Patrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម Facebook

6 Videos


​តារា​សម្តែង​ហុងកុង​វ័យ ៤១ ឆ្នាំ Patrick Tang បាន​សុំ​មិត្តស្រី​ដែលជា​តារាចម្រៀង​វ័យ ២៩ ឆ្នាំ Sukie Shek រៀប​បានសម្រេច​កាលពី​ពេល​ថ្មីៗ​នេះ ។​ ​ក្រោយពី​ទទួលបាន​ជោគជ័យ គូស្នេហ៍​មួយគូ​នេះ​ក៏បាន​សរសេរ​សារ​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​តាម​បណ្តាញ Facebook ដោយ​នាង Sukie បានសរសេរថា «​សូម​ហៅ​ខ្ញុំ​ថា អ្នកស្រី Tang នៅ​ថ្ងៃមុខ​! ពិតជា​អរគុណ​ណាស់ ដែលមាន​អ្នក​ក្បែរ​ខ្ញុំ​» ។

Patrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម Facebook

Patrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម Facebook

លោក Patrick បាន​រៀប​គម្រោង​សុំ​រៀបការ​ដ៏​ភ្ញាក់ផ្អើល​ជូន​មិត្តស្រី​លោក​នៅក្នុងពិធីជប់លៀង​អបអរ​មិត្តស្រី​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី IFPI Music Awards Ceremony ដែលមាន​ភ្ញៀវ​ចូលរួម​ប្រមាណ ៥០ នាក់ ។ ​ចំពោះ​រឿងនេះ​ផងដែរ លោក Patrick បាន​សម្តែង​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា ទោះបីជា​លោក​ធ្លាប់​ចាប់​អាជីព​ជាតា​រា​សម្តែង​ច្រើន​ឆ្នាំ​មកហើយ​ក្តី តែ​ពេលនោះ​លោក​ពិត​ជាមាន​អារម្មណ៍​ថា​លំបាក​មែនទែន ។

Patrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម Facebook

ការសុំ​រៀប​អាពាហ៍ពិពាហ៍​របស់លោក ពិតជា​ធ្វើ​ឲ្យ​មិត្តស្រី​លោក​ទប់ទឹក​ភ្នែក​មិន​បានទេ ហើយ​ច្បាស់​ណាស់​ចម្លើយ​នាង​គឺ​ឆ្លើយថា យល់ព្រម ។ គួរបញ្ជាក់​ផងដែរ​ថា អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា​អស់​ពេល ៣ ឆ្នាំ​មកហើយ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

Patrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម FacebookPatrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម FacebookPatrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម FacebookPatrick Tang ប្រកាស​ព័ត៌មាន​ល្អ​តាម Facebook