ចង់ឲ្យកូនល្អ អ្នកត្រូវធ្វើល្អ ឲ្យកូនមើល

ចង់ឲ្យកូនល្អ អ្នកត្រូវធ្វើល្អ ឲ្យកូនមើល

ការចិញ្ចឹមកូន ឲ្យបានធំពេញរូបពេញរាង អាចជារឿងពិបាក ប៉ុន្តែ ការចិញ្ចឹមកូន ឲ្យក្លាយជាមនុស្សល្អម្នាក់ ពិតជាពិបាកជាងនេះ រាប់ពាន់រាប់ម៉ឺនដងទៅទៀត។ ប៉ុន្តែ ប្រសិនបើអ្នក ចេះវិធីអប់រំកូន ធានាថាងាយស្រួល និងចិញ្ចឹមបានល្អទៀតផង។

កត្តាសំខាន់បំផុត ក្នុងការចិញ្ចឹមកូនឲ្យបានល្អ គឺការធ្វើគម្រូល្អ ដើម្បីឲ្យកូនមើលឃើញ។

-    បើអ្នកសំពះឪពុកម្តាយខ្លួនឯង នោះកូនប្រាកដជា សំពះអ្នកវិញ

-    បើអ្នកចេះចែករំលែក ប្រាក់កាស ឬនំចំណី ទៅឲ្យអ្នកដ៏ទៃ ធំឡើង កូនរបស់អ្នក នឹងមានចិត្តសប្បុរស ដូចជាអ្នកអញ្ចឹង

-    បើអ្នកឧស្សាហ៍អានសៀវភៅ នៅចំពោះមុខកូន ធំឡើង គេនឹងក្លាយជាបណ្ឌិត ឬអ្នកមានចំណេះដឹងជ្រៅជ្រះជាមិនខាន

-    បើអ្នកចេះតែឈ្លោះគ្នា នៅចំពោះមុខកូន ធំឡើង គេនឹងក្លាយជាក្មេងឆ្មើងឆ្មៃ ឆេវឆាវ ហើយនិយាយមិនដឹងខុសត្រូវ

-    បើអ្នកនិយាយតែពាក្យពិត ធំឡើង កូនរបស់អ្នក ប្រាកដជាកម្រនិយាយកុហកណាស់៕

ប្រភព៖ www.health.com.kh