មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​

អ្វី​ដែល​យើង​ឃើញ​កំឡុង​ពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ អ្នក​មាន​កាន់​តែ​មាន​ ហើយ​អ្នក​សុំទាន​កាន់​តែ​មាន​ច្រើន​នៅ​តាម​ដង​ផ្លូវ​ ។ ប៉ុន្តែ​មិន​មាន​គ្រប់​អ្នក​សុំទាន​សុទ្ធ​តែ​ក្រ​ពិត​នោះ​ទេ​ ជាក់​ស្ដែង​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​គេហទំព័រ​Storypickបាន​លើក​ឡើង​ពី​អ្នក​សុំទាន​ទាំង​៦​នាក់​ដែល​មាន​លុយ​ជាង​គេ​នៅ​ឥណ្ឌា​ ដែល​មាន​អ្នក​ខ្លះ​មាន​ដល់​ Apartment និង​ ផ្ទះ​តម្លៃ​ថ្លៃ​ៗ​ទៀត​ផង​ ហើយ​វា​ពិត​ជា​ជួន​​នឹង​ពាក្យ​ដែល​យើង​តែង​លឺ​គេ​និយាយ​ថ្មី​ៗ​នេះ​ថា​ “មែន​ក្រ​ទេ​ណា​” ។

១.Bharat Jain ៖ អ្នក​សុំទាន​មាន​ជាង​គេ​នៅ​ឥណ្ឌា​

បុរស​វ័យ​៤៩​ឆ្នាំ​រូប​នេះ​តែ​តែង​ចេញ​ទៅ​ធ្វើ​ការ​សុំ​គេ​នៅ​តំបន់​ Parel ក្នុង​ Mumbai បើ​ទោះ​បី​សព្វ​ថ្ងៃ​គាត់​មាន​ Apartment ដល់​ទៅ​២​ ដែល​Apartment​នីមួយ​ៗ​មាន​តម្លៃ​៧០Lakhs គិត​ជា​ដុល្លារ​ប្រហាក់​ប្រហែល​នឹង​១០៥៦០០ដុល្លារ​ ។ លើស​ពី​នេះ​គាត់​ក៏​មាន​ជួល​​ហាង​ទឹក​ផ្លែឈើ​​​អោយ​គេ​ ដែល​ហាង​នេះ​ផ្ដល់​ជា​លុយ​ឲ្យ​គាត់​ ១៥០​ដុល្លារ​ជា​រៀង​រាល់​ខែ​ផង​ដែរ​ ។ គាត់​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​អាច​មាន​ចំណូល​ប្រហែល​ជា​៩០០​ដុល្លារ​​ក្នុង​១​ខែ​ ។

មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​
​២.Krishna Kumar Gite ៖ ម្ចាស់​ផ្ទះ​ល្វែង​ដែល​មាន​ប្រាក់​ចំណូល​ទៀង​ទាត់​

អ្នក​សុំ​ទាន​ដ៏​មាន​ទី​២​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ម្ចាស់​ផ្ទះ​ល្វែង​មួយ​ដែល​មាន​តម្លៃ​ ៥​សែន​Rupee នៅ​ក្រុង​ Nallasopara ហើយ​មាន​ប្រាក់​ចំណូល​ប្រមាណ​ជា​២២​ដុល្លារ​ក្នុង​១​ថ្ងៃ ។

មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​

៣.Sarvatia Devi ៖ សុំ​ទាន​មែន​តែ​មាន​លុយ​បង់​ធានា​រ៉ាប់​រង​លំដាប់​កំពូល​ជា​ប្រចាំ​ឆ្នាំ​

គាត់​ជា​អ្នក​សុំ​ទាន​ស្រី​ដ៏​ល្បី​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​, ​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​គាត់​ ដែល​ជា​អ្នក​សុំទាន​ដ៏​មាន​ម្នាក់​ព្រោះ​មាន​លុយ​ទិញ​ធានា​រ៉ាប់​រង​តម្លៃ​​៥០០ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ ។
មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​ មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​

៤.Sambhaji Kale ៖ ម្ចាស់​ផ្ទះ​​នៅ​ Solapur

គាត់​មាន​ផ្ទះ​ល្វែង​១​រស់​នៅ​ខ្លួន​ឯង​ នៅ​ Virar​ និង​ មាន​ផ្ទះ​ចំនួន​២​ទៀត​នៅ​Solapur ។​ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​គាត់​ក៏​មាន​ការ​វិនិយោគ​លុយ​ប្រហែល​ជា​​៥​០០០០​Rupeeក្នុង​ធនាគារ​ផង​ដែរ​ ។

មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​​​
៥.Laxmi Das ៖ មាន​លុយ​ក្នុង​កុង​ធនាគារ​ច្រើន​ជាង​អ្នក​ធម្មតា​ខ្លះ​ផង​ក៏​មិន​ដឹង​

Laxmi(លក្ស្មី​) ចាប់​ផ្ដើម​អាជីព​សុំទាន​នៅ​Kolkataតាំង​ពី​ឆ្នាំ​១៩៦៤​មក​ម្ល៉េះ​ដែល​កាល​នោះ​នាង​មាន​អាយុ​ត្រឹម​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ​ ។ នាង​បន្ត​ជីវិត​នាង​ដោយ​ការ​សុំទាន​ តែ​នាង​មិន​ភ្លេច​នូវ​ការ​សន្សំ​លុយ​ទុក​នោះ​ទេ​ ជាក់​ស្ដែង​៥០​ឆ្នាំ​ក្រោយ​មក​គេ​បាន​ដឹង​ថា​នាង​មាន​កុង​ធនាគារ​ជាមួយ​ចំនួន​ទឹក​ប្រាក់​ក្នុង​គណនី​នោះ​យ៉ាង​ច្រើន​ ។
មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​

៦.Massu ឬ​ក៏​ Malana ៖ អ្នក​សុំទាន​ដែល​មាន​យន្ត​ជំនិះ​ជិះ​​ដល់​កន្លែង​សុំ​លុយ​គេ​

ជា​រៀង​រាល់​ថ្ងៃ​គាត់​តែង​តែ​មាន​គេ​ជិះ​ Auto Ricksaw ( ប្រភេទ​ម៉ូតូ​កង់​៣​)​ទៅ​កន្លែង​សុំ​របស់​គាត់​​​ បន្ទាប់​មក​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ រួច​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​របស់​គាត់​ ដោយ​ចំណាយ​ពេល​សុំ​គេ​ប្រហែល​ជា​៨​ទៅ​១០​ម៉ោង​ក្នុង​១​ថ្ងៃ​ រួច​នៅ​ពេល​ល្ងាច​គាត់​ក៏​ជិះ​ម៉ូតូ​កង់៣​របស់​គាត់​ទៅ​ផ្ទះ​វិញ​ ដូច​អ្នក​ធ្វើ​ការ​ដទៃ​ទៀត​អ៊ីចឹង​ដែរ​ ។​

មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ &

  • មែន​ក្រ​ទេ​ណា​ ! កំពូល​អ្នក​សុំទាន​ដែល​មាន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:ជីវិតនិងសង្គម
Tags: