គួរបារម្ភអត់ បើសិនជាកូន ចាប់ផ្តើមមានរដូវលឿនពេក?

ខណៈពេលដែលក្មេងស្ត្រី ត្រូវបានចាត់ទុកថា ចូលវ័យពេញវ័យគឺអាយុ ១៣ ឆ្នាំឡើងទៅ និងមករដូវជាលើកដំបូងនោះ តែក៏មានក្មេងស្រីច្រើនដែរ ដែលមករដូវលឿន ជាងធម្មតា។ យ៉ាងណាមិញ វាមិនមែនកើតឡើង គ្រប់ក្មេងស្រីទាំងអស់ឡើយ។ រឿងនេះអាចដោយសារតែ កត្តាអតុល្យភាពអ័រម៉ូន ការប្រែប្រួលអារម្មណ៍ និងបញ្ហាផ្លូវកាយ។ កត្តាផ្សេងទៀត គឺពួកគេធាត់ជ្រុលតែម្តង ព្រោះកាលណារាងកាយមានជាតិខ្លាញ់ច្រើន ជាពិសេស ខ្លាញ់ក្បាលពោះ វានឹងធ្វើឲ្យប្រែប្រួល កម្រិតអ័រម៉ូនផ្សេងៗជាច្រើន ដូចជា អឺស្ត្រូសឺន អាំងស៊ុយលីន និង Leptin ដែលនាំឲ្យក្មេងស្ត្រីឆាប់មករដូវ។ ទោះបីជាយ៉ាងនេះក្តី វានឹងបង្កជាបញ្ហាច្រើន ដល់ក្មេងស្ត្រីទាំងនេះដែរ ដូចជា ៖

ប្រឈមកាន់តែខ្លាំង នឹងជំងឺបេះដូងសរសៃឈាម
ការសិក្សាមួយ ដែលចុះផ្សាយក្នុងឆ្នាំ ២០០៩ បានបញ្ជាក់ថា ក្មេងស្រីដែលឆាប់មករដូវដំបូងពេក មុនអាយុ ១២ ឆ្នាំ គឺប្រឈមខ្ពស់ នឹងជំងឺបេះដូងសរសៃឈាម ជំងឺលើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង និងស្លាប់។

ប្រឈមកាន់តែខ្លាំង នឹងជំងឺទឹកនោមផ្អែម
ការដែលមានបញ្ហាធាត់ជ្រុលតាំងពីក្មេង ហើយមិនបានគ្រប់គ្រងល្អទៀតនោះ គឺងាយនឹងមានបញ្ហា នៃការរស់នៅ ហើយជំងឺទឹកនោមផ្អែម នឹងកើតតាមជាមិនខាន។ មិនត្រឹមតែប៉ុននោះ វាក៏ជាហេតុនាំឲ្យឆាប់ មករដូវជាលើកដំបូងដែរ។ ការសិក្សាបញ្ជាក់ថា ស្ត្រីដែលធ្លាប់មានបញ្ហា មករដូវលើកដំបូងមុនអាយុ ១១ ឆ្នាំ គឺមានឱកាស កើតជំងឺទឹកនោមផ្អែម ប្រភេទទី ២ និងជំងឺទាក់ទងនឹង ការរំលាយអាហារខ្ពស់ជាងគេ។

ប្រឈមកាន់តែខ្លាំង នឹងជំងឺថប់អារម្មណ៍ និងការបាក់ទឹកចិត្ត
ស្ត្រីដែលឆាប់មករដូវ ជាលើកដំបូង ក៏ជួបបញ្ហាបាក់ទឹកចិត្ត ថប់អារម្មណ៍ មានគំនិតសម្លាប់ខ្លួន និងមានអាកប្បកិរិយា ផ្តល់គ្រោះថ្នាក់ដល់ខ្លួនឯងដែរ។ រឿងនេះរឿងនេះអាចនិយាយថា វាមិនត្រឹមតែកើតឡើង លើសុខភាពធម្មតាទេ តែក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តស្ត្រីម្នាក់ដែរ។

តើអ្នកអាចធ្វើអ្វីបានទៅ បើសិនជាកូនស្រីខ្លួន ជួបបញ្ហាបែបនេះហើយ?
ចូរព្យាយាម និងផ្តល់ឲ្យពួកគេនូវ របៀបរស់នៅបែបផ្តល់សុខភាព តាំងពីពេលចាប់ផ្តើមទៅ តាមរយៈការផ្តល់ជាអាហារ ដែលត្រឹមត្រូវ និងធ្វើលំហាត់ប្រាណរាងកាយ ដើម្បីបំបាត់បញ្ហាធាត់ជ្រុល។ រឿងនេះអាចជួយដល់រាងកាយ របស់ក្មេងមានសុខភាពល្អ និងមិនប៉ះពាល់ ដល់បម្រែបម្រួលអ័រម៉ូនពួកគេផង៕

ប្រភព៖ lookingtoday

  • គួរបារម្ភអត់ បើសិនជាកូន ចាប់ផ្តើមមានរដូវលឿនពេក?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:សុខភាព
Tags: