អាជ្ញាធរ​អប្សរា​បើកសម្ពោធ​ផ្លូវ​ក្នុង​តំបន់​អង្គរ​មុន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​

​សៀមរាប​៖ ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​២​ខ្សែ ដែល​ស្ថិតនៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៤ មេសា​នេះ​។ ការសម្ពោធ​នេះ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្រា្ក​ន្ត ដែល​នឹង​មកដល់​នៅ​សប្តាហ៍​ក្រោយនេះ​។​

​ផ្លូវ​ក្រាល​កៅស៊ូ​២​ខ្សែ គឺ​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ដល់​ជុំវិញ​ប្រាសាទបាយ័ន និង​មួយ​ខ្សែ​ទៀត ដែលជា​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ បានដាក់​សម្ភោ​ធ​ជា​ផ្លូវការ ដោយ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ខេត្តសៀមរាប​។ ការជួសជុល និង​ស្ថាបនា​ផ្លូវ​ក្នុង​ឧទ្យាន​អង្គរ គឺ​ដើម្បី​លើក​សោ​ភ័​ណ្ឌ​ភាព និង​សម្រស់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ផងដែរ​។​

​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ហេង គឹម​ឡេង បាន​អាន​របាយការណ៍​កា​រស​ង្ខេ​ប ចំពោះ​ប្រវត្តិ​ផ្លូវ​និង​ដំណើរការ​ជួសជុល​២​ខ្សែ​ខាងលើ​។ តាម​ការលើកឡើង​រប​ស់លោក គឹម​ឡេង ផ្លូវ​ពីមុខ​អង្គរ​ដល់​បាយ័ន គឺ​ចាប់ផ្តើម​ដំណើរការ​ជួសជុល​កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៤ និង​បាន​រួចរាល់​កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ផ្លូវ​នេះ​មាន​ប្រវែង ៣៤៦២​ម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​ក្នុង​គម្រោង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។
អាជ្ញាធរ​អប្សរា​បើកសម្ពោធ​ផ្លូវ​ក្នុង​តំបន់​អង្គរ​មុន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​

​ចំណែក​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ វិញ បើតាម​ការរៀបរាប់រ​ប​ស់លោក គឹម​ឡេង​ដដែល ផ្លូវ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០០៦ ជា​ផ្លូវ​ក្រាស​គ្រួស​ក្រហម ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ និង​ដែល​ប្រើប្រាស់​ថវិកា​ចំនួន ១​លាន​៦​សែន​ដុល្លារ​។ ពីរ​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​២០០៨ កូរ៉េ បានផ្តល់​ជំនួយ​បន្ថែម​ដើម្បី​អ៊ុត​កៅស៊ូ ដែល​ត្រូវ​ចំណាយ​ថវិកា​រហូតដល់ ៤​លាន​៣​សែន​ដុល្លារ ហើយ​ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០០៩ ។​

​ដោយសារ​មានការ​ខូចខាត​ជាច្រើន​កន្លែង នៅ​ខែតុលា ឆ្នាំ​២០១៤ អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​ការដ្ឋាន​ដើម្បី​ជួសជុល​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ​។ ជាការ​ជួសជុល​ទ្រុងទ្រាយ​ធំ ដែល​លោក គឹម​ឡេង បញ្ជាក់ថា មានការ​ខូចខាត​ខ្លាំង​ដល់​សាច់​កៅស៊ូ​ផងដែរ​។​
អាជ្ញាធរ​អប្សរា​បើកសម្ពោធ​ផ្លូវ​ក្នុង​តំបន់​អង្គរ​មុន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​

​ក្នុង​ពិធី​ដាក់​សម្ភោ​ធ​ផ្លូវ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះដែរ លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា រយៈពេល​ចុងក្រោយ​នេះ តំបន់​អង្គរ​បានជា​ប់​ជា​គោលដៅ​ទេសចរណ៍​លេខ​មួយ​នៅលើ​ពិភពលោក ដែលមាន​ភ្ញៀវទេសចរ​រាប់លាន​នាក់ បោះឆ្នោត​គាំទ្រ​។ ចំពោះ​ការស្ថាបនា​ផ្លូវ​ផ្សេងៗ​ក្នុង​រមណីយដ្ឋាន​អង្គរ​នេះ លោក សុខ សង្វារ ជឿជាក់ថា នឹងមាន​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​កម្សាន្ត​ក្នុង​តំបន់​បេតិកភណ្ឌ​មួយ​នេះ ជាពិសេស​សម្រាប់​ទេសច​រ​ដែល​ចង់​ជិះ​កង់​កម្សាន្ត​៕