ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

6 Videos


​ថ្មីៗ​នេះ បន្ទាប់ពី​មាន​លេច​ឭ​ដំណឹង​ថា តារាចម្រៀង​ពូកែ​ក្រ​ម៉ិច​ក្រ​ម៉ើ​ម វ៉ាន់ នី​ឡា បាន​បែកបាក់​ជាមួយនឹង​ម្ចាស់​ចិត្ត​របស់​នាង ហើយ​ក្រោយមក​បាន​ផ្សះផ្សារ​ជាមួយនឹង​គ្នា​វិញ​ហើយ​នោះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង តែ​តាមពិតទៅ តារាចម្រៀង​ស្រី​វ័យក្មេង​រូបនេះ ជាមួយនឹង​ម្ចាស់​បេះដូង​នាងនៅ​មិនទាន់មាន​ទំនាក់ទំនង​ស្រុះស្រួល​គ្នា​ល្អ​ដូច​កាលពី​គ្រា​មុន​ឡើយ​ទេ ។​ ​ម្ចាស់​បេះដូង​តារាចម្រៀង​ស្រី វ៉ាន់ នី​ឡា គឺ​លោក សិទ្ធិ សក្ដិ ដែល​កំពុងតែបន្ត និង ​ជិត​បញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស​នោះ បានបញ្ជាក់​ពី​ទំនាក់ទំនង​របស់លោក និង នី​ឡា ថា «​គិត​មកដល់ពេលនេះ នី​ឡា និង​ខ្ញុំ​ហាក់​កំពុងតែ​ឃ្លាតឆ្ងាយ​ពីគ្នា​យ៉ាងខ្លាំង​» ។

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

ដោយសារតែ​ទំហំ​នៃ​ក្ដី​ស្រឡាញ់​ដ៏​ធំធេង​របស់លោក សក្ដិ ចំពោះ​តារាចម្រៀង​ស្រី នី​ឡា នោះ លោក សក្ដិ បានធ្វើ​ការសរសេរ​នូវ​សារ​មួយ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​រៀបរាប់​ពី​ការដឹង​ខុស​របស់លោក​ថា «​ទឹកចិត្ត​ខ្ញុំ​​​ពេលនេះ គឺ​ពិតជា​សោកស្ដាយ​ខ្លាំង​មែនទែន ចំពោះ​រឿង​របស់ខ្ញុំ និង​ អនាគត​ប្រពន្ធ​របស់ខ្ញុំ វ៉ាន់ នី​ឡា ដែល​ខ្ញុំ​ស្រឡាញ់​ស្មើនឹង​កែវភ្នែក​នោះ ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាកចិត្ត​រាល់ថ្ងៃ នោះ​មកពី​កំហុស​ធ្វេសប្រហែស ខឹង​ខុស ខឹង​ខាត​មួយពេល ។

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

អ្វីដែល​ខ្ញុំ​ចង់​និយាយ​ទៅកាន់​នាងឲ្យ​​បានដឹង​នៅពេលនេះ គឺ​ខ្ញុំ​ពិតជា​ស្រ​ឡា​ញ់រូបនាង​ខ្លាំង​ណាស់​ ហើយ​សង្ឃឹមថា​ នាង​នឹង​យល់ចិត្ត​ព្រម​អភ័យទោស​ដល់​បុរស​ម្នាក់​ដែល​ស្រឡាញ់​នាង​អស់​ពី​បេះដូង​ ហើយ​ត្រឡប់មក​ចាប់ដៃ​សាង​សុភមង្គល​នឹង​គ្នា​ឲ្យ​ល្អ​ដូចដើម។ ​នៅសល់តែ​ ២ ខែ​ទៀត​ទេ បង​​នឹង​បញ្ចប់​ការសិក្សា​ត្រឡប់​មក​ប្រទេស​កំ​ណើត​វិញ​ ហើយក៏​ជា​ពេលដែល​បង​នឹង​នាំ​ចាស់ទុំ​ទៅ​ដណ្ដឹង​អូន​តាមផ្លូវ​ច្បាប់​។ សូមទោស​អូន​សម្លាញ់​» ។​ ​បើតាម​ការផ្ដល់​បទសម្ភាសន៍​ចំពោះ «​ប្រជាប្រិយ​» លោក សក្ដិ បាន​ឲ្យ​ដឹងថា «​ពួក​គេ​ទាំង​ពីរ​នាក់​ចាប់​ផ្តើម​​មាន​បញ្ហា​ គឺ​ដោយសារតែ​មួយរយៈ​ចុងក្រោយ ​មានបាន​យល់ច្រឡំ​គ្នា​តិចតួច ហើយ​ដោយសារតែ​ក្តី​​ស្រឡាញ់​ខ្លាំង​ពេក​ ទើបលេច​ចេញ​ការ​ប្រចណ្ឌ ការយល់ច្រឡំ ក៏​ចេះតែ​កើត​ឡើងជា​បន្តបន្ទាប់ ។

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​ពិតជា​បានធ្វើ​ខុស​ចំពោះ នី​ឡា ច្រើន​មែន ព្រោះតែ​ខ្ញុំ​មាន​ច​រិត​មានះ ប្រចណ្ឌ ហើយ​ឆេវឆាវ​មួយចំនួន​ដែរ និង​តែង​ច្រឡោត​ចំពោះ នី​ឡា ហើយ​អ្វីដែល​ធ្វើ​ឲ្យ​យើង​ឃ្លាតឆ្ងាយ​នោះ ដោយសារតែ​យើង​រវល់​រៀងខ្លួន​ខ្លាំងពេក ពិសេស​ខឹង​គ្នា​ដោយសារតែ​ការយល់ច្រឡំ​បន្ដិចបន្តួច​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ឆេវឆាវ​បន្តិច ហើយក៏​ប្រាប់​ទៅ​បណ្ដា​សារព័ត៌មាន​ថា យើង​ទាំងពីរ​ឈ្លោះ​គ្នា​ខ្លាំង​មែនទែន អាច​នឹង​បែក​គ្នា​ហើយ មិនដឹងថា​មាន​ថ្ងៃ​ត្រឡប់មក​ដូចដើម​វិញ​បាន​ឬ​អត់​នោះទេ ដែល​នេះហើយ​ជា​កំហុស​របស់ខ្ញុំ ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​ខុស ដែល​ធ្វើ​ឲ្យ​រឿង​តូច​ទៅជា​រឿង​ធំ ខ្ញុំ​ខុស​គ្រប់យ៉ាង​» ។​

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

​លោក សិទ្ធិ បានបង្ហាញ​ពី​ភាពជឿជាក់​របស់លោក​ថា «​ទំនាក់ទំនង​របស់ខ្ញុំ និង នី​ឡា អាច​នឹង​វិល​មក​ដូចដើម ព្រោះ​ខ្ញុំ និង នី​ឡា ស្រឡាញ់គ្នា​ខ្លាំង ។ ឥលូវ​នេះ​ដោយសារតែ នី​ឡា កំពុងតែ​ខឹង ហើយនឹង​ចង់​ឲ្យ​ខ្ញុំ​បានដឹងខ្លួន ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​នោះ ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​កែប្រែ​ខ្លួនឯង ហើយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​យើង​ល្អ​ឡើងវិញ បើទោះជា​មិនមាន​សង្ឃឹម ១០០ ភាគរយ​ក្ដី តែ​ខ្ញុំ​នៅតែ​ជឿជាក់ និង​សង្ឃឹម​បែប​ហ្នឹង​» ។​

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​

​សូមបញ្ជាក់ថា លោក សិទ្ធិ សក្ដិ និង តារាចម្រៀង​ស្រី វ៉ាន់ នី​ឡា បាន​សារភាព​ពី​ទំហំ​ស្នេហ៍​ក្នុង​បេះដូង​រៀងៗ​ខ្លួន តាំងពី​ដើមឆ្នាំ ២០១៥ មកម្ល៉េះ តែដោយសារ​តែ​ក្ដី​ស្រឡាញ់​ដ៏​ធំធេង បានធ្វើ​ឲ្យ​គូស្នេហ៍​នេះមានការ​យល់ច្រឡំ​ចំពោះ​គ្នា​បន្តិចបន្តួច រហូត​មាន​បញ្ហា​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ ទាំង​ដែល​គូស្នេហ៍​មួយគូ​នេះ ធ្លាប់​មានបំណង​រៀបការ​ជាមួយនឹង​គ្នា​ថែម​ទៀតផង ហើយ​ឥលូវ​នេះ លោក សក្ដិ ផ្ទាល់​បាន​សន្យាថា នឹងធ្វើ​ឲ្យ​រឿង​នោះ​កើតឡើង​ឲ្យ​ទាល់តែ​បាន។ «​ប្រជាប្រិយ​» ក៏​សូម​ជូនពរ​ស្នេហា​អ្នក​ទាំងពីរ​ឆាប់​ត្រឡប់មក​ដូចដើម ហើយក៏​សង្ឃឹមថា ពាក្យពេចន៍​សុំទោស​ដែល​ផុស​ចេញពី​បេះដូង​ដ៏​ស្មោះសរ​របស់លោក សិទ្ធិ សក្ដិ នឹង​បានឮ​ដល់​អ្នកនាង វ៉ាន់ នី​ឡា  ហើយក៏​សង្ឃឹមថា អ្នកនាង​នឹង​ទុក​ឱកាស​ឱ្យ​លោក សិទ្ធិ សក្ដិ ជា​លើកចុងក្រោយ និង ចាប់ដៃ​សាង​ជីវិត​គ្រួសារ​ប្រកបដោយ​សុភមង្គល​ជា​និរន្តរ​៕  ខេមរា​

ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​ពាក្យសម្តី​សុំទោស​របស់​សង្សារ​តារាចម្រៀង វ៉ាន់ នី​ឡា ពិតជា​ធ្វើឱ្យ​រំភើបចិត្ត​ស្ទើ​ស្រក់​ទឹកភ្នែក​