ប្រពន្ធចុង​វាយ​ប្តី​ហែក​ខោ​ហែក​អាវ​ផ្អើល​ឈុល​ ខណៈ​ប្រពន្ធដើម​បាត់​ប្តី​២​ខែ​មក​ឃើញ​នៅ​ផ្ទះ​ជួល​ជាមួយគ្នា

ប្រពន្ធចុង​វាយ​ប្តី​ហែក​ខោ​ហែក​អាវ​ផ្អើល​ឈុល​ ខណៈ​ប្រពន្ធដើម​បាត់​ប្តី​២​ខែ​មក​ឃើញ​នៅ​ផ្ទះ​ជួល​ជាមួយគ្នា



ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធចុង​វាយ​ហែក​ខោ​ហែក​អាវ​ផ្អើល​អ្នកភូមិ​ទាំង​ព្រឹក បន្ទាប់ពី​រឿង​រ៉ាវ​ស្នេហា​ត្រីកោណ​ត្រូវ​បែក​ការណ៍​ដោយ​បុរស​កំហូច​បាន​កុហក​ប្រពន្ធចុង​ថា គេ​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធដើម​ដាច់ស្រេច​អស់ហើយ ខណៈ​ប្រពន្ធដើម​តាម​រក​ប្តី​២​ខែ​ហើយ ​មក​ឃើញ​កំពុង​នៅ​ជាមួយ​ប្រពន្ធចុង​ក្នុង​បន្ទប់​ជួល។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ព​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៦​នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវលំ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ។

បើ​ស្ត្រី​ជា​ប្រពន្ធចុង​នោះ​អះអាង​ថា ​ខ្លួន​មានឈ្មោះ យ៉ុង អាយុ៤០​ឆ្នាំ មាន​មុខរបរ​លក់​ចេកចៀន​មាន​កូន​ប្តី​មុន​ចំនួន៣​នាក់​ស្រី​១​ប្រុស​២​ ដោយ​ប្តី​មុន​លែងលះ​គ្នា​៦​ឆ្នាំ​មក​ហើយ ដោយសារ​ប្តី​គាត់​មាន​ស្រី​ថ្មី​ទៀត​ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​ភូមិ​ថ្មី​ឃុំ​កោះធំ ​ស្រុក​ស្អាង​ខេត្ត​កណ្តាល។

ចំណែក​បុរស​ខាងលើ​មានឈ្មោះ ណាត ភេទ​ប្រុស អាយុ ៥០ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូឌុប​រីឯ​ប្រពន្ធដើម​ឈ្មោះ​ហៀ​ង អាយុ​៤៨​ឆ្នាំ មាន​មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ជម្ពូ​វ័​ន្ត​ស្នាក់នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ជាមួយគ្នា។

ប្រភព​ស្ត្រី​ជា​ប្រពន្ធចុង​បាន​រាបរាប់​ថា រូប​គាត់​ជា​ស្ត្រី​មេ​ម៉ាយ​កូន​៣​ ហើយ​បាន​លែងលះ​ជាមួយ​ប្តី​មុន​រយៈពេល​៦​ឆ្នាំ​មកហើយ​ ដោយមាន​កូនប្រុស​ស្រី​ចំនួន​៣​នាក់។ ស្ត្រី​ប្រពន្ធចុង​បន្ត​ថា រយៈ​ពេល​៥​ខែ​កន្លងមក​នេះ នាង​បាន​ទំនាក់ទំនង​ស្នេហា​ជា​មួយនឹង​បុរស​ខាងលើ​តែ​យើង​ទើប​និង​រស់នៅ​ផ្ទះ​ជួល​ជាមួយគ្នា​បាន​២​ខែ​ប៉ុណ្ណោះ ដោយសារតែ​បុរស​ជា​ប្តី​ហេងស៊យ​នេះ​កុហក​ថា ​គេ​បាន​លែងលះ​ជាមួយ​ប្រពន្ធដើម​ដាច់ស្រេច​អស់ហើយ ស្ត្រី​ខាងលើ​បាន​បន្ត​ថា ​រូប​គាត់​និង​ប្រពន្ធ​ដើម​មាន​ស្រុក​កំណើត​នៅ​ជាមួយគ្នា​ ហើយ​បុរស​ខាងលើ​ក៏​ស្គាល់​គ្នា​ ហើយ​កាលពី​៥​ខែ​មុន​បុរស​នោះ​បាន​មក​សុំ​ស្នេហ៍​និង​ប្រាប់​គាត់​ថា​ ខ្លួន​បាន​លែងលះ​ប្រពន្ធដើម​ដាច់​ស្រេច​ហើយ ​តែ​រូប​គាត់​មិន​ជឿ​រហូត​២​ខែ​ចុងក្រោយ​ដោយ​សារ​តែ​បុរស​នោះ​ចេះតែ​មក​សុំ​រួមរស់​ជាមួយ​រូប​គាត់​ជា​ញឹកញាប់​ពេក​ទើប​រូប​គាត់​យល់ព្រម​រួមរស់​នៅ​ជា​មួយ​គ្នា​បាន​២​ខែ​ ស្រាប់តែ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី៤ ខែមេសា​ ក៏​ឃើញ​ប្រពន្ធដើម​មក​រក​រឿង​ដល់​ផ្ទះ​ជួល​របស់​ខ្លួន​ក៏បាន​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ​រួច​បាន​នាំ​គ្នា​ឡើង​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ឲ្យជួយ​អន្តរាគមន៍។

បន្ទាប់ពី​នាំគ្នា​មកដល់​ប៉ុស្តិ៍​សមត្ថកិច្ច​ស្ត្រី​ជា​ប្រពន្ធចុង​បាន​ទាមទារ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធដើម​សងជំងឺចិត្ត​ចំនួន​២០០​ដុល្លារ​តែ​ភាគី​ខាង​ប្រពន្ធដើម​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ហៅ​ប្តី​កំហូច​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​មក​ទាក់ទង​និង​ប្រពន្ធចុង​នោះ​បន្ត​ទៀត​ ដោយ​មិន​រវល់​នឹង​ការ​ទាមទារ​របស់​ប្រពន្ធចុង​ឡើយ។

ប្រពន្ធដើម​អះអាង​ថា គាត់​បាត់​ប្តី​រយៈពេល​២​ខែ​មក​ហើយ ដោយ​គាត់​សង្ស័យ​ថា ​ពិតជា​មាន​ស្រី​ថ្មី​ទើប​បាត់​មិន​ចូល​ផ្ទះ​សោះ ហើយ​គាត់​តែងតែ​ដើរ​រក​គ្រប់​ច្រកល្ហក​ទើបតែ​ពេលនេះ​ក៏បាន​រកឃើញ​កំពុង​នៅ​ជាមួយ​ស្រី​ផ្សេង​មែន៕

ប្រពន្ធចុង​វាយ​ប្តី​ហែក​ខោ​ហែក​អាវ​ផ្អើល​ឈុល​ ខណៈ​ប្រពន្ធដើម​បាត់​ប្តី​២​ខែ​មក​ឃើញ​នៅ​ផ្ទះ​ជួល​ជាមួយគ្នា ប្រពន្ធចុង​វាយ​ប្តី​ហែក​ខោ​ហែក​អាវ​ផ្អើល​ឈុល​ ខណៈ​ប្រពន្ធដើម​បាត់​ប្តី​២​ខែ​មក​ឃើញ​នៅ​ផ្ទះ​ជួល​ជាមួយគ្នា