ស្រវឹង​ស្រា​ឌុប​គ្នា​ទៅ​បុក​ដើម​ឈើ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ធ្ងន់ម្នាក់

ស្រវឹង​ស្រា​ឌុប​គ្នា​ទៅ​បុក​ដើម​ឈើ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ធ្ងន់ម្នាក់



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​ម៉ូតូ​បង្ក​ដោយ​ខ្លួនឯង បាន​បើក​ម៉ូតូ​លឿន​ទៅបុក​នឹង​ដើមឈើ នៅលើ​ផ្លូវ​កៅស៊ូ ក្នុង​ខេត្ត មុខ​អនុ​វិទ្យា​ល័យ​សំរោង ស្ថិតនៅ​ក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​១​នាក់​របួសធ្ងន់​១​នាក់​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​លឿន ទៅ​បុក​នឹង​ដើមឈើ ស្លាប់​និង​របួសធ្ងន់​នោះ ១/​ឈ្មោះ ឯម បណ្ឌិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ គឺជា​អ្នក​បើក​ម៉ូតូ រស់នៅ​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ មុខរបរ​ជាជាង​គោយន្ត​(​ស្លាប់​)-២/​អ្នករួមដំណើរ​ឈ្មោះ ឃឿន និមល ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មុខរបរ​ជាជាង​គោយន្ត​(​របួសធ្ងន់​)​។

សមត្ថកិច្ច បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មិន​ពាក់មួក​សុវត្ថិភាព​និង​មូលហេតុ ស្រវឹង​ទៀត​ផង នៅ​ពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​យើង បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ភ្លាមៗ​ផងដែរ៕