សាលា​រាជធានី ធ្វើ​ពិធី​ក្រុង​ពាលី មុននឹង​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី នៅ​ថ្ងៃស្អែក

ភ្នំពេញ:
 នៅ​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កម្ពស់​១២​ជាន់​នេះ បានរៀបចំ​ពិធី​ក្រុង​ពាលី សុំ​សេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជុំ សម្រាប់​ឱកាស​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី នា​ថ្ងៃស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ពិធី​ដែល​បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃនេះ ក្រោម​អធិបតីភាព​លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មន្ត្រី​នៃ​សាលា​រាជធានី​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នេះ​ជា​សំណង់​អគារ​ជា​ប្រវត្តិសាស្ត្រ​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​អណ​ត្តិ​ទី​៥ នៃ​រដ្ឋសភា បាន​សាងសង់ឡើង​មាន​កម្ពស់​១២​ជាន់ ចំណាយពេល​សាងសង់​ជាង​មួយឆ្នាំ ទើប​រួចរាល់​ជា​ស្ថាពរ រួមទាំង​ការបំពាក់​សម្ភារៈ​ការិយាល័យ​គ្រប់គ្រាន់ ហេដ្ឋារចនាសម្ព័ន្ធ​ក្រៅ​អគារ ពិសេស​ចំណតរថយន្ត​ក្រោម​ដី ដែល​អាច​ឲ្យ​រថយន្ត​ចូល​ចត​បាន​រាប់រយ​គ្រឿង​។ សំណង់​អគារ​រដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ក្រុមមន្ត្រី​បំពេញ​ការ​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស​និង​ទាន់ពេលវេលា មាន​លក្ខណៈ​ធំ​ទូលាយ ប្រមូលផ្តុំ​គ្រប់​ទីចាត់ការ គ្រប់​ការិយាល័យ​ជំនាញ គឺ​នៅក្នុង​អគារ​តែមួយ​។ សមិទ្ធផល​ដ៏​ស្រស់​ប្រណីត​មួយ នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​អភិបាល ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ និង​បង្កលក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់បំព្រង ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​។ ជាមួយគ្នានេះ ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​នេះ ក៏​ជាការ ជម្រះ​មន្ទិលសង្ស័យ​របស់​មនុស្ស​អគតិ​មួយចំនួន ដែល​និយាយ​បំផ្លើស​ថា សាលា​រាជធានី​ភ្នំពេញ ត្រូវគេ​លក់​បាត់​ហើយ​៕​