Neymar អាចនឹងទៅ PSG ក្រោយកុងត្រា អស់សុពលភាព

អេស្ប៉ាញ៖ អ្នកនាំពាក្យកីឡាករ Neymar លោក Wagner Ribeiro បានបង្ហើបឲ្យដឹងថា តារាបាល់ទាត់ក្រុម Barcelona នឹងបើកចំហរការ ចូលរួមលេងជាមួយនឹង ក្លឹបយក្សបារាំង Paris Saint-Germain បើទោះបីជាជីវិត សប្បាយរីករាយនៅ  ពហុកីឡដ្ឋាន Camp Nou ។

សម្រាប់កុងត្រារបស់ Neymar នឹងផុតសុពលភាព នៅឆ្នាំ២០១៨ ប៉ុន្តែកិច្ចព្រមព្រៀងថ្មីមួយទៀត មិនទាន់ដំណើរការនៅឡើយ ។
ក្លឹប PSG កំពុងបើកភ្នែកផ្តោតអារម្មណ៍ សំឡឹងមើល កីឡាករអាយុ ២៤ឆ្នាំរូបនេះ ។

លោក Ribeiro  បានប្រាប់សារព័ត៌មាន L'Equipe ថា «កីឡាករ Neymar បានកុងត្រាជាមួយនឹង Barcelona រហូតដល់ឆ្នាំ២០១៨ ហើយក៏កំពុងសប្បាយរីករាយនៅ Barca»។ ប៉ុន្តែយើងនឹងឃើញអ្វីប្រែប្រួល នៅពេលដែលកុងត្រាអស់សុពលភាព  ហើយបើសិនជា PSG ចាប់អារម្មណ៍ យើងនឹងធ្វើការពិភាក្សា។

ទោះជា  Neymar  មានតម្លៃខ្លួនរហូតដល់ ១៩៣លានអឺរ៉ូ ប៉ុន្តែទឹកប្រាក់នេះ សម្រាប់ PSG គ្មានបញ្ហាអ្វីឡើយ។នេះ លោក Ribeiro បានបន្ថែម។
បញ្ជាក់ផងដែរថា សម្រាប់ Neymar ស្វែងរកគ្រាប់បាល់បាន ២៧គ្រាប់ក្នុងចំណោម ៣៩ ប្រកួតឲ្យក្លឹប Barcelona ៕

Neymar អាចនឹងទៅ PSG ក្រោយកុងត្រា អស់សុពលភាព