អស់ទាស់​! ស្វា​២​ក្បាល​រួមដៃគ្នា​ធ្វើបាប​បុរស​ម្នាក់ៈ ១​ក្បាល​ចាប់ទាញ​សក់​ក្បាល ១​ក្បាល​ទៀត​ឆ្មក់​ទាញ​សម្រាត​ខោ​

​បុរស​ម្នាក់​បាន​រង​ការ​អាម៉ាស​ជាខ្លាំង ដោយសារតែ​សត្វ​ស្វា​ដ៏​ប៉​ផ្លិ​ល​ប៉​ផ្លូច​១​ក្បាល បាន​ចាប់ទាញ​សម្រាត​ខោ​របស់គាត់ នៅ​ចំពោះមុខ​មហាជន​ច្រើន​កុះករ​ឈរ​មើល ។​

​យោងតាម​ប្រភពព័ត៌មាន​បង្ហោះ​លើ​អ៊ី​ន​ធើរ​ណេ​ត បាន​ឲ្យ​ដឹងថា ហេតុការណ៍​គួរ​ឲ្យ​អស់សំណើច​នេះ បានកើត​ឡើង​នៅលើ​ដងផ្លូវ​១​កន្លែង ក្នុង​ទីក្រុង Luoyang នា​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គា​រ៍ កន្លងមក ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​សត្វ​ស្វា​១​ក្បាល លោត​ចាប់ទាញ​សក់​បុរស​រូបនោះ ។ ខណៈ​គាត់​កំពុង​ព្យាយាម​ប្រឡេះ​សក់​ចេញពី​ដៃស្វា ក៏​ស្រាប់តែ​ស្វា​ប៉​ផ្លិ​ច​ប៉​ផ្លូច​១​ក្បាល​ទៀត បាន​ឆ្មក់​ពី​ខាងក្រោយ ចាប់ទាញ​សម្រាត​ខោ​របស់គាត់ ឲ្យ​របូត​លេចចេញ​លី​អូ​ដាក់​គេឯង​តែម្តង ។ ហ្វូងមនុស្ស​ឈរ​មើល បាន​ផ្ទុះសំណើច​គ្រប់ៗ​គ្នា ខណៈ​បុរស​រូបនោះ បង្ហាញ​ទឹកមុខ​ក្រហម​ខ្មាសអៀន​មែនទែន ។​

​បុរស​នោះ ក៏ត្រូវ​បានឃើញ​ប្រញាប់​លើក​ខោ​ឡើងវិញ​យ៉ាង​លឿន​ផងដែរ ។ ទោះជា​យ៉ាងណា សកម្មភាព​កំប្លុកកំប្លែង​នេះ ត្រូវបាន​គេ​ជឿថា នេះ​គ្រាន់តែ​ជា​ឈុត​ឆាក​សម្តែង​ឲ្យ​ទស្សនិកជន​បាន​សើច​សប្បាយ​ប៉ុណ្ណោះ ៕

អស់ទាស់​! ស្វា​២​ក្បាល​រួមដៃគ្នា​ធ្វើបាប​បុរស​ម្នាក់ៈ ១​ក្បាល​ចាប់ទាញ​សក់​ក្បាល ១​ក្បាល​ទៀត​ឆ្មក់​ទាញ​សម្រាត​ខោ​

Monkeys Team up and pulls a Mans pants Down in Public..lol

Posted by iLivHipHop.com on Friday, April 1, 2016