លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង

លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង



ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​០៣​ខែ មេសា​ឆ្នាំ ២០១៦ លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​រួម​នឹង​លោក ស សុខា ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង លោក ជា សុ​មេធី អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ស​ង្ក្រា​ន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង។

លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​នេះ​ក្នុង​គោលបំណង​ជួបជុំ​មហា​យុវជន ដើម្បី​កសាង​ភាព​សាមគ្គីភាព មិត្តភាព សហការ​គ្នា​ពង្រឹង ពង្រឹង​យុវជន​ឲ្យ​បាន​ច្រើន​ថែមទៀត និង​បន្ត​ថែរក្សា​វប្បធម៌ ប្រពៃណី​ខ្មែរ ឲ្យនៅ​គង់វង្ស​ជា​រៀងរហូត ក្នុង​នោះ​មាន​លេងល្បែង ប្រជាប្រិយ​គ្រប់​ប្រភេទ​ការ​វេច​នំ​ខ្មែរ​គ្រប់មុខ។

លោក​បន្ត​ថា ថ្ងៃនេះ​ជា​ថ្ងៃមួយ​ដែល​យើង​ទាំង​អស់គ្នា​បាន​ជួប​ជុំ​គ្នា ទាំង​យុវជន ទាំង​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ក្នុង​ពិធី សង្ក្រាន្ត​ស្រុក​ខ្ញុំ ប្រកបដោយ​ក្តី​សប្បាយ​រីករាយ ផ្ទុយស្រឡះ​ពីរ​បប​៣​ឆ្នាំ ០៨ ខែ ២០​ថ្ងៃ ធ្វើបាប​ប្រជាពលរដ្ឋ កាប់សម្លាប់​បង្អត់អាហា​រ​ស្លាប់​យ៉ាង​វេទនា និង​ព្រៃផ្សៃ​បំផុត។

តែ​ពេលនេះ​យើង​មាន​អ្វីៗ​ទាំងអស់ៗ មាន​ទាំង​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខដុម​រម្យ​នា មាន​សិទ្ធី​សេរីភាព​គ្រប់បែបយ៉ាង ។​ហើយ​ថ្ងៃនេះ បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា យើង​មាន​សន្តិភាព មាន​សុ​វត្ថ​ភាព បាន​ជួបជុំគ្នា​បង្កើត​បរិយាកាស​រីករាយ កសាងបាន​នូវ​មិត្តភាព ទំនាក់ទំនង​ល្អ ចេះ​សហការគ្នា ចេះ​ជួយ​គ្នា​ទៅវិញទៅមក ហើយ​សូម​បន្ត​ថែ​រក្សា​សន្តិភាព​ដែល​កំពុង​តែ​មាន​ឲ្យមាន​ជា​រៀង​រហូត ជាពិសេស​រួមគ្នា កសាង អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឲ្យ​សំបូរ​សប្បាយ​តរៀង​ទៅ។

លោក​លោកជំទាវ យុវជន បាន​លេងល្បែង​ប្រជាប្រិយ ចូលរួម​វេច​នំ​ខ្មែរ និង​បាន​ចូលរួម​កម្សាន្ត​ជាមួយ​ការ​ប្រគំតន្ត្រី​ផងដែរ៕

លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្រុក​ខ្ញុំ​ដែល​ធ្វើ​នៅ ស្រុក​ក​ញ្ជៀ​ច ខេត្ដ​ព្រៃវែង