ក្រសួង​បរិស្ថាន៖ ស្ថានភាព​ទឹក​សមុទ្រ​ក្នុង​កែប​អាច​នឹង​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះ

ក្រសួង​បរិស្ថាន៖ ស្ថានភាព​ទឹក​សមុទ្រ​ក្នុង​កែប​អាច​នឹង​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះ

កម្រិត​ជាតិ​ស្លៃ​ខុសប្រក្រតី​បាន​កើត​ឡើង​នៅ​ទឹកសមុទ្រ​នៅ​ខេត្ត​កែប ដែល​បាន​ប្រែ​ទៅ​ជា​ពណ៌​បៃតង។ (រូបភាព​ដក​ស្រង់​ពី​បណ្តាញ​សង្គម) ក្រសួង​បរិស្ថាន៖ ស្ថានភាព​ទឹក​សមុទ្រ​ក្នុង​កែប​អាច​នឹង​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​អំពី​បញ្ហា​នៃ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្លែ​ខុស​ប្រក្រតី​នៅ​ទឹក​សមុទ្រនៅ​ខេត្ត​កែប ​ដែល​បាន​ប្រែទៅ​ជា​ពណ៌​បៃតង​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ (រូបភាព​ដក​ស្រង់​ពី​ក្រសួង​បរិស្ថាន)

x
ក្រសួង​បរិស្ថាន៖ ស្ថានភាព​ទឹក​សមុទ្រ​ក្នុង​កែប​អាច​នឹង​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះ

ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​អំពី​បញ្ហា​នៃ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្លែ​ខុស​ប្រក្រតី​នៅ​ទឹក​សមុទ្រនៅ​ខេត្ត​កែប ​ដែល​បាន​ប្រែទៅ​ជា​ពណ៌​បៃតង​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ (រូបភាព​ដក​ស្រង់​ពី​ក្រសួង​បរិស្ថាន)ទឹក​សមុទ្រ​នៅ​ខេត្ត​កែប ​បាន​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ដោយសារ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្លែ​ខុស​ពី​ប្រក្រតី។
ភ្នំពេញ—

លោក ​សៅ​ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ ស្ថានភាព​ទឹក​សមុទ្រ​ដែល​បាន​ប្រែ​ពណ៌​ទៅ​ជា​បៃ​តង​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​នោះ​ នឹង​ប្រែ​មក​ជា​ស្ថានភាព​ធម្មតា​វិញ​ នៅ​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​ខាង​មុខ​នេះ។

«ល្ងាច​ម្សិលមិញ​ហ្នឹង​គឺ​ ខាង​ក្រុម​ការងារ​យើង​នៅ​ឯ​ខេត្ត​កែប​ បាន​រាយការណ៍​មក​ឃើញ​ថា​ វា​ចុះ​ដល់​ជាង៨០%​ហើយ។​ អញ្ចឹង​ យើង​សង្ឃឹម​ថា​ អាច​ថ្ងៃនេះ​ ឬ​ក៏​ថ្ងៃ​ស្អែក​ហ្នឹង​ អាច​វិវត្តន៍​ទៅ​រក​ស្ថាន​ភាព​ដើម​វិញ»។

ទឹក​សមុទ្រ​នៅ​ខេត្ត​កែប ​បាន​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ដោយសារ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្លែ​ខុស​ពី​ប្រក្រតី។ ស្ថានភាព​នេះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​មនុស្ស​ និង​សត្វ។​ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ ​ដោយ​ក្រសួងបរិស្ថាន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

ក្រសួង​បរិស្ថាន៖ ស្ថានភាព​ទឹក​សមុទ្រ​ក្នុង​កែប​អាច​នឹង​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​អំពី​បញ្ហា​នៃ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្លែ​ខុស​ប្រក្រតី​នៅ​ទឹក​សមុទ្រនៅ​ខេត្ត​កែប ​ដែល​បាន​ប្រែទៅ​ជា​ពណ៌​បៃតង​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ (រូបភាព​ដក​ស្រង់​ពី​ក្រសួង​បរិស្ថាន)
x
ក្រសួង​បរិស្ថាន៖ ស្ថានភាព​ទឹក​សមុទ្រ​ក្នុង​កែប​អាច​នឹង​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះ

ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​អំពី​បញ្ហា​នៃ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្លែ​ខុស​ប្រក្រតី​នៅ​ទឹក​សមុទ្រនៅ​ខេត្ត​កែប ​ដែល​បាន​ប្រែទៅ​ជា​ពណ៌​បៃតង​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ (រូបភាព​ដក​ស្រង់​ពី​ក្រសួង​បរិស្ថាន)

ស្រប​ពេល​មាន​សេចក្ដី​រាយការណ៍​អំពី​ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន កាល​ពី​ល្ងាច​សៅរ៍​ បាន​ស្នើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ផ្អាក​ទទួល​ទាន​គ្រឿង​សមុទ្រ​ និង​ផ្អាក​ឈប់​ចុះ​ងូត​ទឹក​សមុទ្រ​នៅ​ក្នុង​ខេត្ត​កែប។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖

«ទន្ទឹម​នឹង​មាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី២​ ខែ​មេសា​នេះ​ អំពី​កំណើន​នៃ​កម្រិត​ជាតិ​ស្លែ​ដែល​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នៅ​កែប​ មាន​ពណ៌​បៃ​តង​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​កែប​ ជាពិសេស​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​ទី​នេះ​ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ហើយ​សូម​ផ្អាក​ការ​ទទួល​ទាន​គ្រឿង​សមុទ្រ​ និង​ផ្អាក​ឈប់​ចុះ​ងូត​ទឹក​សមុទ្រ​នៅ​ទី​នេះ​មួយ​រយៈ»។

លោក​ ឆាយ​ ធឿន​ អនុប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​ឆ្នេរ​នៃ​គណៈកម្មការ​តំបន់​ឆ្នេរ​ ថ្លែង​ថា ស្ថានភាព​ទឹកសមុទ្រ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​នេះ​ មិន​ត្រឹម​តែ​បាន​ប្រែ​ទៅ​ជា​ពណ៌​បៃតង​នោះ​ទេ​ វា​ថែម​ទាំង​មាន​សភាព​ធំ​ក្លិនស្អុយ​ ដែល​ពិបាក​ស្មាន​ថា​ ក្លិន​នោះ​ នឹង​រលាយ​បាត់​ទៅ​នៅ​ពេលណា​នោះ។

លោក​មាន​ប្រសាសន៍​ថា​ វា​ជា​រឿង​កម្រ​ចំពោះ​ការ​លេចឡើង​នៃ​បាតុភាព​នេះ។

«មិន​ងាយ​មាន​ទេ​អា​ហ្នឹង​ ទើប​មាន​ម្ដង​ហ្នឹង។ ពីមុន​មក​ ដូច​ខ្ញុំ​ប្រាប់​ទៅ​ព្រឹកមិញ​ហ្នឹង​ថា​ វា​ស្អុយ​ដែរ។ ស្អុយ​សម័យ​សង្គ្រាម​ គេ​យក​អា​គ្រាប់​បែក​ហ្នឹង​ទៅ​បោក​យក​ត្រី។​ ក្រែង​លោ​ វា​ងាប់​ត្រី​ វា​ស្អុយ​អណ្ដែត​មក​ណាស់​ ដោយសារ​ឥឡូវ​នេះ​ វា​អត់​មាន​គ្រាប់​បែក​ស្អី​យើង​បោក​ទៀត​ទេ​ តែ​វា​ស្អុយ​មក​ ថែម​ទាំង​ទឹក​ខ្មៅ​ហ្មង​ តែ​ឥឡូវ​អន់​ខ្មៅ​ហើយ​ទឹក»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ថ្លែង​ថា​ ស្ថានភាព​ធំ​ក្លិន​ស្អុយ​នេះ​ នឹង​បាត់​ទៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក ​ឆាយ​ ធឿន ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​ការងារ​អន្តរក្រសួង រួមមាន​ក្រសួង​បរិស្ថាន​ ក្រសួង​ទេសចរណ៍​ និង​ក្រសួង​រៀបចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ បាន​ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​មិន​ប្រក្រតី​នេះ​នៅ​ខេត្ត​កែប​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

លោក​បន្ថែម​ថា​ ក្រុមការងារ​នេះ​ក៏​បន្ត​ដំណើរ​ទៅ​ព្រំដែន​កម្ពុជា វៀតណាម​ ដើម្បី​សិក្សា​រក​មូលហេតុ​បន្ថែម​លើ​ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ​ដែល​កម្រ​កើត​មាន​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃ​ទី​២ ខែ​មេសា​ឆ្នាំ​ ២០១៦​ បាន​អំពាវនាវ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដែរ​ដោយ​បាន​ស្នើ​ឲ្យ​សាធារណជន​គ្រប់រូប​ ជាពិសេស​ ប្រជា​ពលរដ្ឋ​រស់នៅ​តាម​តំបន់​សមុទ្រ​ខេត្ត​កែប​ និង​ភ្ញៀវ​ទេសចរណ៍​ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចុះ​លេង​ទឹក​សមុទ្រ​ និង​ផ្អាក​បរិភោគ​គ្រឿង​សមុទ្រ​ដែល​បាន​នេសាទ​ពី​តំបន់​កំពុង​កើត​មាន​បញ្ហា​នេះ​មួយ​រយៈពេល​ខ្លី។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្ត​ថា​ ក្រសួង​នឹង​តាមដាន​បញ្ហា​នេះ​ ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​ និង​ធ្វើ​សេចក្ដី​ជូន​ដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​ជា​បន្តបន្ទាប់៕