ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក បុរស​ម្នាក់​ត្រូវគេ​ធ្វើ​ទារុណកម្ម ដាក់​ច្រវា​ក់ដៃ​និង​ខ្នោះជើង​( មាន​វីដេអូ )

6 Videos


​ ​នៅ​ថ្ងៃទី​០៤​ខែមេសា ឆ្នាំ​២០១៦​នេះ​មាន​ខ្សែ​វីដេអូ​មួយ ដែល​បាន​បង្ហោះ​នៅលើ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ការធ្វើ​ទារុណកម្ម​លើ​បុរស​ម្នាក់​ដាក់ច្រវ៉ាក់​ដៃ ទាំងសងខាង ដាក់​ខ្នោះជើង​ស្រាត​ននល់គក​ដេក​ផ្ទាល់​ដី គ្មាន​សម្លៀកបំពាក់​និង​បង្អត់អាហារ​ស្ទើរ​រាល់ថ្ងៃ​។​

ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក បុរស​ម្នាក់​ត្រូវគេ​ធ្វើ​ទារុណកម្ម ដាក់​ច្រវា​ក់ដៃ​និង​ខ្នោះជើង​( មាន​វីដេអូ )

ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក បុរស​ម្នាក់​ត្រូវគេ​ធ្វើ​ទារុណកម្ម ដាក់​ច្រវា​ក់ដៃ​និង​ខ្នោះជើង​( មាន​វីដេអូ )

​ ​នៅក្នុង​ឃ្លី​ប​វីដេអូ ដែល​ត្រូវបាន​គេ​បង្ហោះ​ក្នុង​រយៈពេល​ជិត​១០​នាទី ដោយមាន​បុរស​ម្នាក់ ដែល​ថត​បណ្តើរ​និយាយ​សាសង​ជាមួយ បុរស​ជាប់​ច្រ​វ៉ា​ក់ដៃ និង​ខ្នោះជើង​នោះ បណ្តើរ​ដើម្បី​សាកសួរ​ពី​ប្រវត្តិ​និង​មូលហេតុ​ដែល​នាំ​ឲ្យ​គេ​ចាប់គាត់​ដាក់​ខ្នោះ​នោះ​។​

ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក បុរស​ម្នាក់​ត្រូវគេ​ធ្វើ​ទារុណកម្ម ដាក់​ច្រវា​ក់ដៃ​និង​ខ្នោះជើង​( មាន​វីដេអូ )
​ ​បុរស​ដែល​ជាប់​ខ្នោះ​នោះ បាន​និយាយ​ក្នុង​របៀប​ជាម​នុស្ស​ត្រឹមត្រូវ ប៉ុន្តែ​ម្តង ម្កាល់​គាត់​និយាយ​ហាក់បី​ដូ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ឡើយ​។​នៅពេល​សាសង​ជាមួយ និង​អ្នក​ថតរូប គាត់​បាន​ប្រាប់ថា គាត់​មានឈ្មោះ នុត ប៉ោ រស់នៅ​ភូមិ គោក​ច្រេះ ឃុំ អង្គរ ស ស្រុក​មេសាង ខេត្ត ព្រៃវែង​។​

ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក បុរស​ម្នាក់​ត្រូវគេ​ធ្វើ​ទារុណកម្ម ដាក់​ច្រវា​ក់ដៃ​និង​ខ្នោះជើង​( មាន​វីដេអូ )

​ ​នុត ប៉ោ បាន​និយាយថា គាត់​ត្រូវ​ប្រពន្ធ​លែង ហើយ​យក​កូន​ទៅ​រស់នៅ​ជាមួយ​អស់ ហើយ​គាត់​បាន​សារភាពថា គាត់​បាន​បំផ្លាញ​ទ្រព្យ​ក្នុងផ្ទះ និង​ទ្រព្យ​របស់​អ្នកដទៃ​ខ្លះទៀត​។ ទាក់​
​ទង​និង​សំណួរ​ដែល​សួរថា អ្នកណា​ចាប់គាត់​ដាក់គុក គាត់​និយាយថា មាន​ប៉ូលីស PM ​និង​ប្រជាជន​រាប់រយ​នាក់ គេ​ថា​គាត់​ឆ្កួត​ដើររក​សម្លាប់​គេ​សម្លាប់​ឯ​នៅក្នុង​ភូមិ​ទើប​គេ​ ​ចាប់​ដាក់​ខ្នោះ​ដូចនេះ ។​គាត់​ថា គាត់​អត់បាយ អត់​ទឹក​៣​ឬ​៤​ថ្ងៃ ក៏មានដែរ ពេលណា​គាត់ ឃ្លាន​ខ្លាំង​គឺ​ផឹក​ទឺ​ក​នោម​ខ្លួន​ឯ ។​គាត់​សំណូមពរ​ថា បើ​គាត់​មានទោស សូម​យក​គាត់​ទៅ ដាក់គុក​ចុះ កុំ​ដាក់ច្រវ៉ាក់​គាត់​ឲ្យ​រស់នៅ​វេទនា​អត់ឃ្លាន​បែបនេះ​។​

ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក បុរស​ម្នាក់​ត្រូវគេ​ធ្វើ​ទារុណកម្ម ដាក់​ច្រវា​ក់ដៃ​និង​ខ្នោះជើង​( មាន​វីដេអូ )

​ ​នុត ប៉ោ ដែល​និយាយ​ដូច​អ្នកចេះ​ធម៌​អារ​ផង​នោះ ក៏បាន​សំណូមពរ​តាមរយៈ អ្នក​បញ្ចេញ​ឃ្លី​ប​វីដេអូ​នោះ​ទៅ ទូរទស្សណ៍​ហង្ស​មាស ឲ្យ​ជួយ​គាត់​ផង គាត់​និយាយ​បណ្តើរ បង្ហាញ​ពី​ដៃ​ជាប់​ខ្នោះ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ថែមទាំង​មាន​ដំ​ប៉ៅ​ទៀត​។​បើតាម​ការនិយាយ​រប​ស់​គាត់​ក្នុង​ឃ្លី​ប​វីដេអូ​នោះ ទំនងជា​គាត់​មាន​ជំងឺ​ស​ត្តិ​មិន​គ្រប់ ហើយ​គាត់​ក៏​ទំនងជា​ចេះ​ធម៌​អារ​​ជ្រៅជ្រះ​ថែមទៀត​៕ ​សុថា​ត់​

Posted by Barang Paov on Saturday, April 2, 2016