ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​

ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​ខ្យល់​កន្ត្រាក់​មួយ បាន​កើតឡើង​នៅ​ក្នុង​ភូមិ​ព្រៃ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​រលំ​និង​ប៉ើង​ដំបូល​ផ្ទះ​ចំនួន​៥​ខ្នង ហើយ​ខូចខាត​ទាំងស្រុង​ចំនួន​២​ខ្នង​។

លោក​វរសេនីយ៍ទោ ហម ភារ​ម្យ អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​មាន​ការខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់នោះ​. ១/​ឈ្មោះ យុន យួ​ត ភេទ​ប្រុស រលំ​ផ្ទះ​ទាំងស្រុង​-២/​ឈ្មោះ ឡុ​ញ សា​នួន ភេទ​ស្រី រលំ​ផ្ទះ​ទាំងស្រុង​-៣/​ឈ្មោះ​តូច តាក់ ភេទ​ប្រុស​ប៉ើង​ដំបូល​ស្បូវ​-៤/​ឈ្មោះ វ៉ាន់ ម៉ា​យ ភេទ​ភេទ​ប្រុស ប៉ើង​ដំបូល​ស័ង្កសី​-៥/​ឈ្មោះ​មួយ យ៉​ន ភេទ​ប្រុស​ប៉ើង​ដំបូល​ស័ង្កសី​។

លោក​វរសេនីយ៍ទោ ហម ភារ​ម្យ អធិការ​នគរបាល​ស្រុក បាន​បន្ត​ទៀតថា នៅ​ពេល​កើតហេតុ​ខ្យល់​កន្ត្រាក់​ភ្លាមៗ​លោក​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​និង​ស្រុក​ចុះទៅ​ជួយ​អន្តរាគមន៍ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​នោះ​ផងដែរ៕

ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​ ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​ ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​ ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​ ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​ ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​ ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​រលំ​និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កន្ត្រាក់​