​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិសារ​អាហារ​សាមគ្គី ជាមួយ​កីឡាករ​កីឡាការិនី ៣.៤០០ នាក់

ភ្នំពេញ:
​តប​តាម​ការសន្យា​ចំពោះ​ការជួបជុំ​កីឡាករ​កីឡាការិនី​កម្ពុជា​នោះ ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល និង ពិសារ​អាហារ​សាមគ្គី​ជាមួយ​កីឡាករ​កីឡាការិនី​កម្ពុជា មកពី​គ្រប់ផ្នែក​សរុប​ចំនួន​៣.៤០០ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​

​ពិធីជប់លៀង​នេះ សម្តេច​តេ​ជោ ជា​អ្នកធានា​រាប់​រង​រាល់​ការចំណាយ​ផ្សេងៗ ក្រៅពី​ការ​សំណេះសំណាល និង​ពិសារ​អាហារ ក៏​នឹងមាន​ការប្រគំ​តន្ត្រី​កំដរ រាំលេង​កម្សាន្ត​ផងដែរ​។​

​ការជួបជុំ​នេះ ជាការ​លើកទឹកចិត្ត​សម្រាប់​កីឡាករ កីឡាការិនី​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដណ្តើម នូវ​ស្នាដៃ​ផ្សេងៗ​កន្លងមក ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​។ ជាពិសេស ដើម្បី​អបអរសាទរ​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ម្យ៉ាងវិញទៀត​គឺជា​ការ​ដាស់​ស្មារតី​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ឲ្យ​ត្រៀមខ្លួន ដើម្បី​ទទួលយក​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ខាងមុខ​។​

​សម្តេច​តេ​ជោ បាន​ប្រសាសន៍ថា "​ខ្ញុំ​សូម​លើកទឹកចិត្ត និង​គាំទ្រ​ដល់​កីឡាករ​កីឡាការិនី​ទូទាំងប្រទេស ជាពិសេស​យុវជន សូម​ចូលរួម​គាំទ្រ​ជំរុញ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​។ ខ្ញុំ និង​ភរិយា សូម​ជូនពរ​កីឡាករ​កម្ពុជា​ទាំងអស់ និង​ជនរួមជាតិ​ទូទាំងប្រទេស ទទួលជោគជ័យ និង​សំណាងល្អ ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​"៕​

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, April 4, 2016