អូបាម៉ា ​និង​លោក​ស៊ី​ព្រមព្រៀង​អនុវត្ត​ដាក់​ទណ្ឌកម្ម​លើកូរ៉េ​ខាងជើ​ង ​ពេញ​ទំហឹង​

ក្រុងវ៉ាស៊ីនតោនៈ ប្រធានា​ធិបតី​អាមេរិក​លោកបា​រ៉ាក់ ​អូបាម៉ា​ និងសម​ភាគី​ចិនរបស់​លោក​គឺ​លោក ស៊ី ជីនភីង​ បាន​ព្រមព្រៀង​អនុវត្ត​ទណ្ឌកម្ម​យ៉ាង​ពេញ​ទំហឹង​ប្រ​ឆាំង​កូរ៉េខាង​ជើងនៅ​ក្នុង​ជំនួប​មួយ​ដែលត្រូវ​បាន​ធ្វើ​ឡើង​តាម​ក្រោយ​ភ្លាមៗ​ ដោយការ​បាញ់​មីស៊ីល​បង្ក​រឿ​ង​របស់​ក្រុង​ព្យុងយ៉ាង។

សេតវិមាន​បាននិយាយ​កាល​ពី​ថ្ងៃ​សុក្រថា ​លោក​អូបាម៉ា​និង​លោកស៊ី​បាន​ឯកភាព​គ្នាកាត់​បន្ថយ​ភាព​ខ្វែងគំ​និត​រវាង​មហាអំណាច​យក្ស​ពីរ​របស់​ពិភព​លោក​នៅ​ក្នុង​អំឡុង​ជំនួប​មួយថ្ងៃមុន។

សេតវិមាន​ បាន​និ​យាយថា៖ «​មេដឹកនាំ​ទាំង​ពីរ ​បាន​ប្តេជ្ញា​ពង្រីក​កិច្ចសហការ​នៅ​ក្នុង​ការដោះ​ស្រាយ​ការគំរាម​កំហែង​រួម​ដែល​បង្ក​ឡើង​ដោយ​ការ​បន្តអាវុធនុយ​ក្លេ​អ៊ែរ​ និង​ប្រព័ន្ធ​មីស៊ីល​បាល់លីស្ទីក​របស់​កូរ៉េខាងជើង»។

មេដឹកនាំ​ទាំង​ពីរ​ បាន​អះអាង​ការ​ប្តេជ្ញា​របស់​ពួកគេ​ធ្វើឲ្យ​សម្រេច​ឲ្យ​ឧប​ទ្វីបកូរ៉េ​នេះ​គ្មាន​នុយក្លេអ៊ែរ និង​អនុវត្ត​សេចក្តីសម្រេច​លេខ​ ២២៧០ របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប.ឲ្យ​បាន​ពេញ​លេញ។

កាលពី​ខែ​មករា​ កូរ៉េខាងជើង​ បាន​បំផ្ទុះ​គ្រឿង​ផ្ទុះនុយ​ក្លេអ៊ែរ​ និង​មួយ​ខែ​ក្រោយ​មកបាន​បាញ់​រ៉ុ​ក្កែត​ចម្ងាយ​ឆ្ងាយ​ ដោយ​បាន​ជំ​រុញ​ឲ្យអាមេរិក​ ចិន​និង​ដៃគូ​អ.ស.ប.​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន។​ក្រុងរ៉ា​ស៊ីនតោន បង្កើ​នសម្ពាធទៅ​លើកូ​រ៉េខាងជើង៕

អូបាម៉ា ​និង​លោក​ស៊ី​ព្រមព្រៀង​អនុវត្ត​ដាក់​ទណ្ឌកម្ម​លើកូរ៉េ​ខាងជើ​ង ​ពេញ​ទំហឹង​

ប្រភពៈ ភ្នំពេញប៉ុស្តិ៍