ឧត្តម​សេនីយ៍​ប៉ូលិស​ ជាប់​ឆ្នោត​ជា​ប្រធា​នាធិបតី​ថ្មី​នៃ​វៀត​ណាម​

ក្រុងហាណូយៈ ក្រុម​សមា​ជិកសភា​នៅ​វៀតណាម​កុម្មុយ​នីស្ត​ បាន​អនុ​ម័ត​ឲ្យ​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ប៉ូលិស​ ទទួល​តំណែង​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ធ្វើ​ប្រមុខ​នៃសន្តិ​សុខ​ក្នុង​ស្រុកដ៏​ចម្រូង​ចម្រាសក្លាយ​ជា​អ្នកនយោ​បាយ​ម្នាក់​នៅក្នុង​ចំណោម​អ្នកនយោ​បាយ​លេច​ធ្លោ​បំផុត​របស់​ប្រទេស​នេះ។

លោក Tran Dai Quang ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ៩១,៥ ភាគ​រយ​នៅ​ក្នុង​អំឡុង​ការបោះឆ្នោត​នៅ​ឯ​សភា​ប្រថាប់​ត្រា​ពីព្រឹក​ថ្ងៃ​សៅរ៍​ ដោយ​ត្រូវបាន ឮតែងតាំង​ដោយ​ក្រុម​មន្ត្រី​បក្ស​សម្រាប់តំណែង​ផ្លូវ​ការ​នេះ​ នៅ​ក្នុង​អំឡុង​សមាជ​បក្ស​កុម្មុយ​នីស្ត​រៀងរាល់ ៥ ឆ្នាំ​កាលពី​ខែ​មករា។

វៀតណាម​ស្ថិត​នៅ​ចំពាក់​កណ្តាល​នៃការ​ផ្ទេរភាព​ជា​អ្នក​ដឹកនាំ​ ដោយ​មេ​ដឹកកុម្មុយនីស្ត​លោក Nguyen Phu Trong បាន​ជាប់​ឆ្នោត​ជាថ្មី​កាល​ពីខែ​មករា​ជា​អ្នក​អគ្គលេខា​បក្ស។

ភារកិច្ច​មួយ​នៅ​ក្នុងចំណោម​ភារកិច្ច​ដំបូង​ៗ​របស់​ប្រធានា​ធិបតី Quang នឹងត្រូវ​ទទួល​សមភាគី​អាមេរិក​របស់​លោក​គឺ​ លោក​បារ៉ាក់ អូបាម៉ា ​ខណៈ​ក្រុងហាណូយ​ស្វះស្វែង​រក​ការ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតីត​សត្រូវ​សម័យ​សង្រ្គាម​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រឈម​ជា​មួយការ​អះ​អាង​ទាមទារ​របស់​ក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

យោង​តាម​មន្រ្តី​ទំនាក់​ទំនង​នៅ​សភា ​ដែលនិយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​ឲ្យ​ដឹង​ថា លោក​ Quang បាន​និ​យាយ​ខណៈលោក​បាន​ស្បថ​ចូល​កាន់តំណែង​ថា​៖ «ខ្ញុំសូម​អរ​គុណ​យ៉ាងស្មោះ​ស័្ម​គ្រ​ចំ​ពោះ​សភា​ដែល​បាន​បោះ​ឆ្នោត​ឲ្យខ្ញុំ»៕

ឧត្តម​សេនីយ៍​ប៉ូលិស​ ជាប់​ឆ្នោត​ជា​ប្រធា​នាធិបតី​ថ្មី​នៃ​វៀត​ណាម​លោក Quang (ស្តាំ​) ស្វាគមន៍​ដោយ​អ្នកមុន​ លោក Sang​។ Afp

ប្រភពៈ ភ្នំពេញប៉ុស្តិ៍