លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

លោក Tony Robbin សញ្ជាតិ​អាមេរិក លោក​ជា​អ្នក​ជំនាញ​ខាង​ការ​លើក​ទឹក​ចិត្ត អ្នក​ជំនាញ​ខាង​និយាយ​សាធារណៈ អ្នក​និពន្ធ និង ជា​អ្នក​ប្រឹក្សា​យោបល់​អាជីវកម្ម​ផង។ ខាង​ក្រោម​ជា​សៀវភៅ​មួយ​ចំនួន​ដែល​លោក​បាន​អាន​ចប់​ច្រើន​ដង​ ហើយ​យល់​ឃើញ​ថា​មនុស្ស​គ្រប់​រូប​គួរ​តែ​អាន​ផង​ដែរ​ប្រសិន​បើ​ពួក​គេ​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ។

 

១) សៀវភៅ Man's Search For Meaning ៖ និពន្ធ​ដោយ​ Viktor Frankl ជា​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​ផ្នែក​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​ វិកល​ចរិត។ សៀវភៅ​នេះ​បាន​លក់​អស់ ១២ លាន​ក្បាល​ទៅ​ជុំវិញ​ពិភពលោក។ Man's Search For Meaning លោក​បាន​ពន្យល់​ពី​ការ​តស៊ូ​ ក្នុង​ការ​ស្វែង​រក​នូវ​មធ្យោបាយ​ក្នុង​ការ​ដោះ​ស្រាយ​ពេល​អ្នក​ ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​លំបាក​ខ្លាំង​ដោយ​លើក​ទឹក​ចិត្ត​មិន​ឲ្យ​អ្នក​ចុះ​ចាញ់​នូវ​ឧបសគ្គ​ឡើយ។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

២) សៀវភៅ As A Man Thinketh ៖ និពន្ធ​ដោយ​លោក James Allen ដោយ​នៅ​ក្នុង​សៀវភៅ​នេះ​លោក​បាន​ពន្យល់​ថា​ អ្វី​ដែល​អ្នក​បាន​គិត​គឺ​សុទ្ធ​តែ​ជា​រឿង​ពិត និង ទៅ​រួច​ទាំង​អស់​ ដោយ​វា​បាន​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ទៅ​រក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​ជីវិត។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

៣) សៀវភៅ Linchpin ៖ និពន្ធ​ដោយ​លោក Seth Godin ដែល​ជា​អ្នក​ជំនាញ​ខាង​ទីផ្សារ និង ជា​អ្នក​និពន្ធ​ជោគជ័យ​មួយ​រូប​។ សៀវភៅ​នេះ​លោក​បាន​ណែ​នាំ​ពី​រៀប​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​សំខាន់​មួយ​រូប​ក្នុង​ក្រុមហ៊ុន និង ពី​ភាព​ខុស​ប្លែក​គ្នា​ប៉ុណ្ណា​រវាង​អ្នក និង បុគ្គល​ដទៃ​ក្នុង​ក្រុមហ៊ុន ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​បុគ្គល​ដែល​ក្រុមហ៊ុន​ខ្វះ​មិន​បាន។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

៤) សៀវភៅ The Happiness Hypothesis ៖ និពន្ធ​ដោយ​លោក Jonathan Haidt ដែល​ជា​សាស្ត្រាចារ្យ​ចិត្តវិទូ​សង្គម​ប្រចាំ​សាកល​វិទ្យាល័យ New York University Stern School of Business។ សៀវភៅ The Happiness Hypothesis បាន​ដក​ស្រង់​នូវ​បញ្ញា​ដ៏​ឈ្លៀស​វៃ​ជា​ច្រើន​ពី​ទស្សនៈ​ក្រិក​បុរាណ ប្លាតូ (Plato) ព្រះពុទ្ធ (Buddha) និង​ព្រះ​យេស៊ូ (Jesus) ដោយ​បាន​វិភាគ​និង​ពន្យល់​នូវ​បញ្ញា​ទាំង​នេះ​ទៅ​ជា​ទស្សនៈ​ ក្នុង​យុគសម័យ​ទំនើប​។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

៥) សៀវភៅ The Fourth Turning ៖ និពន្ធ​ដោយ William Strauss និង Neil Howe ដោយ​អ្នក​ទាំង​ពី​បាន​ពន្យល់​ ឲ្យ​មនុស្ស​យល់​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​កាលៈទេសៈ​ ដែល​ពួក​គេ​ជួប​ប្រទះ​ និង របៀប​យក​ឈ្នះ​នូវ​គ្រប់​ឧបសគ្គ​អ្វី​ក៏​ដោយ​ដែល​ពួក​គេ​ជួប​ប្រទះ។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

៦) សៀវភៅ Generations ៖ និពន្ធ​ដោយ William Strauss និង Neil Howe ដោយ​នៅ​ក្នុង​សៀវភៅ​នេះ​អ្នក​ទាំង​ពីរ​ពន្យល់​ពី​វដ្ដ​​ដែល​មនុស្ស​ធំ​ដឹង​ក្តី​និង​ទទួល​បាន​ចំណេះ​ដឹង និង របៀប​ដែល​អ្នក​គួរ​ចិញ្ចឹម​និង​បង្រៀន​កូន​ដោយ​របៀប​ណា។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

៧) សៀវភៅ Emerson: Essays and Lecture ៖ និពន្ធ​ដោយ​លោក Ralph Waldo Emerson បាន​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​មាន​ជំនឿ និង​ចេះ​ពឹង​ពាក់​លើ​ខ្លួន ពោល​គឺ​ខ្លួន​ទី​ពឹង​ខ្លួន​ ដែល​ទាំង​នេះ​ជា​អ្វី​ដែល​ធម្មជាតិ​មនុស្ស​ត្រូវ​តែ​ធ្វើ។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

៨) សៀវភៅ The Singularity Is Near ៖ និពន្ធ​ដោយ Ray Kurzweil គឺ​ជា​អ្នក​ដឹកនាំ​ខាង​ក្រុម​វិស្វករ​ ប្រចាំ​ក្រុមហ៊ុន Google។ នៅ​ក្នុង​សៀវភៅ​នេះ​បាន​ពន្យល់​លម្អិត​ពី​ទ្រឹស្ដី​របស់​លោក​ ដែល​មនុស្ស​ជាតិ​អាច​ឈាន​ទៅ​ដល់​ចំណុច​មួយ​ក្លាយ​ខ្លួន​មាន​លក្ខណៈ​បែប​បច្ចេកវិទ្យា នៅ​ឆ្នាំ ២០៤៥ ខាង​មុខ។

 

លោក Tony Robbin ណែនាំ​សៀវភៅ ៨ ក្បាល​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​ដែល​អ្នក​គួរ​តែ​អាន

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com