លាបពណ៌ក្រចកឲ្យត្រូវនឹងសម្បុរស្បែក

ពណ៌ក្រចក ជា​គន្លិះ​បង្កើនសម្រស់​មួយ​របស់​មិត្ត​នារី មិនថាពេលដើរលេង ពេលចូលរួម​កម្មវិធីនានា ឬ​ពេល​ធម្មតាៗនោះទេ។ ប្រសិនបើ​ការ​ជ្រើសរើស​​ពណ៌ក្រចក មិន​សាកសម​នឹង​សម្បុរស្បែក​របស់​ខ្លួន នោះ​វា​នឹង​ធ្វើឲ្យ​ម្រាម​ដៃ​របស់​យើង មិនស្រស់ស្អាត បាត់​ភាពទាក់ទាញ មិនធម្មជាតិ។

ខេមបូមេក​ សូម​បង្ហើប​អំពី​គន្លិះ​សម្រស់ ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ស្វែង​យល់ នោះ​គឺ​ការ​ជ្រើសរើស​ពណ៌​ក្រចក​ ឲ្យ​សាកសម​នឹង​ពណ៌ស្បែក​របស់​អ្នក៖

  • នារី​សម្បុរ​ស្បែករាង​លឿង៖ សាកសម​បំផុត​នឹង​ថ្នាំក្រចក​ពណ៌​ ផ្កាឈូក​លាយ ទឹកក្រូច ពណ៌ស្កភ្លឺ​ ឬ ពណ៌ស្រស់ៗ។
  • នារីសម្បុរស្បែករាង​ផ្កាឈូក៖ គួរ​ប្រើ​ប្រាស់​ថ្នាំក្រចកពណ៌ ផ្កាឈូក លាយពណ៌ស្ករ ឬ​ ផ្កាឈូក​លាយស្វាយ ឬ​ពណ៌ណា​ដែលធ្វើឲ្យ​ត្រជាក់ភ្នែក។
  • នារីសម្បុរពណ៌ទឹកឃ្មុំ​៖ ល្អឥតខ្ចោះ​ ជាមួយ​ពណ៌ក្រចក បែបពណ៌ស្ករចាស់ ពណ៌ក្រហមស្រស់ ឬ​ពណ៌មាស។
  • នារីសម្បុរខ្មៅស្រអែម៖ បង្កើនភាពទាក់ទាញជាមួយ​នឹង​ថ្មាំក្រចក ពណ៌​ក្រហមចាស់ និង​ពណ៌ផ្កាឈូក ព្រោះបែបនេះ វាជួយ​ឲ្យអ្នក​មាន​ថាមពល ឈ្លាស់វៃ និង​ដើរទាន់សង្គម៕

ប្រភព៖cambomag

  • លាបពណ៌ក្រចកឲ្យត្រូវនឹងសម្បុរស្បែក已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:ចំនេះដឹង
Tags: