Messi បង្ហាញកាយវិការ ដ៏ល្អដល់ Ronaldo ទោះ Barca ចាញ់

Lionel Messi តារាឆ្នើមក្រុម FC Barcelona បានបង្ហាញកាយវិការឲ្យឃើញថា ជាកីឡាករបាល់ទាត់ ដ៏អស្ចារ្យ និងជាអ្នកកីឡាដ៏អស្ចារ្យ ទោះបង្ហាញ ទម្រង់លេងពុំសូវបានល្អ ធ្វើឲ្យក្រុមអ្នកមានបុណ្យ ចាញ់ Real Madrid ២-១ នៅ Nou Camp កាលយប់ថ្ងៃសៅរ៍ក៏ដោយ។

Messi បង្ហាញកាយវិការ ដ៏ល្អដល់ Ronaldo ទោះ Barca ចាញ់

ក្រោយចប់ការប្រកួត El Clasico ដ៏ក្ដៅគគុក Messi បានដើរសំដៅទៅរក Cristiano Ronaldo ដែលមនុស្សជាច្រើន តែងយល់ថា ពួកគេជាគូសត្រូវ នឹងគ្នា ដើម្បីនិយាយអបអរសាទរ ដល់កីឡាករជម្រើសជាតិ ព័រទុយហ្គាល់ ដែលបានឈ្នះការប្រកួត។

កាយវិការបែបនេះ ស្របពេលដែល Ronaldo គឺជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យ Real ទៀតនោះ គឺបង្ហាញថា Messi ពុំដែលចាត់ទុក CR7 ជាសត្រូវរបស់ខ្លួនឡើយ ហើយកន្លងមក កីឡាករវ័យ២៨ឆ្នាំ ក៏ធ្លាប់លើកឡើងដែរថា រូបគេពុំដែលគិតថា Ronaldo ជាសត្រូវទេ ពោលគឺគ្រាន់តែ ផ្ដោតអារម្មណ៍លេង ឲ្យបានល្អបំផុត ដើម្បីជួយក្រុម Barca និងក្រុមជម្រើសជាតិ អាហ្សង់ទីនប៉ុណ្ណោះ៕ ប្រភព៖sabay