លទ្ធផលឈ្នះ Barcelona បញ្ជាក់ថា មានតែ Zidane ទេមានសមត្ថភាពដឹកនាំក្លឹប

ម៉ាឌ្រីដ៖ លទ្ធផលក្លឹប Real Madrid ឈ្នះ Barcelona ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋាន Camp Nou មិនសង្ឈឹមឈ្នះពាន La Liga របស់ពួកគេ ប៉ុន្តែបុរសជនជាតិបារាំងបានផ្តល់ក្តីសុបិន្តជាលើកដំបូង នៅ ក្នុងព្រឹត្តិការណ៍ Clasico ហើយក៏បង្ហាញយ៉ាងច្បាស់ថា មានតែ គាត់ទេ ដែលអាចដឹកនាំក្លឹបមួយនេះ សម្រាប់ពេលអនាគត។

Real Madrid គឺត្រូវការរាត្រីដូចនេះ ក្រោយពីបំបាក់ម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-១ ខណៈដែល Barcelona មិនស្គាល់ពាក្យថា ចាញ់តាំងពីថ្ងៃទី៣ ខែតុលាមក ។

បច្ចុប្បន្នសម្រាប់ក្លឹប Real Madrid មាន ៦៩ពិន្ទុ ក្នុងចំណោម ៣១ប្រកួត ស្ថិតនៅលេខរៀងទី៣ ខណៈដែល Barcelona ស្ថិតនៅលេខរៀងទី១ មាន ៧៦ពិន្ទុ ។

Zidane បាននិយាយថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះកីឡាករទាំងអស់ ដែលប្រឹងប្រែងទទួល បានលទ្ធផលបែបនេះ ហើយ ៣ពិន្ទុបានមកពី ព្រឹត្តិការណ៍ Clasico ជាជោគជ័យ១ដ៏ប្រសើរ» ។

ការធ្វើឲ្យប្រសើរឡើង បន្ទាប់ពី Rafa Benitez ចាកចេញនោះ ហើយវាជារឿងច្បាស់ណាស់ថា Zidane នឹងក្លាយជាបុរសម្នាក់ ដែលមានសមត្ថភាពដឹកនាំក្លឹបនេះ ៕

លទ្ធផលឈ្នះ Barcelona បញ្ជាក់ថា មានតែ Zidane ទេមានសមត្ថភាពដឹកនាំក្លឹប

លទ្ធផលឈ្នះ Barcelona បញ្ជាក់ថា មានតែ Zidane ទេមានសមត្ថភាពដឹកនាំក្លឹប