បទ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា និង ដេវីដ កក្រើក​ទៀតហើយ (​មាន​វីដេអូ​)

6 Videos


ពេជ្រ សោភា និង ដេវីដ ពិតជា​មិនធម្មតា​ក្នុងឱកាស​ដែល​អ្នក​ទាំងពីរ​ធ្វើឱ្យ​កក្រើក​ក្នុងការ​បំបែក​ក្បាច់​រាំ ក្នុង​បទ Original របស់ខ្លួន​ដែល​ទាញយក​ដួងចិត្ត​មិត្ត​អ្នកគាំទ្រ​ឱ្យ​ស្ម័គ្រចិត្ត​ឡើង​រាំ​លើ​ឆាក​ជាមួយ​អ្នក​ទាំងពីរ​ក្នុង​ចំនួន មនុស្ស​រហូតដល់​ជាង​សែសិប​នាក់​ឯណោះ ។​

បទ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា និង ដេវីដ កក្រើក​ទៀតហើយ (​មាន​វីដេអូ​)

បទ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា និង ដេវីដ កក្រើក​ទៀតហើយ (​មាន​វីដេអូ​)

​នៅក្នុង​ការប្រគំ​តន្ត្រី Ganzberg Concert ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយទូរទស្សន៍ SEATV កាលពី​ថ្ងៃអាទិត្យ ០៣ មេសា កន្លងទៅនេះ ពេជ្រ សោភា និង ដេវីដ បាន​សាង​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ទស្សនិកជន ដែល​ទស្សនា ការប្រគំ​តន្ត្រី​ផ្ទាល់ និង តាមរយៈ​កញ្ចក់​ទូរទស្សន៍ ក៏​ព្រោះតែ​បទ​ថ្មី​របស់​អ្នក​ទាំងពីរ «​រាំ​ញី​កែងជើង និង បទ រាំ​ឡូយ​កប់​ឡូ​» មាន​មិត្ត​អ្នកគាំទ្រ​ឡើង​រាំ​លើ​ឆាក​អម​ជាមួយ​អ្នក​ទាំងពីរ​រហូតដល់​ជាង ៤០ នាក់ ដែល​ការឡើង​​រាំ​នោះ​ទៀតសោត គឺជា​ការស្ម័គ្រចិត្ត​សុទ្ធសាធ​ចេញពី​ការស្រឡាញ់​ពេញចិត្ត ដោយ​មិន​ទទួលបាន​កម្រៃ​អ្វី​នោះ​​ឡើយ ។​

បទ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា និង ដេវីដ កក្រើក​ទៀតហើយ (​មាន​វីដេអូ​)

​ដើមឆ្នាំ ២០១៦ និង ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នេះ ពេជ្រ សោភា និង ដេវីដ មាន​សន្ទុះ​នៃ​ការគាំទ្រ​ខ្លាំង ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ជាមួយ​បទ​ភ្លេង​ថ្មីៗ​ស្នាដៃ​ចេញពី​ឆន្ទៈ​មោះមុត​របស់​អ្នក​ទាំងពីរ ដែល​ស្ទើរតែ​គ្រប់​ការប្រគំ​តន្ត្រី ដែលមាន​វត្តមាន​អ្នក​ទាំងពីរ​គឺ​តែងតែមាន​សំឡេង​នៃ​ការ​ហ៊ោកញ្ជ្រៀវ​ស្រែក​គាំទ្រ​ស្ទើរ​រង្គើ​ឆាក ។ នេះ​សបញ្ជាក់​ឱ្យឃើញថា ពេជ្រ សោភា ពេលនេះ​មានឱកាស​ទាញយក​ភាពល្បីល្បាញ និង ទទួលបាន​ការចាប់អារម្មណ៍​​ក្នុង​លំដាប់​កំពូល​ដូច​កាលពី​ជិត​ដប់ឆ្នាំ​ទៀតហើយ ព្រោះ​គេ​នៅចាំ​បាន​ថា កាលពី​ជិត​ដប់ឆ្នាំ​មុន​នោះ គឺ​តារា​ស្រី​ល្បីឈ្មោះ​រូបនេះ ល្បីល្បាញ​ខ្លាំង​ដែល​សូម្បីតែ​ម៉ូដ​ខោអាវ​ក៏មាន​គេ​ដាក់ឈ្មោះថា អាវ​ពេជ្រ សោភា ខោ ពេជ្រ សោភា ដែរ ៕ ភូមិន្ទ​

បទ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា និង ដេវីដ កក្រើក​ទៀតហើយ (​មាន​វីដេអូ​)