អនុវត្តវិធីនេះ ជារៀងរាល់សប្តាហ៍ នោះអ្នកនឹងមើលទៅ ដូចស្ថិតក្នុងវ័យ២០ឆ្នាំ

អនុវត្តវិធីនេះ ជារៀងរាល់សប្តាហ៍ នោះអ្នកនឹងមើលទៅ ដូចស្ថិតក្នុងវ័យ២០ឆ្នាំ

អ្នកទាំងអស់គ្នាសុទ្ធតែ បានដឹងហើយពីអត្ថប្រយោជន៍ នៃការប្រើ botox ប៉ុន្តែមិនមែនអ្នកទាំងអស់ គ្នាសុទ្ធតែមានលទ្ធភាពទិញវា យកមកប្រើប្រាស់នោះទេ។ លើសពីនេះទៅទៀត មនុស្សភាគច្រើនក៏មានការស្ទាក់ស្ទើរក្នុងការប្រើវា ដោយសារតែផលលំបាកផ្សេងៗ របស់វាផងដែរ។ តែសូមកុំបារម្ភ អ្នកក៏អាចបង្កើតម៉ាស botox ធម្មជាតិដោយប្រើរូបមន្តដូចខាងក្រោមនេះ ដោយវាមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពក្នុងការផ្តល់សំណើម, បន្តឹងស្បែកមុខ និងបន្ថយសញ្ញា នៃការអស់កម្លាំង លើផ្ទៃមុខ។

គ្រឿងផ្សំដែលអ្នកត្រូវការ៖

    ម្ស៉ៅពោត ១ស្លាបព្រាបាយ
    ទឹកការ៉ុតស្រស់ ៥ស្លាបព្រាបាយ
    ក្រែមដែលមានជាតិខ្លាញ់ទាប ១ស្លាបព្រាបាយ

វិធីក្នុងការធ្វើ៖
យកទឹក ១០០មីលីលីត្រ លាយជាមួយនឹងម្ស៉ៅពោត និងលាយវាឲ្យសព្វ។ ដាក់ល្បាយនេះ ទៅក្នុងកំសៀវ ហើយដាំវាឲ្យក្លាយជាល្បាយស្អិត ។ បន្ទាប់មកទុកវាឲ្យត្រជាក់ ហើយចាក់ទឹកការ៉ុត និងក្រែមដែលគ្មានខ្លាញ់ចូល ហើយច្របល់វាឲ្យសព្វម្តងទៀត។

ធ្វើការសម្អាតស្បែកមុខអ្នកឲ្យបានស្អាត ហើយលាបម៉ាសនេះនៅលើផ្ទៃមុខ ហើយទុកវាឲ្យបាន កន្លះម៉ោង។ អ្នកអាចទុកល្បាយដែលនៅសល់ក្នុងទូទឹកកក ដើម្បីប្រើវា នៅពេលក្រោយទៀត។ លាងសម្អាតមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗ។ ដើម្បីទទួលបានលទ្ធផលល្អ អ្នកគួរអនុវត្តវាឲ្យបាន ៣ ទៅ ៥ដងជារៀងរាល់សប្តាហ៍ ៕

ប្រភព៖ www.health.com.kh