​តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នកសម្រាល​មុនខែ​?

​តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នកសម្រាល​មុនខែ​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ក្នុង​ការជួយ​អ្នក​ឲ្យ​ការពារ និង​ទប់ស្កាត់​មិន​ឲ្យ​សម្រាល​កូនមុន​ខែ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​មិនគួរ​ពិសារ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​សម្រាលកូន​មុនខែ​បាន​។ តើ​មាន​ផ្លែឈើ​អ្វី​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ មាន​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​គួរតែ​ពិសារ​តិច ព្រោះ​បើ​អ្នក​បរិភោគ​ច្រើន វា​នឹង​នាំ​ផលវិបាក​មក​ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ ម្យ៉ាងទៀត​វា​ថែមទាំង​ងាយ​ធ្វើឲ្យ​អ្នក​សម្រាលកូន​មុនខែ​ទៀតផង ដូចនេះ​អ្នក​មិនគួរ​ពិសារ​ផ្លែឈើ​មួយ​ចំនួន​ដូចជា ៖ ឳ​ឡឹ​ក ក្រូចថ្លុង ក្រូច​ឃ្វិច ផ្លែ​គូ​រេ​ន ល្ហុង និង​ប្រទាល​កណ្តុ​យ​ក្រពើ​ជាដើម នៅពេល​ដែល​អ្នក​ពិសារ​ច្រើន វា​អាច​ធ្វើឲ្យ​អ្នក​រលូត​កូនក៏​មាន​ដែរ​។​

ចំណែកឯ​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ឡើង​ទៅ​ងាយ​ប្រឈមមុខ​នឹង​ការ​សម្រាល​មុន​ខែ​នេះ​ណាស់ ដូចនេះ​អ្នក​គួរតែ​កាត់បន្ថយ​ការ​ពិសារ​អាហារ​ដែល​ហិរ ឬ​បំពង​ខ្លាញ់​មួយចំនួន ម្យ៉ាង​ទៀត​មិន​ត្រូវ​រួមភេទ​ច្រើន​ឡើយ​នៅ​ពេល​ដែល​កំពុងតែ​មាន​ផ្ទៃពោះ ជាងនេះទៅទៀត​ត្រូវតែ​សម្រាក​ឲ្យបាន​ច្រើន​ជាង​ធ្វើ​ការងារ​ធ្ងន់ៗ ក្រៅពី​នេះ​អ្នក​ក៏​មិន​ត្រូវ​អោន​ចង្កេះ​ច្រើន​ដែរ ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ទាំងអស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។