បើក​រថយន្ត​រ៉េ​ចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់

បើក​រថយន្ត​រ៉េ​ចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់



សៀមរាប ៖ អ្នកបើកបរ​រថយន្ត​កាមរី​មួយ​គ្រឿង​បាន​បើក​រ៉េ​ចង្កូត​ធ្វើ​ឲ្យ​រថយន្ត​ធ្លាក់​ចូល​ស្នាមភ្លោះ​ដោយ​ខ្លួន​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​និង​ស្រាល​ចំនួន​៤​នាក់។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​០៤​ខែមេសា​ឆ្នាំ​២០១៦​ត្រង់​ចំណុច​ស្ពាន​តា​អុង​ឃុំ​ល្វេ​ង​ឫស្សីស្រុក​ជីក្រែង​ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ត្រី​សុខ សុធា​វុ​ទ្ធ អធិការ​ស្តី​ទី​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​ថា រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ម៉ាក​Camry​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-3041​បើកបរ​ដោយ​ឈ្មោះ ឈុម ពៅ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ក្នុង​នោះ​មាន​អ្នក​រួម​ដំណើរ​ចំនួន​០៣​នាក់ ម្នាក់​រង​របួស​ធ្ងន់ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ហើយ​ត្រូវ​បាន​រថយន្ត​ពេទ្យ​មក​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​និង​០២​នាក់​ទៀត​រង​របួស​ស្រាល​ត្រូវជា​កូន​និង​ក្មួយ​អ្នក​ទាំង​០៤​នាក់​នេះ​រស់នៅ​ភូមិ​ស្រែ​ណូយ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប។

បច្ចុប្បន្ន​រថយន្ត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាមច្បាប់៕

បើក​រថយន្ត​រ៉េ​ចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់ បើក​រថយន្ត​រ៉េ​ចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់