អូស្ត្រាលី ​និយាយ​ពី​លទ្ធភាព​បំណែក MH730 ត្រូវបាន​រក​ឃើញនៅ​ឥណ្ឌា​

ក្រុងស៊ីដនីៈ រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​អូ​ស្ត្រាលី​កាល​ពីថ្ងៃ​អា​ទិត្យ​បាន​និយាយ​ថា​ បំណែក​ថ្មី​ ត្រូវ​បាន​រក​ឃើញ​នៅ​កោះ Mauritius នៃ​មហា​សមុទ្រឥណ្ឌា​ នឹង​ត្រូវបាន​ត្រួ​តពិនិត្យ​មើលថា​តើ​វាជា​របស់​យន្តហោះ MH370 ឬ យ៉ាង​ណា​ ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​បំណែ​ក ពីរ​ត្រូវ​បាន​រកឃើញ​នៅ​សមុទ្រ Mozambique ត្រូវ​បាន​ភ្ជាប់​ទៅ​យន្ត​ហោះ​ដែល​បាត់​នោះ។

សារព័ត៌មាន news.com.au បាន​រាយ​ការណ៍​ ដោយ​បាន​ដក​ស្រង់សម្តី​ពី​គេហទំព័រ​ Clicanoo ថា បំណែក​នោះ​ ត្រូវបាន​រក​ឃើញ​នៅកោះ Mauritius ដោយ​ប្តីប្រពន្ធ​ដើរ​លេង​វិ​ស្សមកាល​។រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​អូ​ស្ត្រាលី លោក Darren Chester ​បាន​និយាយ​ថា​៖​«​រដ្ឋាភិ​បល​ម៉ាឡេស៊ី​កំពុង​ធ្វើការ​ជាមួយក្រុម​មន្ត្រី​មកពី​កោះ​ Mauritius ដើម្បី​ស្វះស្វែង​យក​បំណែក​នោះ​និង​រៀបចំ​ត្រួតពិនិត្យ»។

«ទោះបី​ជាយ៉ាងណា​ក៏ដោយ ក៏បំ​ណែក​នេះ​ គឺជា​បំ​ណែក​មួយ​ដែល​មាន​ប្រយោជន៍ ​រហូត​មក​ពេល​នេះ​បំណែក​នោះ​ ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយក្រុម​អ្នក​ជំ​នាញ​ មិន​ទាន់​អាច​បញ្ជាក់​ពី​ប្រ​ភព​ដើម​របស់​វាបានទេ»។

អូស្ត្រាលី ​និយាយ​ពី​លទ្ធភាព​បំណែក MH730 ត្រូវបាន​រក​ឃើញនៅ​ឥណ្ឌា​លោក Abreu លើក​បង្ហាញ​បំណែក​យន្ដ​ហោះ​ទើប​រកឃើញ។ Afp

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ ក៏​នៅ​មិន​ទាន់ច្បាស់​ថា​តើ​ប្រទេស​ណា​មួយ​នឹង​ត្រួត​ពិ​និត្យ​បំ​ណែក​នេះ​បាន​នោះទេ។អ្នកជំនាញ​អាកាសចរណ៍​លោក Don Thompson ​បាន​ប្រាប់​គេហទំព័រ​សារ​ព័ត៌មាន​អូ-ស្ត្រាលី​ថា បំណែក​នោះ​ ​អាច​ជាជញ្ជាំង​បាំង​ក្នុង​យន្ត​ហោះ​ពីយន្ត​ហោះ Boeing 777 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី។

ការ​រកឃើញ​ចុងក្រោយ​នេះ​កើត​ឡើង​មិនដល់​ពីរសប្តាហ៍​ផង​ ក្រោយ​ពី​ក្រុមអាជ្ញាធរ​អូ​ស្ត្រាលី និង​ម៉ាឡេស៊ី​ បាននិយាយ​បំណែក​ពីរ ដែល​ត្រូវបាន​រក​ឃើញ​នៅ​ឆ្នេរ Mozambique មិនមែន​ជា​បំណែក​នៃយន្ត​ហោះ MH370 ដែលបា​ត់នោះទេ។

ក្រុម​មន្ត្រីអា្រហ្វិក​ខាងត្បូង​ បាន​និយាយ​កាល​ពីខែ​មុន​ថា​បំណែក​មួយ​ទៀត​ ដែលត្រូវ​បាន​រកឃើញនៅ​ក្បែរឆក Mossel​ ជា​ក្រុងតូច​មួយ​នៅខេត្ត​ Cape ភាគខាង​លិចនៅ​អាហ្រ្វិក​​ខាងត្បូង​ នឹង​ត្រូវ​បានវិភាគ​ឲ្យឃើញ​ថាតើវាជា​បំ​ណែក​របស់​យន្តហោះ MH370 នោះ​ ឬ យ៉ាង​ណាទេ។

មុននឹង​រក​ឃើញ​ចុង​ក្រោយ​ មានតែ​បំ​ណែក​ស្លាបមួយ​ត្រូវ​បានស្រង់​ចេញ​កោះ Reunion នៃ​មហា​សមុទ្រ​ឥណ្ឌា ​ដែល​លាតសន្ធឹង​នៅ​ភាគ​ខាង​កើតឆ្នេរ​ Mozambique និង​នៅ​ក្បែរ​កោះ​ Mauritius ត្រូវ​បាន​អះអាង​ថា​មកពី​យន្ត​ហោះ​ដែល​បាត់​កាលពី​ពីរ​ឆ្នាំកន្លង​ទៅ​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍