អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន

អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន



ភ្នំពេញ ៖ អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ថ្មី​ដែល​មាន​កម្ពស់​រហូតដល់​១២​ជាន់​កន្លះ​រួម​នឹង​ចំណតរថយន្ត​ក្រោម​ដី ដែល​អាច​ចត​រថយន្ត​បាន​ជាង​២០០​គ្រឿង​ និង ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​មីនា​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​សែន។

មុន​នៃ​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ថ្មី​នេះ​គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែមីនា លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកជំទាវ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី ធី​ក្រុង​ពាលី​តាម​បែប​សាសនា ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​អ្នកថែរក្សា​ភូមិ និង​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​សុំ​ឲ្យ​ជួយ​បីបាច់​ថែរក្សា​មន្ត្រី​រាជការ ប្រជាពលរដ្ឋ អាជ្ញាធរ កង​កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​ក្នុង​រាជធានី​ភ្នំពេញ​សូម​ឲ្យ​ជួប​តែ​សេចក្តី​សុខ និង​មាន​ជោគជ័យ​ក្នុង​ភារកិច្ច​ក្នុង​បុព្វហេតុ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​ឱកាស​ឡើង​អគារ​រដ្ឋបាល​ថ្មី ដែល​ទើប​សាងសង់​រួច​នេះ។

អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ជា​សំណង់​អគារ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ទី​៥​ នៃ​រដ្ឋសភា​បាន​សាងសង់​ឡើង​មាន​កម្ពស់​១២​ជាន់​កន្លះ ដោយ​ចំណាយ​ពេល​សាងសង់​ជាង​មួយ​ឆ្នាំ​ទើប​រួចរាល់​ជា​ស្ថាពរ ពោល​គឺ​សំណង់​ថ្មី​នេះ​បាន​ចាប់​ផ្តើម​សាងសង់​ឡើង​កាលពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៤ និង​បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ខែ មករា​ឆ្នាំ​២០១៦ ជា​គំនិត​ច្នៃប្រឌិត​របស់​ស្ថាបត្យករ​និង​វិស្វករ​ខ្មែរ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​គុណប្រយោជន៍​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

អគារ​ថ្មី​នេះ​ក៏បាន​បំពាក់​សម្ភារៈ​ការិយាល័យ​គ្រប់គ្រាន់​,​ហេដ្ឋារចនា​សម្ព័ន្ធ​ក្រៅ​អគារ​ពិសេស​ចំណតរថយន្ត​ក្រោម​ដី​ដែល​អាច​ឲ្យ​រថយន្ត​ចូល​ចត​បាន​ចំនួន​២៣៩​គ្រឿង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​និង​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ផងដែរ។

នេះ​ក៏​ជា​សំណង់​អាគារ​រដ្ឋបាល​ឯកភាព​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ក្រុម​មន្ត្រី​បំពេញ​ការ​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​និ​ង​ទាន់​ពេល​វេលា មាន​លក្ខណៈ​ធំ​ទូលាយ​និង​ប្រមូល​ផ្តុំ​គ្រប់​ទី ចាត់ការ​,​គ្រប់​ការិយាល័យ​ជំនាញ​គឺ​នៅ​ក្នុង​អាគារ​តែមួយ​។

សមិទ្ធផល​ដ៏​ស្រស់​ប្រណិត​មួយ នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​អភិបាល ,​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ និង​បង្ក​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់បំព្រង ទាក់ ទាញ​ភ្ញៀវទេសចរ​កាន់​តែ​ច្រើន។

ជា​មួយ​គ្នា​នេះ​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​នេះ ក៏​ជា​ការ ជំ​រះ​មន្ទិលសង្ស័យ​របស់​មនុស្ស​១​ចំនួន​ដែល​និយាយ​ថា សាលា​រាជធានី​ភ្នំពេញ​ត្រូវ​គេ​លក់ បាត់​ហើយ​។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ​ដែរ លោកប៉ា សុជាតិ​វង្ស និង​លោក​ម៉ប់ សារិន ក្នុងនាម​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ពល រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​សូម​លំអោន​កាយ​ប្រសិទ្ធិ​ពរជ័យ​មហា​ប្រសើរ​ជូន​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន គំរប់​ជន្មាយុ​៦៥​ឈាន​ចូល​៦៦​ឆ្នាំ និង​សូម​បួងសួង​ដល់ ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម ម​ណ្ឌា​ទេវី សូម​ជួយ​បីបាច់​ថែរក្សា​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​,​បុត្រាបុត្រី ចៅប្រុស ចៅស្រី​សូម​ជួប​តែ​ជ័យ​ជំ​នះ​គ្រប់​ភារកិច្ច​បម្រើ​ជាតិ មាតុភូមិ និង ប្រជាពលរដ្ឋ ឈ្នះ​អស់​មាសត្រូវ​ និង​ជួប​តែ​ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វ​ណ្ណះ សុ​ខៈ ពលៈ​កុំបី ឃ្លៀងឃ្លាត​ឡើយ​៕

អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន