អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង

អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង




ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​និង​ក្រុម​យុវជន ប្រតិកម្ម​រហ័ស​ខណ្ឌ​ព្រមទាំង​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ជាច្រើន​បាន​ប្រតិកម្ម​និង​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំងៗ​ចំពោះ​ប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ដែល​ពួកគាត់​អះអាង​ថា បាន​ឃើញនឹងភ្នែក​ស្រស់ៗ នៅ​ក្នុង​ហេតុការណ៍​នោះ​គ្រប់គ្នា​ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ជិត​រង្វង់​មូល​ត្រើយ​ខាងកើត ខណៈ​ពេល​ដែល​កំពុង​កកស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​លេខ​៦ ស្រាប់​តែ​មាន​រថយន្ត​៩​គ្រឿង​ជិះ​បញ្ច្រាស​ទិស ត្រូវ​លោក​អភិបាលខណ្ឌ ឃ្លាំង ហួត បញ្ជា​ឲ្យ​ឃាត់​រថយន្ត​ទាំងអស់​នោះ ហើយ​យក​ទៅ​អធិការ​ខណ្ឌ​ដើម្បី​ធ្វើការ​អប់រំ​និង​ពិន័យ​តាមច្បាប់។

ការ​បញ្ជា​បែបនេះ​នៅ​វេលា​ម៉ោង​៩​យប់ ​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦ ​នៅ​ផ្លូវ​ភ្លោះ​ជិត​រង្វង់​មូល​ខាងកើត​ស្ពាន​ជ្រោយចង្វារ ​សង្កាត់​ជ្រោយ​ចង្វា​រ ​ខណ្ឌ​ជ្រោយចង្វារ ពោល​គឺ​មុន​ពេល​លោក​ចាក​ចេញពី​កន្លែង​កើតហេតុ ហើយ​លោក​បាន​ផ្ដាំ​លោក​ប៉ូលិស ប៉េអិម សណ្ដាប់ធ្នាប់ ថា​ត្រូវ​នាំ​យក​រថយន្ត​ល្មើសច្បាប់​ទាំងអស់​មក​អធិការ​ខណ្ឌ​កុំ​ឲ្យ​បាត់​១​គ្រឿង​ឲ្យ​សោះ ស្រាប់តែ​មកដល់​អធិការ​ខណ្ឌ​គឺ​បាត់​រថយន្ត​ទំនើប​២​គ្រឿង។

ពួកគាត់​អះអាង​ថា​ រថយន្ត​ដែល​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង​នោះ​គឺ​ទី​១ រថយន្ត​ម៉ែ​ក​សឺ​ដែ​ស ពណ៌​ខ្មៅ ស្លាកលេខ ភ្នំពេញ 2G-6868 ទី​២- រថយន្ត​ម៉ាក Ford ស្លាកលេខ ភ្នំពេញ 2AD-6832។

ប្រភព​បន្ត​ថា បើ​ប៉ូលិស​ធ្វើ​អញ្ចឹង​គឺ​កុំ​ធ្វើ បើ​ធ្វើ​ត្រូវ​ស្មើភាព​គ្នា ដោយ​គាត់​និយាយ​ថា ​គាត់​អាណិត​លោក​អភិបាលខណ្ឌ​ណាស់​គាត់​ជា​មនុស្ស​មិនសូវ​ចេះ​យោគយល់​ចំពោះ​មនុស្ស​ខូច​ទេ ពេលនេះ​គឺ​គាត់​ខឹង​ណាស់ ថា​ប៉ូលិស​ធ្វើ​អញ្ចឹង​គឺ​មើលងាយ​គាត់​ក៏​ដូចជា​ប្រជាជន​នៅ​កន្លែង​កើតហេតុ​អាច​ចោទប្រកាន់​គាត់​ថា​ បក្សពួក ​តែ​តាម​ការពិត លោក​ឃ្លាំង​ហួត​ បាន​បញ្ជា​ដាច់ខាត​ឲ្យ​យក​ទៅ​ធ្វើការ​តាមច្បាប់​ដោយ​មិន​ឲ្យ​បាត់​មួយ​គ្រឿង​ឡើយ។

ប្រភព​ខាងលើ​បន្ថែម​ថា ថ្នាក់​អភិបាលខណ្ឌ​ចុះ​បញ្ជា​ផ្ទាល់​គាត់​ហ៊ាន​ធ្វើ​បែប​ហ្នឹង ចុះ​ទម្រាំ​រឿង​ផ្សេងៗ​ទៀត​ តើ​ពួកគាត់​ធ្វើ​បែប​ណា​? ថ្នាក់ក្រោម​ជាតិ ភូមិ​សង្កាត់ ខណ្ឌ ខំ​ធ្វើអំពើ​ល្អ តែ​កងកម្លាំង​មិន​ចូលរួម​ទេ​ គឺ​ខ្ទេចខ្ទី​អស់ហើយ​ក្នុង​មូលដ្ឋាន សូម​កុំភ្លេច​ថា ប្រជាជន មាន​ភ្នែក មាន​ច្រមុះ មាន​ត្រចៀក ចាំ​ឃ្លាំមើល​សកម្មភាព​ក្នុង​សង្គម​គ្រប់ពេលវេលា។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា រថយន្ត​២​គ្រឿង​ខាង​លើ​នេះ​ម្ចាស់​បាន​ទូរ​ស័ព្ទ​ទាក់​មក​លោក​អភិបាលខណ្ឌ​សុំ​អន្តរាគមន៍​ដោះលែង​ តែ​លោក​មិន​ព្រម​ គឺ​សុំ​ឲ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់ តែ​ក្រោយមក​ត្រូវ​គេ​ដោះលែង​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដដែល។

ពាក់​ព័ន្ធ​នឹង​ករណី​ខាងលើ លោក ស៊ា​ម គឹម​ឈៀង អធិការរង​ទទួល​ផ្នែក​ចរាចរ នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ប៉ូលិស​ឃាត់​យប់​នោះ​មានតែ​៦​គ្រឿង​ទេ​មិនមែន​៩​គ្រឿង​ទេ ហើយ​រថយន្ត​ទាំងអស់​យើង​នឹង​អនុវត្ត​តាមច្បាប់​ចរាចរ​ផ្លូវគោក​ដោយ​មិន​មាន​ដោះលែង​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឡើយ៕

អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ នឹងប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឡាន​ល្មើសច្បាប់​ចរាចរ​៩​គ្រឿង​របូត​តាម​ផ្លូវ​បាត់​២​គ្រឿង