កូន​ទល់លាមក គួរតែ​ញ៉ាំ​អ្វី​?

កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ណែនាំ​អ្នក​ពី​បបរ​មួយចំនួន​ដែល​ល្អ​ចំពោះ​សុខភាព និង​ឆ្អឹង​របស់​កូន​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​នៃ​បបរ​ម្យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ចៀស​ពី​ជំងឺ​ទល់លាមក​បាន​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ អង្ករ​ចំនួន​៤០​ក្រាម ល្ពៅ​ចំនួន​៣០​ក្រាម ទឹក​ចំនួន​៤០០​មី​លី​លីត្រ នេះ​ជា​គ្រឿងផ្សំ​សម្រាប់​មនុស្ស​ពីរ​នាក់​។​

របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​៣០​នាទី​។​
  2. ​បន្ទាប់មកទៀត អ្នក​ត្រូវ​តែ​យក​ល្ពៅ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ចិត​សំបក​ចេញ រួច​ចិត​វា​ជា​ដុំៗ​។​
  3. ​ក្រោយពេល​ដែល​អ្នក​រៀបចំ​គ្រឿងផ្សំ​ទាំងនោះ​ហើយ អ្នក​អាច​យក​ទាំង​អង្ករ និង​ទឹក​វា រួម​ជាមួយ​ល្ពៅ និង​ទឹក​ចំនួន​៤០០​មី​លី​លីត្រ​យកទៅ​ដាំ​ជាមួយគ្នា​។​
  4. ​ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​យក​វា​ទៅ​កិន​ឲ្យ​ម៉ត់ រួច​យក​ស្បៃ​ម៉ង់ម​កត្រង​កាកវា​ចេញ​ជា​ការស្រេច នោះ​កូន​អ្នកនឹង​អាច​ទទួលបាន​បប​រដែ​ល​ឆ្ងាញ់​ជា​មិនខានឡើយ​៕

ប្រភព៖ health

  • កូន​ទល់លាមក គួរតែ​ញ៉ាំ​អ្វី​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:សុខភាព
Tags: