ស្ថាន​ភាព​ទឹក​សមុទ្រ​នៅ​កែប​ល្អ​ប្រសើរ​តែ ត្រូវ​ផ្អាក​ងូត​ទឹក​កម្សាន្ត​រហូត​ចុង​សប្ដាហ៍

ទឹក​សមុទ្រ​នៅ​កែប​ប្រែ​ជា​សភាព​ល្អ​ប្រសើរ​វិញ​ហើយ​មក​ទល់​ពេល​នេះ ដោយ​ទឹក​មាន​ភាព​រង​ថ្លា និង​ឈាន​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។ នេះ​បើ​តាម សេចក្ដី​ប្រកាស​ពី​ក្រសួង​បរិស្ថាន​​បាន​បង្ហាញ។
 

យ៉ាង​ណា ក្រសួង​បរិស្ថាន​សូម​អំពាវ​នាវ​ដល់​សាធារណជន ពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​កែប និង​ភ្ញៀវ​ទេសចរ មេត្តា​ប្រុង​ប្រយ័ត្ន ដោយ​គួរ​បន្ត​ការ​ផ្អាក​មុជ​ទឹក​កម្សាន្ត រហូត​ដល់​ចុង​សប្ដាហ៍​នេះ ដើម្បី​ជា​ការ​បង្ការ​បញ្ហា​គ្រោះ​ថ្នាក់​ផ្សេង​ៗ និង​ទុក​ឱកាស​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​កែប​ធ្វើ​ការ​បោស​សម្អាត​ឆ្នេរ​ឲ្យ​បាន​ស្អាត​បាត។ ចំពោះ ការ​នេសាទ​សមុទ្រ​នៅ​ខេត្ត​កែប ប្រជា​នេសាទ​អាច​បន្ត​ប្រកប​មុខ​របរ​របស់​ខ្លួន​នៅ​តាម​តំបន់​ទឹក ដែល​មាន​រយៈ​ចម្ងាយ​ពី​ឆ្នេរ​ប្រមាណ ៥០០មែត្រឡើងទៅ។

 

ស្ថាន​ភាព​ទឹក​សមុទ្រ​នៅ​កែប​ល្អ​ប្រសើរ​តែ ត្រូវ​ផ្អាក​ងូត​ទឹក​កម្សាន្ត​រហូត​ចុង​សប្ដាហ៍

 
អត្ថបទ៖ លឹម សុ​នា