អាជ្ញាធរ​ស្រុក​អន្លង់វែង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក់​ស្រុក​ដែល​រុករាន​ដី​ព្រៃ​សង់​លំនៅដ្ឋាន​គោរព​តាម​ច្បាប់រដ្ឋបាល​ភូមិ​ឃុំ

អាជ្ញាធរ​ស្រុក​អន្លង់វែង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក់​ស្រុក​ដែល​រុករាន​ដី​ព្រៃ​សង់​លំនៅដ្ឋាន​គោរព​តាម​ច្បាប់រដ្ឋបាល​ភូមិ​ឃុំ



ឧ​ត្ត​រ​មានជ័យ ៖ អាជ្ញាធរ​ស្រុក​អន្លង់វែង លោក ហោ​ជិន វីរៈ​យុទ្ធ អភិបាលស្រុក​អន្លង់វែង បានស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​ចំណាក់​ស្រុក មកពី​ខេត្ត​ផ្សេងៗ ដែល​ទៅ​កាប់​រុករាន​ដី​ព្រៃ​ធ្វើស្រែ​ចំការ និង​បាន​សាងសង់​លំនៅដ្ឋាន នៅក្នុង​ភូមិ​អូរ​ចាប់​ត្រី ជា​ឧបសម្ព័ន្ធ​ភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ដោយ​លោក​អភិបាលស្រុក​បានលើកឡើង សុំឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​រស់នៅ​ចំណុច​អូរ​ចាប់​ត្រី ត្រូវគោរព​ទៅតាម​ច្បាប់​របស់​កម្ពុជា ឱ្យបាន​ត្រឹមត្រូវ នៅពេល​យើង​ធ្វើការ​ផ្លាស់ប្តូរ​ទីលំនៅ ក៏ត្រូវ​តែមាន​លិខិតស្នើ​សុំ​ចេញពី​អាជ្ញាធរ ពី​ទីលំនៅ​របស់ខ្លួន​ជាមុនសិន ទើប​បន្ត​ធ្វើលិខិត​ស្នាក់នៅ នៅ​កន្លែង​មួយទៀត​បាន។

លោក​អភិបាលស្រុក​អន្លង់វែង បាន​ឡើង​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ប្រធាន​សាខា និង​អនុប្រធាន​សាខា​បក្ស​ប្រជាជន​ភូមិ​អូរ​ចាប់​ត្រី ដែលជា​ឧបសម្ព័ន្ធ​ភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង នៅ​ព្រឹក​ថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៦​។ ហើយ​ចំពោះ​ចំណុច​អូរ​ចាប់​ត្រី​ខាងលើ ដែល​សំបូរ​ទៅដោយ​ប្រជាពលរដ្ឋ​ចំណាក់​ស្រុក​មកពី​ខេត្ត​ផ្សេងៗ ពុំ​ដី​បង្កបង្កើនផល ហើយ​បាន​ទៅ​លួច​កាប់​រុករាន​ដីព្រៃ ដើម្បី​អាស្រ័យ​ផល​ដាំ​ដំណាំ និង​សង់​លំនៅដ្ឋាន។

លោក​លោក ហោ​ជិន វីរៈ​យុទ្ធ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ទទួលស្គាល់ ទៅលើ​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅក្នុង​ចំណុច​អូរ​ចាប់​ត្រី​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ បានមក​រស់នៅ​កាប់​ព្រៃដាំ​ដំណាំ​ធ្វើស្រែ​ចំការ រហូតដល់​សង់​លំនៅដ្ឋាន​រស់នៅ​អចិន្ត្រៃយ៍ ដោយមាន​ពលរដ្ឋ​ខ្លះ​រស់នៅ​ជាង ១០​ឆ្នាំ​មកហើយ រហូត​មាន​ប្រជាពលរដ្ឋ​មក​រស់នៅ​តំបន់​នេះ ជិត​១០០​គ្រួសារ​ទៀតផង​។ តែ​ខាង​អាជ្ញាធរ ក៏​មិនបាន​ទៅ​ដេញ​ចាប់ចង់ និង​រុះរើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែរ តែ​ក៏​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ បំពេញបែបបទ ការផ្លាស់ប្តូរ​ទីលំនៅ និង​ធ្វើឯកសារ​ជ្រកកោន ឲ្យបាន​ច្បាស់លាស់ ដើម្បី​មាន​ភាពងាយស្រួល​ដល់​អាជ្ញាធរ​គ្រប់គ្រង។

លោក​អភិបាល​បន្ត​ថា ដោយហេតុ​ផល​នៃ​ការកើនឡើង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​អូរ​ចាប់​ត្រី មានការ​កើន​ឡើង ទើប​អាជ្ញាធរ បាន​រៀប​រាប់ចំ ឲ្យ​មាន​មេក្រុម​ប្រចាំការ​។ សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ ទៅ​បំពេញបែបបទ នៃ​អត្តសញ្ញាណ ចំនួន​គ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​ប្រជាពលរដ្ឋ​មក​រស់នៅ​បែប​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​សន្យា​ថា នឹង​រៀបចំ​ភូមិ​ឧបសម្ពន្ធ​អូរ​ចាប់​ត្រី​នេះ ឲ្យ​ក្លាយ​ទៅជា​ភូមិ​មាន​ក្រឹក​ពេញ​សិទ្ធិ​ក្នុង​ពេល​ខាងមុខ​ដ៏​ខ្លី និង​ដាក់បញ្ចូល​ឈ្មោះ​ភូមិ​ក្នុង​រដ្ឋបាល​ស្រុក​អន្លង់វែង​។

តែ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​សហការ​គ្នា​រៀបចំ​ទីតាំង​សម្រាប់​សាងសង់​សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​រដ្ឋបាល​សន្តិសុខ​។ ហើយ​អាជ្ញាធរ​នឹង​ឈូស​ឆាយ​ធ្វើ​ផ្លូវ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ងាយស្រួល​ធ្វើដំណើរ និង​ដឹកជញ្ជូន​ផលដំណាំ ទៅកាន់​ទីផ្សារ​ផង​ដែរ៕

អាជ្ញាធរ​ស្រុក​អន្លង់វែង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក់​ស្រុក​ដែល​រុករាន​ដី​ព្រៃ​សង់​លំនៅដ្ឋាន​គោរព​តាម​ច្បាប់រដ្ឋបាល​ភូមិ​ឃុំ អាជ្ញាធរ​ស្រុក​អន្លង់វែង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក់​ស្រុក​ដែល​រុករាន​ដី​ព្រៃ​សង់​លំនៅដ្ឋាន​គោរព​តាម​ច្បាប់រដ្ឋបាល​ភូមិ​ឃុំ អាជ្ញាធរ​ស្រុក​អន្លង់វែង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក់​ស្រុក​ដែល​រុករាន​ដី​ព្រៃ​សង់​លំនៅដ្ឋាន​គោរព​តាម​ច្បាប់រដ្ឋបាល​ភូមិ​ឃុំ