គំនរ​សំរាម​តំបន់​ផ្សារ​គគីរ​ធ្វើ​ឲ្យ​បាត់​បង់​សោ​ភ​ណ្ឌ័​ភាព​និង​បំពុល​បរិស្ថាន

គំនរ​សំរាម​តំបន់​ផ្សារ​គគីរ​ធ្វើ​ឲ្យ​បាត់​បង់​សោ​ភ​ណ្ឌ័​ភាព​និង​បំពុល​បរិស្ថាន



កណ្តាល ៖ ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​គគីរ​បាន​យក​កាកសំណល់​សំរាម​ទុកចោល​នៅមុខ​ផ្សារ​ជះ​ក្លិន​ស្អុយ​ឆ្អេះ​ឆាប ធ្វើ​ឲ្យ​ប៉ះពាល់​សុខ​ភាព​ និង ​បំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។

នៅ​ថ្ងៃ​ទី​០៤ ​ខែមេសា ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ​លោក អ៊ូ​.​ឈាង អ​ភិល​ស្រុក​កៀនស្វាយ ​និង ​លោក​ព្រុំ ​សំណាង អធិការរង​ស្រុក​កៀន​ស្វាយ មន្ត្រី​នគរ​បាល​ចរាចរណ៍ ចុះទៅ​ត្រួតពិនិត្យ​និង​រៀបចំ​សណ្តាប់​ធ្លាប់​នៅ​លើ​ដង​ផ្លូវជាតិ​លេខ​១​នៅមុខ​ផ្សារ​ដើម្បី​ចាត់​វិធានការ​ទៅលើ​ប្រធាន​ផ្សារ​ឲ្យ​កើប​យក​សំរាម​ទាំងនោះ​ចេញ​មិន​ត្រូវ​បង្ក​បំពុល​បរិស្ថាន​បែបនេះ​ទេ។

​លោក​អ៊ូ ឈាង​ អភិបាលស្រុក​កៀន​ស្វាយ​ កំណត់​ឲ្យ​ខាង​ផ្សារ​គគីរ​ត្រឹម​ម៉ោង​១០និង០០នាទី​និង​ត្រូវ​យក​ចេញ​ឲ្យ​អស់។ បើ​មិន​ឃើញ​ខាង​ក្រុម​គណៈកម្មាធិការ​ផ្សារ​គគីរ​យក​សំរាម​ចេញ​ទេ​រដ្ឋបាល​ស្រុក​និង​អនុវត្ត​តាមច្បាប់។ ទន្ទឹម​និង​នោះ​លោក​អភិបាល​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​នគរ​បាល​ចរាចរណ៍​ស្រុក​រៀបចំ​សណ្តាប់​ធ្លាប់​នៅមុខ​ផ្សារ​គគីរ​ឲ្យ​បាន​ល្អ នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ចូល​មកដល់​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គាត់​បាន​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ ទៅ​ស្រុកកំណើត​និង​ឆ្លង​កាត់មុខ​ផ្សារ​គគីរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍។ ម្យ៉ាង​វិញ​ទៀត​ផ្លូវជាតិ​លេខ​១​នេះ​គឺជា​ច្រក​នៃ​លំហូរ​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ធ្វើ​​ដំណើរ​ឆ្លងកាត់​ផង​ដែរ។

ដូច្នេះ​អាជ្ញាធរ​ស្រុក និង​កម្លាំង​សមត្ថកិច្ច​ទាំង​អស់​ត្រូវ​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ជៀសវាង​ការរិះគន់៕