មេយប៊ែង និង វីសា រួមគ្នា ផ្តល់​​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាពដំបូង​គេ​បង្អស់​នៅ​កម្ពុជា

ជា​លើក​ដំបូង​នៅ​កម្ពុជា រាល់​អតិថិជន​ដែល​ប្រើប្រាស់​ប័ណ្ណ​ឥណពន្ធ​វីសា​របស់​ធនាគារ មេយប៊ែង ឥឡូវ​នេះ​អាចទទួល​បាន​ប័ណ្ណ​ឥណពន្ធ​វីសា​ដែល​អាច​ផ្តិត​នូវ​រូបភាព​ផ្ទាល់​ខ្លួន ឬ​ជ្រើសរើស​រូបភាព​ណា​មួយ​ដែល​ពួកគេ​ចូល ចិត្ត​ដាក់​លើ​ប័ណ្ណ​នេះ​បាន។

 

ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​ថ្មី​នេះ​មាន​អត្ថប្រយោជន៍ និង​មុខងារ​ដូចគ្នា​ទាំង​ស្រុង​ជាមួយ​នឹង​ប័ណ្ណ​ឥណពន្ធ​វីសា ដែល​មាន​កន្លង​មក ដូច​ជា​ការ​ទូទាត់​ទៅ​លើ​ការ​ទិញ​ទំនិញ​អនឡាញ ឬ​បង់​ប្រាក់​នៅ​តាម​អាហារដ្ឋាន និង កន្លែង​លក់​ទំនិញ​ផ្សេងៗ ដែល​ទទួល​យក​ការ​ទូទាត់​តាម​រយៈ​ប័ណ្ណ​ឥណពន្ធ​វីសា រួម​ជាមួយ​នឹង​ការ​ដក​ប្រាក់ នៅ​តាម​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​ផង​ដែរ។

 

លោក​ស្រី Cynthia Liaw នាយិកា​ប្រតិបត្តិ​ធនាគារ មេយប៊ែង កម្ពុជា បាន​មាន​ប្រសាសន៍ថា «យើង​សប្បាយ រីករាយ​ណាស់​ដែល​អាច​ផ្តល់​ជូន​ឲ្យ​អតិថិជន​នូវ​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​នេះ​មុន​គេ​បង្អស់​នៅ​កម្ពុជា។ យើង​ដឹង​ពី​អ្វី​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​ការ ហើយ​ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ ពួក​គេ​ចូល​ចិត្ត​កែច្នៃ​ដាក់​រូបភាព ស្អាតៗ ឬ​រូបភាព​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូច្នេះ​យើង​ជឿ​ថា ពួក​គេ​នឹង​ចាប់ យក​ឱកាស​នេះ​ដើម្បី​ផ្តិត​យក​រូបភាព​របស់​ខ្លួន​ដាក់​លើ​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​ថ្មី​នេះ»។

 

ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​ថ្មី​នេះ​ផ្តល់​ឱកាស​ឲ្យ​អតិថិជន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ពួកគេ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារ​ប្រចាំថ្ងៃ ។ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​អាច​មាន​ភាព​រីករាយ ហើយ​តាម​រយៈ​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​នេះ​បាន​ឆ្លុះ​បញ្ចាំង នូវ​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ធនាគារ មេយប៊ែង ក្នុង​ការ​នាំ​យក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​លើ​ផលិត​ផល និង​សេវាកម្ម​របស់​ខ្លួន​តាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ប្រើប្រាស់​ប្រតិបត្តិ​ការ​គ្មាន​សាច់​ប្រាក់ និង សន្សំ​ផ្នែក​ហិរញ្ញ​វត្ថុ​ជូន​ដល់​អតិថិជន​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។

 

មេយប៊ែង និង វីសា រួមគ្នា ផ្តល់​​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាពដំបូង​គេ​បង្អស់​នៅ​កម្ពុជា

 

សម្រាប់​អតិថិជន​របស់​ធនាគារ មេយប៊ែង ទី​ស្នាក់​ការ​កណ្តាល អាច​ទទួល​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​ភ្លាមៗ បន្ទាប់​ពី​ចុះ​ឈ្មោះ​ស្នើ​សុំ​នៅ​អគារ មេយប៊ែង ថោវើ ។ រី​ឯ​អតិថិជន​របស់​ធនាគារ មេយប៊ែង សាខា​ដទៃ​ទៀត​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​នេះ​នៅ​តាម​បណ្តា​សាខា​ទាំង​អស់​នោះ ដោយ​ត្រូវ​យក​មក​ជាមួយ​នូវ​រូបភាព​ដែល​ខ្លួន​ពេញ​ចិត្ត ដើម្បី​ដាក់​លើ​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​តែ​ប៉ុណ្ណោះ។

 

យោង​ទៅ​តាម​លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​ដែល​បាន​ធ្វើ​ដោយ​ក្រុម​វិភាគ Moody ក្រោម​ការ​សហការ​របស់​ក្រុមហ៊ុន វីសា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កំណើន​នៃ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​រួម​មាន​តាម​រយៈ​ប័ណ្ណ ឥណទាន ប័ណ្ណ​ឥណពន្ធ និង​ប័ណ្ណ​ទូទាត់​ប្រាក់​ជា​មុន បាន​រួម​ចំណែក​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ចំនួន​២៩៦​កោដិ​ដុល្លារ​អាមេរិក នៅ​ទូ​ទាំង​៧០​ប្រទេស និង​បាន​បង្កើន​ការ​ប្រើប្រាស់​ទំនិញ និង​សេវាកម្ម​ក្នុង ជីវភាព​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ចំនួន០.១៨%ក្នុង​១​ឆ្នាំ ។ ការ​ទូទាត់​ចំណាយ​ផ្សេងៗ​តាម​រយៈ​ប្រព័ន្ធ​អេឡិច​ត្រូនិច បាន​ចូល​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ចំនួន​៣០​លាន​ដុល្លារ ចាប់​តាំង​ពី​ឆ្នាំ២០១១ ដល់ ២០១៥ ឬ​ជា​មធ្យម​ស្មើ​នឹង​៤,៧៣០​ការងារ​ក្នុង​១​ឆ្នាំ ពី​ឆ្នាំ​២០១១ ដល់ ២០១៥។

 

លោក Sean Preston នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​វីសា​ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និងឡាវ បាន​លើក​ឡើង ផង​ដែរ​ថា ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិភាគ​សិក្សា​របស់ Moody បាន​រក​ឃើញ​ថា ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ អេឡិចត្រូនិក​បាន​ជំរុញ​ឲ្យ​មានកំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក និង​ទូ​ទាំង​ពិភពលោក ។ «យើង​ដឹង​ច្បាស់​ថា ការ​ទូទាត់ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​នេះ គឺ​ជា​មធ្យោបាយ​ទូទាត់​ប្រាក់​ដែល​មាន​ភាព​រហ័ស​ មាន​សុវត្ថិភាព ថែម​ទាំង​បាន​រួម​ចំណែក​ដល់​ការ​លូត​លាស់​ដល់​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ ។ យើង​សូម​ប្តេជ្ញា​បន្ត​កិច្ច​ប្រឹង​ប្រែង​ការងារ​របស់​យើង ជាមួយ​ធនាគារ មេយប៊ែង និង​ធនាគារ​ដៃគូ​ដទៃ​ទៀត​ក្នុង​ការ​ពង្រីក​បន្ថែម​ឲ្យ​មាន​ការ​ប្រើប្រាស់​កាន់​តែ​ច្រើន នូវ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ទូ​ទាំង​ប្រទេស​កម្ពុជា»។

 

ធនាគារ មេយប៊ែង ក៏​បាន​កំពុង​ផ្តល់​ជូន​ផង​ដែរ​នូវ​កម្មវិធី «ចំណាយ និង​សន្សំ​ពិន្ទុ​ទទួល​យក​រង្វាន់» សម្រាប់ ប័ណ្ណ​ឥណពន្ធ​វីសា ធនាគារ​មេយប៊ែង ក្នុង​ប្រទេស​កម្ពុជា ។ កម្មវិធី​នេះ​បាន​ផ្តល់​ជូន​អត្ថប្រយោជន៍​ជា​ច្រើន ដោយ​រួម​បញ្ចូល​ទាំង​ការ​ប្តូរ​យក​រង្វាន់​ជា​ច្រើន ដោយ​គ្រាន់​តែ​ធ្វើការ​ទូទាត់​ការ​ចំណាយ​តាម​រយៈ​ប័ណ្ណ​ឥណពន្ធ​វីសា​របស់​ធនាគារ មេយប៊ែង អស់​ចំនួន​៥០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះក្នុង​១​ត្រី​មាស។

 

មេយប៊ែង និង វីសា រួមគ្នា ផ្តល់​​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាពដំបូង​គេ​បង្អស់​នៅ​កម្ពុជា

 

ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព​ថ្មី​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា អតិថិជន​មាន ឱកាស​ឈ្នះ​ទឹក​ប្រាក់​ចំនួន១០០ដុល្លារ ជា​រៀង​រាល់​ខែ ចាប់​ពី​ខែមីនា រហូត​ដល់​ខែ​មិថុនា ឆ្នាំ២០១៦ ។ អតិថិជន​ទាំងអស់​ដែល​បាន​ទទួល​យក​ប័ណ្ណ​ឥណពន្ធ​វីសា​រូបភាព និង​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​ការ​ទិញ​ទំនិញ​ក្នុង​តម្លៃ អប្បរមា១០ដុល្លារ នឹង​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការ​ចាប់​ឆ្នោត​ប្រចាំ​ខែ។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.maybank2u.com.kh៕

 

អត្ថបទ: ពាណិជ្ជកម្ម