អនុប្រធាន​ច្រកទ្វារ​ភ្នំ​ដិ​ន​ស្រវឹង​ប្រ​ណាំ​ឡាន​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​

6 Videos


​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយ​លោក​ប៉ូលិស​ស័ក្តិ ៤ ដែលជា​អនុប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ អន្តរជាតិ​ភ្នំ​ដិ​ន​ផឹកស៊ី​ស្រវឹង បើកឡាន​បោះពួយ​យ៉ាង​លឿន ទៅបុក​ម៉ូតូ មួយគ្រឿង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១០១ លេខ ១០២ នា​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៦ នេះ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។

អនុប្រធាន​ច្រកទ្វារ​ភ្នំ​ដិ​ន​ស្រវឹង​ប្រ​ណាំ​ឡាន​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​

អនុប្រធាន​ច្រកទ្វារ​ភ្នំ​ដិ​ន​ស្រវឹង​ប្រ​ណាំ​ឡាន​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​

រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម៉ាក​ហាយ​ប្រ៊ិ​ត ពណ៌​ទឹកមាស អត់​ពន្ធ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 2L-8891 អ្នកបើកបរ​ឈ្មោះ ប៊ុន ចន្ថា ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជា​ប៉ូលិស​ពាក់​ស័​ក្តិ៍ ៤ និង ជា​អនុប្រធាន​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន រីឯ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ តាកែវ 1J-4694 បើកបរ ដោយ​ឈ្មោះ ប្រាក់ សុខុម ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត ១ យប់ ។

អនុប្រធាន​ច្រកទ្វារ​ភ្នំ​ដិ​ន​ស្រវឹង​ប្រ​ណាំ​ឡាន​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​

ឯ​អ្នករួមដំណើរ​ឈ្មោះ នី មាន​ថៃ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​ ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក និង រថយន្ត ២-៣ គ្រឿង​ទៀត ជិះ​ប្រ​ណាំ​គ្នា​យ៉ាង​​លឿន ក៏​រេ​ចង្កូត​មក​បុក​គ្នា​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកជិះ​​ម៉ូតូ​ទាំង ២ នាក់ ដេក​ដួល​លើ​ចិញ្ចើមថ្នល់​ឯ​ជនបង្ក​បាន​ឡើង​ជិះ​រថយន្ត​បក្សពួក​រត់គេចខ្លួន​​បាត់ ។

អនុប្រធាន​ច្រកទ្វារ​ភ្នំ​ដិ​ន​ស្រវឹង​ប្រ​ណាំ​ឡាន​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​

មន្ត្រីប៉ូលិស​ច្រក​ទា្វរ​អន្តរជាតិ​ភ្នំ​ដិ​ន​បាន​បង្ហើប​ថា នៅ​មុនពេល​កើតហេតុ​ប៉ូលិស​​ស័ក្តិ​៤​រូបនេះ និង អនុប្រធាន​ប៉ុស្តិ៍​ប្រមាណ​ជា ៤-៥ នាក់ បាននាំគ្នា​ស៊ីផឹក​នៅ​ប៉ុស្តិ៍​ឡើង​ ស្រវឹង​គ្រប់ៗ​គ្នា រួច​ក៏​បែកផ្លូវ​គ្នា ទើប​ធ្វើ​ឲ្យ​ជនបង្ក​បើកឡាន​ប្រដេញ​គ្នា​រេ​ចង្កូត​ទៅបុក​​ជនរងគ្រោះ​តែម្តង ៕ សុថា​ត់​
​ ​