កម្មវិធី The Voice Cambodia ចេញ​សារ​ថ្កោលទោស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​…

6 Videos


កាលពីពេល​ថ្មីៗ​កន្លងមកនេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia ដ៏​ល្បីល្បាញ និង កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​យ៉ាងច្រើន​នោះ បានចេញ​សារ​ថ្កោលទោស​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​បាន​យកឈ្មោះ​កម្មវិធី ក៏ដូចជា​កម្ម​វី​ធី​ទាំងមូល​ទៅធ្វើ​រឿង​ដែល​ប្រាសចាក​ពី​ទម្រង់​ដើម​របស់​កម្មវិធី នាំឱ្យ​ខូច​ឈ្មោះ​កម្មវិធី ។​

កម្មវិធី The Voice Cambodia ចេញ​សារ​ថ្កោលទោស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​…

កម្មវិធី The Voice Cambodia ចេញ​សារ​ថ្កោលទោស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​…

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ The Voice Cambodia គេ​ឃើញ​មាន​រំលេច​សារ​ថ្កោលទោស​ចំឈ្មោះ​ទៅលើ​ម្ចាស់​គណនី Ah Ko ដែល​បាន​យក​សកម្មភាព​នៃ​កម្មវិធី​ទៅ​កាត់ត​បញ្ចូល​សំឡេង​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្មវិធី​ថា «​ក្រុមការងារ​របស់ The Voice Cambodia សូម​ថ្កោលទោស​ចំពោះ​ម្ចាស់ Account Facebook Ah Ko ដែល​បាន​យក Logo និង កម្មវិធី The Voice Cambodia ដែលជា​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក យកទៅ​កាត់ត និង កាឡៃ​បទ​ចម្រៀង ដោយ​បញ្ចូល​បទ​ចម្រៀង​ផ្សេង​ធ្វើការ​រិះគន់​រាជរដ្ឋាភិបាល ។ នេះ​ជា​ទង្វើ​លាប​ពណ៌ និង ថោកទាប​បំផុត​ដែល​សង្គម​ស្អប់ខ្ពើម ។

កម្មវិធី The Voice Cambodia ចេញ​សារ​ថ្កោលទោស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​…

ក្រុមការងារ The Voice Cambodia ក៏ដូចជា​ស្ថានីយទូរទស្សន៍​រស្មី​ហង្ស​មាស HDTV សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​បទ​ចម្រៀង​ក្នុង Account Facebook ខាងលើ មិនមែនជា​សំឡេង​ច្រៀង​របស់​បេក្ខជន​ក្នុង​កម្មវិធី The Voice Cambodia ទេ ហើយក៏​សូម​អាជ្ញាធរ​មេត្តាជួយ​ស្រាវ​ជាវ និង ចាត់វិធានការ​ចំពោះ​ម្ចាស់ Account Facebook Ah Ko យកមក​ផ្តន្ទាទោស​តាមច្បាប់ ។ សូម​អរគុណ​!» ។​

កម្មវិធី The Voice Cambodia ចេញ​សារ​ថ្កោលទោស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​…

​ក្នុង​អត្ថន័យ​នៃ​សារ​ថ្កោលទោស​នេះ​ផងដែរ ខាង​កម្មវិធី The Voice Cambodia ក៏បាន​សំណូមពរ សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​លើ​ករណីនេះ​ផងដែរ ដើម្បី​ចាត់​វី​ធាន​ការ​តាមផ្លូវ​ច្បាប់ ។​ ​គួរបញ្ជាក់​ផងដែរ​ថា បានជា​ក្រុមការងារ The Voice Cambodia ក៏ដូចជា​ស្ថានីយទូរទស្សន៍​រស្មី​ហង្ស​មាស ចេញ​សារ​បែបនេះ ដោយសារតែ​ម្ចាស់​គណនី Ah Ko បាន​យក​សកម្មភាព​ពេល​ប្រឡង​របស់​បេក្ខជន ទៅ​កាឡៃ​កាត់ត​បញ្ចូល​បទ​ចម្រៀង​ផ្សេង ហើយ​ធ្វើការ​រិះគន់​រាជរដ្ឋាភិបាល ដែល​ផ្ទុយ​ខុសស្រឡះ​ពី​កម្មវិធី​ដើម​ទាំងស្រុង ៕ សាកល

កម្មវិធី The Voice Cambodia ចេញ​សារ​ថ្កោលទោស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​…