួន ​ដែល​នៅ​ក្បែរ​នោះ​ រួច​​រំលោភ​រហូត​បាន​សម្រេច។ បន្ទាប់ពី​រំលោភ​រួច​ ជនល្មើស ក៏បាន​អារ.​ក​ ក្មេង​ស្រី​​រងគ្រោះ ​សម្លាប់​ចោល​នៅ​ក្នុង​ខ្ទម​នោះ​តែ​ម្ដង។ ក្រោយ​មក ​ជនល្មើស​ខាង​លើ​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ដោយ​​ឡើង​ចងក ​សម្លាប់​ខ្លួន​ឯង​នៅ​ខ្ទម​​នោះ​ដើម្បី​បញ្ចប់​ជីវិត​ជាមួយ​ក្មេង​ស្រី​រងគ្រោះ​ផង​ដែរ។

លោក​ស្នងការ​រង​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រងគ្រោះ​​ឈ្មោះ​ង្វៀង ជី​វ៉ាង អាយុ​១២​ឆ្នាំ ​ជា​​ជនជាតិ​វៀតណាម​ រស់នៅ​ជាមួយ​ក្រុម​គ្រួសារ ​ដើម្បី​ចាំ​ដី​ផ្ទះ ​និង​ស្រះ​ចិញ្ចឹម​ត្រី​ ឲ្យ​លោក ហួត សូ​នី អភិបាល​ស្រុក​កោះ​ញែក។ ចំណែក​ជនល្មើស​ឈ្មោះ​ត្រែ​ក ខ្វាក់​ អាយុ​២៧​ឆ្នាំ ​ជនជាតិ​ព្នង​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា។ តែ​បច្ចុប្បន្ន​បាន​ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួន​នៅ​ក្បែរ​សព​ក្មេង​ស្រី​រងគ្រោះ​នោះ​ដែរ។ បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​រួម​ទាំង​នគរបាល​រួមគ្នា​ធ្វើ​កោសលវិច័យ​រួចរាល់​ទាំង​ក្មេង​ស្រី​រងគ្រោះ​ និង​ជនល្មើស​ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ពិតជា​មានការ​រំលោភ​បានសម្រេច​ និង​អារ.ក​សម្លាប់​ពិតមែន។ ចំណែក​ ជន​សង្ស័យ​បន្ទាប់ពី​រំលោភ​រួច ​ពិត​ជា​បាន​ចង.ក​សម្លាប់​ខ្លួន​ពិតប្រាកដ។ បច្ចុប្បន្ន​សព​ទាំង​២ ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន៕