ស្ត្របឺរី ជួយផ្តល់ភាពផ្អែមល្ហែម ដល់ជីវិតផ្លូវភេទ

ស្ត្របឺរី ជួយផ្តល់ភាពផ្អែមល្ហែម ដល់ជីវិតផ្លូវភេទ

ផ្លូវភេទ និងផ្លែស្ត្របឺរី បានក្លាយទៅជារឿងមួយ ដែលស្រដៀងគ្នាបំផុត ហើយក៏មានទំនាក់ទំនងគ្នា យ៉ាងច្រើនណាស់ដែរ។ ផ្លែស្ត្របឺរី ផ្ទុកទៅដោយជាតិស័ង្គសី ដែលជា សារធាតុរ៉ែដ៏ល្អមួយ សម្រាប់សុខភាពផ្លូវភេទ ហើយវាបានដើរតួនាទីដ៏សំខាន់ ក្នុងការបង្កើនចំណង់ផ្លូវភេទ របស់មនុស្សស្រីទៀតផង។ ក្រៅពីនេះ ផ្លែស្ត្របឺរី ក៏ជាប្រភព ថាមពល ដ៏ល្អមួយផងដែរ។

ចំពោះអង់ទីអុកស៊ីដង់ ដែលមានក្នុងផ្លែឈើមួយនេះ នឹងជួយពង្រឹងដល់ លំហូរឈាមទៅសរីរាង្គផ្លូវភេទ ជាពិសេស ជំរុញឲ្យមានអារម្មណ៍ពុះកញ្ច្រោល ខាងផ្លូវភេទកាន់ តែខ្លាំងតែម្តង។

ដូច្នេះ តើអ្នកនៅរង់ចាំដល់ណាទៀត ឆាប់ទទួលទានផ្លែស្ត្របឺរី ឲ្យបានច្រើនទៅ បើសិនជាអ្នក ចង់ឲ្យជីវិតផ្លូវភេទ មានភាពផ្អែមល្អែម៕

ប្រភព៖ www.health.com.kh