Q&A: តើ​ការរំអុក​ចង់​រួមភេទ​ទាំង​​កំពុង​មក​រដូវ​ប៉ះពាល់​ដល់​សុខភាព​ទេ ?

6 Videos


សំណួរ ៖ ស្វាមី​នាង​ខ្ញុំ​ជា​បុរស​ត្រូវការ​ផ្លូវភេទ​ខ្ពស់​ណាស់ថ្ងៃ​ណា​ក៏​គាត់​ទាមទារ​រួមភេទ​ស្ទើរគ្មាន​ថ្ងៃ​សម្រាក​ម្តងណា​សោះឡើយ ។ កាលពី​ដំបូង​នាង​ខ្ញុំ​មានការ​សប្បាយ​ចិត្តនឹង​ផ្តល់ឱ្យព្រោះថា​មាន​សេចក្តីសុខ​ផងដែរ ប៉ុន្តែ​យូរៗ​ទៅ​នាង​ខ្ញុំ​ហត់នឿយ​និង​អស់កម្លាំង​ព្រោះ​រៀបការជាង​មួយឆ្នាំ​ហើយ​បើ​គិតតែ​ពី​រឿងនេះ​មិនកើត​ទេ ។ មួយរយៈ​នេះ​នាង​ខ្ញុំ​កាន់តែ​ធុញទ្រាន់ពីព្រោះ​ទោះ​នាង​ខ្ញុំ​មក​រដូវ​ក្តី​ក៏​គាត់​សុំ​រួមភេទ​ដែរ​ហើយ​បើ​មិនឱ្យ​គាត់​ចេះតែ​រករឿង​នេះរករឿង​នោះ​មិនចេះចប់ ។ នាង​ខ្ញុំ​ចង់ដឹងថា​តើ​អំឡុងពេល​មក​រដូវ​ការរួម​ភេទ​អាច​ប្រព្រឹត្តទៅបាន​ឬទេ​និង​គួរឱ្យ​គាត់​រួមភេទ​ដែរ​ឬក៏​អត់ ?

ចម្លើយ ៖ ការរួម​ភេទ​អំឡុងពេល​មក​រដូវ​មិនមាន​ការហាមឃាត់​នោះទេ​គ្រាន់តែ​យើង​មិន​ហ៊ានប្រឆាំង​ជាមួយ​ទម្លាប់​ធម្មជាតិ​ដែល​យើង​ជឿ​តៗ​គ្នា​កាល​ពីមុនមក​តែប៉ុណ្ណោះ ។ ទោះបី​យ៉ាងណា​ស្ត្រី​ត្រូវ​ចងចាំ​ថាអំឡុងពេល​មាន​ឈាមរដូវ​មាត់ស្បូនជា​កន្លែង​ត្រូវ​បញ្ចេញ​ឈាមរដូវមក​ក្រៅដូចនេះ​យក​អំឡុង​ពេលនេះ​បើ​រួមភេទ​ នោះ​ងាយ​​ចម្លង​មេរោគ​ចូលក្នុង​ស្បូនណាស់ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង ។ បើ​ករណី​ចង់​រួមភេទ ​នៅក្នុង​អំឡុង​ពេលនេះគប្បី​ធ្វើការ​សម្អាត​ឱ្យ​ស្អាត​ល្អ​ឬ​ក្រៅពីនេះ​បើ​រួមភេទ​នៅក្នុង​អំឡុងពេល​ឈាមរដូវ​ធ្លាក់​ចាំបាច់ត្រូវតែ​ប្រើ​ស្រោមអនាម័យ​ទើប​អា​ចប​ញ្ច្រៀ​ស​ការឆ្លង​មេរោគ ។ បើ​ស្វាមី​របស់​អ្នក​ងប់ងុលក្នុង​រឿងនេះ​គប្បី​ឱ្យគេ​រក​ពេល​ហាត់ប្រាណ​ឬ​រក​ពេលធ្វើការ​ឱ្យបាន​ច្រើន​នោះ​នឹង​ជួយ​កាត់បន្ថយ​អាការ​បាន​មួយកម្រិត​ធំ ។ ត្រូវ​ចងចាំ​ថា​ការរួម​ភេទ​ហួស​កម្រិត​មិន​ផ្តល់​ផល​ល្អ​នោះទេដែល​សំខាន់​ទាំង​ការ​អត់ងងុយ​និង​ពិសេស​អស់កម្លាំង​ល្ហិតល្ហៃ​បំពេញ​កិច្ចការងារ​ពុំបាន​ល្អនោះឡើយ ៕

Q&A: តើ​ការរំអុក​ចង់​រួមភេទ​ទាំង​​កំពុង​មក​រដូវ​ប៉ះពាល់​ដល់​សុខភាព​ទេ ?