ប៉េកាំងជម្រុញឲ្យ ប្រជាពលរដ្ឋ បញ្ចុះសពនិងសែនផ្នូរ ដោយមិនបំពុល បរិស្ថាន

ទីក្រុងប៉េកាំង ប្រទេសចិននឹងជំរុញឲ្យ មានការធ្វើផ្នូរតូចៗ និងពិធីបញ្ចុះសពពុំមានការ បំពុលដល់បរិស្ថាន ដោយព្យាយាមណែនាំ ប្រជាជន ឲ្យឈប់ជួល ទីតាំងបញ្ចុះសពធំៗ សម្រាប់សាច់ញាតិ ដែលបានស្លាប់ទៅ។ នេះបើតាមមន្ត្រីអាជ្ញាធរ ក្រុងប៉េកាំង។

ប៉េកាំងជម្រុញឲ្យ ប្រជាពលរដ្ឋ បញ្ចុះសពនិងសែនផ្នូរ ដោយមិនបំពុល បរិស្ថាន

តាមសារព័ត៌មាន China Daily ក្រុមអ្នកចាត់ចែងរៀបចំពិធីបញ្ចុះ សពក្នុងទីក្រុងប៉េកាំង នឹងធ្វើតាមផែនការខាង លើរយៈពេល៥ឆ្នាំ របស់អាជ្ញាធរ ក្រុងប៉េកាំង ។ ដោយសារតែទីក្រុង សំបូរមនុស្សរស់នៅ ទីកន្លែងចង្អៀត និងមានការបំពុល ទីក្រុងនៅពេល អុជសែនផ្នូរផងនោះ អាជ្ញាធរ កំពុងរៀបចំ ឲ្យប្រជាជនគោរពសែនផ្នូរ ដោយវិធីថ្មី គឺដាក់បាច់ផ្កាជំនួសការ ដុតសែន និងការបញ្ចុះ សពក្នុងសមុទ្រជាបណ្ដើរៗ។

តាមមន្ត្រីផ្នែកនាយកដ្ឋានកិច្ច ការស៊ីវិល លោក Li Hui បានឲ្យដឹងថា ប្រជាពលរដ្ឋក្រុងប៉េកាំង នឹងតម្រូវឲ្យរៀបចំ ទុកដាក់ធាតុ បូជាមិនឲ្យប៉ះពាល់ ដល់បរិស្ថានផងដែរ។ អាជ្ញាធរក្រុងផ្ដល់ជូន មួយគ្រួសារ ៤ពាន់យាន់ (៦១១ដុល្លារ) សម្រាប់ការជ្រើសរើស យកការបញ្ចុះ សពបងប្អូន សាច់ញាតិ ក្នុងសមុទ្រ។

គួរបញ្ជាក់ថា នៅក្នុងប្រពៃណីជនជាតិចិន ជឿថាព្រលឹងអ្នកស្លាប់ នឹងទៅកាន់សុគតិភពប្រសិនបើ សាកសពពួក គេបញ្ចុះក្នុងដី។ ផ្នូរសាកសពធំៗ ជាតំណាងនៃឋានៈខ្ពង់ខ្ពស់ និងបង្ហាញពី ជីវភាពរបស់កូន ចៅសាច់ញាតិផងដែរ៕

ប៉េកាំងជម្រុញឲ្យ ប្រជាពលរដ្ឋ បញ្ចុះសពនិងសែនផ្នូរ ដោយមិនបំពុល បរិស្ថាន

ប៉េកាំងជម្រុញឲ្យ ប្រជាពលរដ្ឋ បញ្ចុះសពនិងសែនផ្នូរ ដោយមិនបំពុល បរិស្ថាន

ប្រភព៖sabay