​ការស្រាវជ្រាវ​បាន​រកឃើញ​ថា​កាហ្វេ​អាច​ជួយ​ធ្វើអោយ​អ្នក​សប្បាយចិត្ត​

​មាន​ហេតុផល​ជាច្រើន ដែល​ធ្វើអោយ​មនុស្ស​មួយចំនួន​ចូលចិត្ត​ផឹក​កាហ្វេ​។ ហើយ​ភាគច្រើន គឺ​យល់ឃើញថា កាហ្វេ​គឺជា​ភេសជ្ជៈ​ផ្តល់​ថាមពល និង​ជួយ​ដាស់​ស្មារតី​អោយ​ផ្ចង់អារម្មណ៍ នឹង​កិច្ចការ​អ្វី​មួយ​អោយបាន​ល្អ ។ កាហ្វេ​ក៏​មាន​លក្ខណៈ​ល្អ​ពិសេស ដល់​ខួរក្បាល​ផងដែរ ជាពិសេស​នោះ គឺ​ចំពោះ​ការចងចាំ​។ ជាមួយ​នឹង​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ទៅលើ​សា​ធាតុ​កាហ្វេ​អ៊ី​ន អ្នក​អាច​បន្ថែម​អត្ថប្រយោជន៍​មួយ​របស់​វា គឺ​កាហ្វេ​អាច​ជួយ​ធ្វើអោយ​យើង​សប្បាយចិត្ត​។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​ដោយ​សាលា​សុខភាព​សាធារណៈ របស់ Harvard បាន​រកឃើញ​ថា​កាហ្វេ​អាចជួយ​អោយ​មនុស្ស​មាន​ភាព​វិជ្ជមាន​ជាច្រើន​នៅក្នុង​ជីវិត​។ ការសិក្សា​បាន​រកឃើញ​បន្ថែមទៀត ពី​ទំនាក់ទំនង​រវាង​សារជាតិ​កាហ្វេ​អ៊ី​ន និង​កម្រិត​ទាប​នៃ​ការធ្វើអត្តឃាដ​។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របស់​វា អ្នក​ត្រូវ​ផឹក​កាហ្វេ​អោយ​បាន​ពី ២ ទោ​៤​កែវ ក្នុង​មួយ​ថ្ងៃ​។ អ្នក​ក៏​អាច​ញាំ​តែ ឬ​ស៊ុក​កូឡា​ជំនួស​អោយ​កាហ្វេ​ផងដែរ ព្រោះ​ថា​វា​ក៏​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន យ៉ាងហោច​ណាស់​ស្មើនឹង​កាហ្វេ​២​កែវ​ផងដែរ​។ យោងតាម​ការសិក្សា ការ​ធ្វើ​ដូចនេះ អាច​កាត់បន្ថយ​អត្រា​នៃ​ការ​សម្លាប់ខ្លួន​បាន​ដល់​ទៅ ៥០% ៕

ប្រភព៖ khtoem

  • ​ការស្រាវជ្រាវ​បាន​រកឃើញ​ថា​កាហ្វេ​អាច​ជួយ​ធ្វើអោយ​អ្នក​សប្បាយចិត្ត​已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ចំនេះដឹង
Tags: