គ្រឿងផ្សំ ៤ យ៉ាង ដើម្បី​សក់ត្រង់​ដោយ​មិនចាំបាច់​អ៊ុត

6 Videos


សម្រាប់​នារី​ចូលចិត្ត​ភាពសាមញ្ញ តែង​និយម​ម៉ូដ​សក់ត្រង់​ស្លូត​វែង និង ថែរក្សា​ឱ្យ​ភ្លឺរលោង​ជាប់​ជានិច្ច ។ ការ​អ៊ុត​សក់ត្រង់ ត្រូវ​ចំណាយពេល​ច្រើន ហើយ​ដែល​សំខាន់​នោះ​អាច​បណ្តាលឱ្យ​សក់​ខូច​ស្រួយ​ប្រេះ ស្រអាប់ ស្អិត​ទៀតផង ។ ប្រសិនបើ ជួបនឹង​បញ្ហា​នេះ សូម​សាកល្បង​វិធី​ធម្មជាតិ​ខាងក្រោម នោះ​អ្នកនឹង​ប្រាកដជា​និយាយថា «​លា​ហើយ​! ម៉ាស៊ីន​កៀប​សក់​» ។​

​គ្រឿងផ្សំ ៖

គ្រឿងផ្សំ ៤ យ៉ាង ដើម្បី​សក់ត្រង់​ដោយ​មិនចាំបាច់​អ៊ុត

១. ទឹកក្រូច​ឆ្មារ ១ ផ្លែ (​ប្រមាណ​៤​ស្លាបព្រា​បាយ​)
២. ប្រេងដូង ១ ពែង (​ប្រមាណ ២៤០​មិ​ល្លិ​លីត្រ​)
៣. ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ​
៤. ម្សៅពោត ៣ ស្លាបព្រា​បាយ​

​វិធី​ធ្វើ ៖
​លាយ​គ្រឿងផ្សំ​ទាំង​បួន​មុខ​ខាងលើ​ចូលគ្នា សម្រាប់​លាប​លើស​ក់ ពាក់មួក​ផ្លា​ស្ទិ​ក រួម​យក​កន្សែងពោះគោ​ក្តៅ​មក​រុំ​ពីលើ ទុកចោល ប្រមាណ ​១ ​ទៅ ​២​ ម៉ោង​ ។ ជា​ចុងក្រោយ​លាង​ទឹក​ចេញ កក់សក់ និង​ប្រើ​សាប៊ូ​បន្ទន់​សក់​ជាការ​ស្រេច ៕ លក្ខិណា​