បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ

នៅ​ពេល​ដែល​លោក​អ្នក​កំពុង​មាន​ស្នេហា​​លើក​ដំបូង​ អ្វី​ៗ​ពិត​ជា​ល្អ​ឥត​ខ្ចោះ​។ តែ​ជា​ទូទៅ​​អ្វី​ៗ​វា​ពិត​មិន​ដូច​ពេល​ចាប់​ផ្ដើម​ទាំង​ស្រុង​នោះ​ទេ។ ម៉្លោះ​ហើយ​យើង​​ត្រូវ​ពិចារណា​ថា​តើ​ទំនាក់​ទំនង​នោះ​វា​មាន​តម្លៃ​អោយ​យើង​បន្ត​វា​ទៀត​ដែរ​ឬ​ទេ។

​អត្ថបទ​នេះ​នឹង​ជួយ​លោក​អ្នក​ដើម្បី​អោយ​អ្នក​អាច​មាន​គំនិត​ខ្លះ​ៗ​ថា បុរស​ដែល​អ្នក​ស្រលាញ់​ជា​បុរស​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​អ្នក​ឬ​ក៏​អត់។ម៉្លោះ​ហើយ​ប្រសិន​បើ​លោក​អ្នក​បាន​ជួប​នឹង​បុរស​ដែល​មាន​លក្ខណៈ​ដូច​ខាង​ក្រោម​ហើយ​នោះ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ។

១. បុរស​ដែល​តែង​តែ​​ទាក់​ទង​មក​រក​អ្នក​បើ​ទោះ​បី​ជា​គាត់​រវល់​យ៉ាង​ណា​ក៏​ដោយ

បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ

គ្មាន​អ្វី​ដែល​រំភើប​ជាង​ការ​ទទួល​បាន​ការ​ខល​មក​ឬ​ការ​ផ្ញើ​សារ​ពី​មនុស្ស​ដែល​យើង​កំពុង​តែ​នឹក​នោះ​ទេ។ អ្វី​ដែល​មាន​ន័យ​ជាង​នេះ​ទៅ​ទៀត​នោះ​​គឺ​គាត់​តែង​តែ​ឆ្លៀត​ទាក់​ទង​មក​អ្នក​បើ​ទោះ​បី​គាត់​មាន​កាល​វិភាគ​រវល់​យ៉ាង​ណា​ក៏​ដោយ។​ គាត់​តែង​តែ​ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​អ្នក​បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​នៅ​ក្បែរ​គ្នា​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ក៏​ដោយ។​

២. បុរស​ដែល​​​​តែង​តែ​ជូន​អ្នក​ទៅ​ផ្ទះ

បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ

ការ​ធ្វើ​បែប​នេះ​មាន​ន័យ​ថា​​គាត់​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​ គាត់​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​អ្នក។​ ​ម៉្យាង​ទៀត​គាត់​ចង់​ចំណាយ​ពេល​ជាមួយ​អ្នក​អោយ​បាន​ច្រើន​មុន​ពេល​បែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ។​

៣. បុរស​ដែល​តែង​ស្ដាប់​ការ​រអ៊ូ​រទាំ​របស់​អ្នក

បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ

នារី​ៗ​តែង​តែ​រអ៊ូរទាំ​ច្រើន​ទៅ​លើ​រឿង​រ៉ាវ​មិន​បាន​ការ​។​ នាង​តែង​តែ​និយាយ​ឥត​ឈប់​នៅ​ពេល​ដែល​នាង​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​ ហើយ​នៅ​ពេល​ដែល​នាង​ស្ងៀម​ស្ងាត់​មាន​ន័យ​ថា​​នាង​កំពុង​តែ​មិន​សប្បាយ​ចិត្ត​ហើយ។ ទោះ​ជា​នាង​ចូល​ចិត្ត​និយាយ​ច្រើន​ក្ដី នាង​និយាយ​ជា​មួយ​តែ​មនុស្ស​ដែល​នា​ស្រលាញ់​តែ​ប៉ុណ្ណោះ។​

៤. បុរស​ដែលមិន​​អ្នក​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្ដេជ្ញា​ធ្វើ​អ្វី​មួយ​ដើម្បី​អ្នក​

បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ

បុរស​ភាគ​ច្រើន​បំផុត​មាន​គំនិត​ចាស់​ទុំ​គ្រប់​គ្រាន់​ដែល​អាច​ដឹង​​ពី​សារសំខាន់​នៃ​ការ​​ប្ដេជ្ញា​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដើម្បី​មនុស្ស​ដែល​គាត់​ស្រលាញ់​។ គាត់​នឹង​ធ្វើ​អោយ​នាង​មាន​អារម្មណ៍​កក់​ក្ដៅ។

៥. បុរស​ដែល​តែង​តែ​អោយ​តម្លៃ​​ដល់​នាង

បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អនារី​ដែល​​មាន​សំណាង​គឺ​ជា​នារី​ដែល​តែង​តែ​ទទួល​ការ​គោរព​ពី​ដៃ​គូ​​មិន​ថា​រឿង​អ្វី​ក៏​ដោយ។​ នារី​ទាំង​ឡាយ​បើ​សិន​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ។

៦. បុរស​ដែល​លោក​អ្នក​អាច​ពឹង​ពាក់​បាន

បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ

បុរស​ប្រភេទ​នេះ​អាច​អោយ​លោក​អ្នក​យក​ជា​មនុស្ស​ជំនិត​បាន។ គាត់​នឹង​នៅ​ក្បែរ​លោក​អ្នក​គ្រប់​កាលៈទេសៈ​ទាំង​អស់​​ព្រោះ​ថា​គាត់​អាច​យល់​ពី​អ្នក​ច្រើន​ជាង​អ្នក​យល់​អំពី​ខ្លួន​ឯង។

៧. បុរស​ដែល​តែង​ជួយ​លោក​អ្នក​អោយ​​ជឿ​ជាក់​លើ​​ខ្លួន​ឯង

បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ

បុរស​ប្រភេទ​នេះ​នឹង​ជួយ​ពន្លឺ​ផ្លូវ​ដល់​លោក​អ្នក។ គាត់​នឹង​ជួយ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​រឹង​មាំ ហ៊ាន​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ទាំង​ឡាយ។ គាត់​តែង​ជួយ​គាំ​ទ្រ​អ្នក​នូវ​អ្វី​ដែល​អ្នក​ប៉ង​ប្រាថ្នា ហើយ​លើក​ទឹក​ចិត្ត​អ្នក​គ្រប់​ស្ថានភាព​ទាំង​ឡាយ។ ចូរ​ថែ​រក្សា​បុរស​ប្រភេទ​នេះ​ ព្រោះ​ថា​លោក​អ្នក​អាច​នឹង​ស្ដាយ​ក្រោយ​បើ​សិន​ជា​បុរស​ប្រភេទ​ឃ្លាត​ឆ្ងាយ​ពី​អ្នក​ទៅ។

ដោយ ៖ Gemini Fleta

  • បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ចូរ​ថែ​រក្សា​គាត់​អោយ​បាន​ល្អ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ចំនេះដឹង
Tags: