ជូរអែមថែទាំសុខភាពអ្នក !!!

​ផ្លែឈើ​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​សុខ​ភាព​ គ្រាន់​តែ​វា​មាន​គុណ​ប្រយោជន៍​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​។ ហើយ​យើង​អាច យក​ផ្លែឈើ​ទាំង​នោះ​ទៅ​​កិន​​ធ្វើ​​ជា​ទឹក​ផ្លែ​ឈើ​សម្រាប់​ញុំា​ក៏​បាន​។ សម្រាប់​ថ្ងៃ​នេះ​ CAMBOMAG និង​លើក​យក​ប្រធាន​បទ​អត្ថប្រយោជន៍​នៃ​ផ្លែ​ក្រូចត្លុង​ មក​បង្ហាញ​ជូន​ប្រិយមិត្ត។

ការ​បរិភោគ​ក្រូចត្លុង និង ទឹក​ក្រូចត្លុង​ពិត​ជា​មាន​ការ​ពេញ​និយម​ណាស់​នា​ពេល​បច្ចុប្បន្ន​។ ព្រោះ​ក្រូចត្លុង​មិន​ត្រឹមតែ​មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់​នោះ​ទេ​។ ​តែ​បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​​ផង​ដែរ។

ក្រូចត្លុង​ក៏​មាន​តួនាទី​ផង​​ដែរ​នៅ​ក្នុង​ការ​ព្យាបាល​​និង​ទប់​ស្កាត់​បែប​ធម្មជាតិ​ ចំពោះ​ជំងឺ​មួយ​ចំនួន​ដូចជា​ ព្យាបាល​ជំងឺ​គ្រុន​ក្ដៅ​​ ជំងឺ​​គ្រុន​ផ្ដាសាយ​ បន្ថយ​សីតុណ្ហ​ភាព​ក្នុង​រាង​កាយ​ សម្រាប់​ជួយ​រំលាយ​អាហារ​ ជួយ​បញ្ចុះ​ទម្ងន់​ ដោះ​ស្រាយ​បញ្ហា​ហើម​ពោះ​ រំញោច​សកម្មភាព​របស់​ក្រពះ​ឲ្យ​រំលាយ​អាហារ​បាន​ល្អ។ ហើយ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ ការ​បរិភោគ​ក្រូច​ត្លុង​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​បន្ថយ​ក្ដី​បារម្ភ​អំពី​ជំងឺ​ទឹក​នោម​ផ្អែម​។ ហើយ​សម្រាប់​អ្នក​ដែល​មាន​អាការៈ​ទល់​លាមក​គួរ​ញុំា​ទឹក​ក្រូចត្លុង​ស្រស់​មួយ​កែវ​នៅ​ពេល​ព្រឹក​។

ការ​ញុំា​ទឹក​ក្រូចត្លុង​ក្នុង​មួយ​ថ្ងៃ​បាន​កន្លះ​លីត្រ​អាច​ជួយ​សំអាត​សារ​ធាតុ​គីមី​នៅ​ក្នុង​ខ្លួន​បាន​។ ម្យ៉ាង​ទៀត​ក្រូចត្លុង​​មាន​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ និង​ទប់​ស្កាត់​សកម្មភាព​នៃ​ជំងឺ​មហារីក​ផង​ដែរ​៕​​

ប្រភព៖ cambomag

  • ជូរអែមថែទាំសុខភាពអ្នក !!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:សុខភាព
Tags: