តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?

6 Videos


​ប៉ុន្មាន​ថ្ងៃមុន​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​មកដល់ គឺ​ក្នុងអំឡុង​ចុងខែ​មីនា មកនេះ​មាន​តារា​ប្រុស ស្រី​មួយចំនួន​បានបង្ហាញ​រថយន្ត​ថ្មី​របស់​ពួកគេ​នៅក្នុង​បណ្តា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ការបង្ហាញ​បែបនេះ​អាច​ចាត់ទុកថា ពួកគេ​បាន​ទិញ និង ប្តូរ​ថ្មី​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី​នេះ ។ តារា​ដែល​បាន​ប្តូរ​រថយន្ត​ថ្មី​ដែល​យើង​ទទួលបាន​តាមរយៈ​ការបង្ហាញ​នៅ ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​មាន ៣ រូប​ដូចខាងក្រោម ៖

១- អេ​ន​ជី ជា​តារាចម្រៀង​ស្រី​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​នៅក្នុង​ផលិតកម្ម​សាន់​ដេ ។ នាង​ក៏​ជា​តារាចម្រៀង​ដែល​ទទួលបាន​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង​នៅក្នុង​ចំណោម​យុវវ័យ​មួយរូប ដែរ ហើយ​ថ្មីៗ​នេះ​នាង​បានបង្ហាញ​រថយន្ត​ថ្មី​ទំនើប​របស់​ខ្លូន​នៅក្នុង​ហ្វេ​ស​ប៊ុ​កដោយ​នាង​បានដាក់ ផ្លែឈើ​សែន​នៅលើ​រថយន្ត Range Rover ពណ៌​ស ហើយ​ថែមទាំង​សរសេរថា «​ថ្ងៃនេះ​សែ​នស មា​ជិ​ក​ថ្មី​ចូល​ផ្ទះ​🚕💕 សូមឱ្យ​ឯង​នៅ​ជាមួយ​ពួក​ខ្ញុំ​នាំមក​ដោយ​លាភ និង​សំណាងល្អ ជាពិសេស​រកស៊ី មានបាន​ណា​💵💸 នេះ​ជា​ញើស​ឈាម​របស់​ពួក​ខ្ញុំ ហើយក៏​ជា​បំណងប្រាថ្នា​ទី ១ របស់​ពួក​ខ្ញុំ​ក្នុងឆ្នាំនេះ ដែរ 🙏🏻🙏🏻​នៅសល់ ២ ទៀត​សូមឱ្យ​បានសម្រេច​ក្នុងឆ្នាំនេះ​ដែរ​» ។​

តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?

តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?

២- លោក សាយ សៀ​រ៉ា ជា​តារា​សម្តែង​ប្រុស​ដែល​ទទួលបាន​នូវ​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង មួយរូប​ផងដែរ​ក្នុង​ពិភព​តារា​សម្តែង ។ ថ្មីៗ​នេះ​លោក​បានបង្ហាញ​រថយន្ត Lexus GX407 ថ្មី​របស់ លោក​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ដែរ​ដោយ​លោក​បាន​បានសរសេរថា «​ណ​ប់​ចិត្ត​ថ្មី​របស់ខ្ញុំ​ស្អាត​ទេ​បាទ​» ។​

តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?

៣- លោក រ៉េត​ធី ដូ​ណា ដែលជា​តន្ត្រីករ និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ល្បីឈ្មោះ​មួយរូប​ដែរ នោះ គឺ​ថ្មីៗ​មកនេះ​លោក​ក៏បាន​ប្តូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​ផងដែរ ដែល​មុននេះ​លោក​ជិះ​រថយន្ត Highlander ពណ៌ ស ដោយ​ប្តូរ​យក Lexus LX407 ពណ៌​ខ្មៅ​វិញ ហើយ​លោក​ថែមទាំង​បាន​សរ សេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា «Good bye ស្រី​ស Welcome ស្រី​ម៉ៅ សូម​នាំ​លាភ​សំណាង​ដល់​ខ្ញុំ ដែលជា​ម្ចាស់​ថ្មី​ផង​» ៕ យ៉ា​នុ​

តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?តារា​ណាខ្លះ​ដូរ​រថយន្ត​ថ្មី​មុន​ចូលឆ្នាំ​ខ្មែរ​?