សភា​កម្ពុជា​បោះឆ្នោត​អនុម័ត​សំណើ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​ដូច​ការ​គ្រោង​ទុក

សភា​កម្ពុជា​បោះឆ្នោត​អនុម័ត​សំណើ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​ដូច​ការ​គ្រោង​ទុក

រដ្ឋ​សភា​ជាតិ​បាន​ប្រថាប់​ត្រា​យល់​ព្រម​លើ​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​ ក្រោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​រយៈពេល​មិនដល់​មួយ​ម៉ោង​នោះ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

សភា​កម្ពុជា​បោះឆ្នោត​អនុម័ត​សំណើ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​ដូច​ការ​គ្រោង​ទុក

រដ្ឋ​សភា​ជាតិ​បាន​ប្រថាប់​ត្រា​យល់​ព្រម​លើ​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​ ក្រោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​រយៈពេល​មិនដល់​មួយ​ម៉ោង​នោះ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

សភា​កម្ពុជា​បោះឆ្នោត​អនុម័ត​សំណើ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​ដូច​ការ​គ្រោង​ទុក

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មក​ដល់​រដ្ឋ​សភាជាតិ ខណៈ​ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈរដ្ឋ​មន្ត្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ២០១៦។ (Reuters/Samrang Pring)រដ្ឋសភា​ជាតិ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ក្នុង​ការ​ប្ដូរ​សមាស​ភាព​មន្ត្រី​ជាន់​ខ្ពស់របស់​គណៈរដ្ឋ​មន្ត្រី​ចំនួន​២៦រូប ​និង​បញ្ចប់​មុខងារ​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​ពី​រដ្ឋាភិបាល។
ភ្នំពេញ—

ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​គ្រោង​ទុក​នោះ រដ្ឋសភា​ជាតិ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ក្នុង​ការ​ប្ដូរ​សមាស​ភាព​មន្ត្រី​ជាន់​ខ្ពស់របស់​គណៈរដ្ឋ​មន្ត្រី​ចំនួន​២៦រូប ​និង​បញ្ចប់​មុខងារ​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​ពី​រដ្ឋាភិបាល។

តំណាង​រាស្ត្រ​៧០រូប​នៃ​ចំនួន​១០៧ ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​ដល់​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​ទទួល​ការ​រិះគន់​ជា​ច្រើន​នោះ​ ខណៈ​ពេល​តំណាងរាស្ត្រ​២៤រូប ជ្រើស​យក​ការ​មិន​យល់​ព្រម ​និង​១៣នាក់​ផ្សេង​ទៀត​ បោះឆ្នោត​អនុប្បវាទ។​

​ក្រោយ​ពី​ការ​បោះ​ឆ្នោត​សម្ងាត់​ដែល​មាន​រយៈពេល​មិន​ដល់​មួយ​ម៉ោង ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​នោះ លោក ​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា ​និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ថា៖​«អនុលោម​ទៅ​តាម​ការ​បោះឆ្នោត​ទុកចិត្ត​អម្បាញ់មិញ​នេះ​ ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា សមាស​ភាព​សមាជិក​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ឈ្មោះ​ខាង​លើ​នេះ ត្រូវ​បាន​អង្គ​សភា​បោះឆ្នោត​ជាប់​ជា​ស្ថាពរ​នា​សម័យ​ប្រជុំ​សភា​លើកទី​៦ នីតិការ​ទី​៥ ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០១៦»។​

សភា​កម្ពុជា​បោះឆ្នោត​អនុម័ត​សំណើ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​ដូច​ការ​គ្រោង​ទុក

រដ្ឋ​សភា​ជាតិ​បាន​ប្រថាប់​ត្រា​យល់​ព្រម​លើ​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​ ក្រោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​រយៈពេល​មិនដល់​មួយ​ម៉ោង​នោះ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

​នៅ​ក្នុង​ការ​ប្រកាស​នេះ លោក ​ហេង​ សំរិន បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សមាសភាព​មន្ត្រី​ជាន់​ខ្ពស់​ទាំង​២៦រូប ​ដែល​សភា​គាំ​ទ្រ​ រួម​មាន​ការ​បញ្ចប់​តួនាទី​របស់​លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស ​ដោយ​រក្សា​ទុកងារ​ជា​ឧបនាយក​រដ្ឋ​មន្ត្រី ហើយ​តែង​តាំង​លោក​ ប្រាក់​ សុខុន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស​ ជំនួស​លោក ​ហោ ណាំហុង។

​ការ​តែង​តាំង​នេះ​រួម​បញ្ចូល​ផងដែរ លោក​ អូន ​ព័ន្ធមុនីរ័ត្ន ​ជា​ទេស​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក​ ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។

ការ​ប្ដូរ​លោក​ ត្រំា​ អ៊ីវតឹក ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​ទៅ​គ្រប់គ្រង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​វិញ ហើយ​តែងតាំង​ លោក ​ជា សុផារ៉ា អតីត​ចៅហ្វាយ​ក្រុងភ្នំពេញ ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគររូបនីយកម្ម​ និង​សំណង់​ ជំនួស​លោក អ៊ឹម ឈុនលឹម ​ដែល​លាលែង​ពី​តំណែង​ជា​ដើម។

​គម្រោង​នៃ​ការ​ផ្លាស់ប្ដូរ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ ហ៊ុន សែន​ ទទួល​រង​ការ​រិះគន់​ជា​ច្រើន​ពី​អ្នក​វិភាគ​ និង​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ​កម្ពុជា ចំពោះ​ការ​ដឹកនាំ​របស់​មន្ត្រី​ដដែលៗ​ក្នុង​ជួរ​រដ្ឋាភិបាល។

ក្នុង​នោះ​ ក៏​មាន​ការ​ប្រដូច​ការ​ប្ដូរ​គណៈរដ្ឋ​មន្ត្រី​នេះ​ទៅ​នឹង​«ស្រា​ក្រហម​ចាស់​ដែល​ច្រក​ក្នុង​ដប​ថ្មី​ដូច្នោះ​ឯង»​ ដែល​ផ្ទុយ​ពី​ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី​ក្នុង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​ក្បែរ​ខាង​នោះ។​

មុន​ពេល​ធ្វើ​ការ​បោះឆ្នោត លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​បាន​ថ្លែង​ការពារ​ចំណាត់​ការ​នៃ​ការ​ផ្លាស់ប្តូរ​នេះ ដោយ​បាន​អះអាង​ថា ​វា​នឹង​អាច​ជួយ​ពន្លឿន​ការងារ​របស់​រដ្ឋបាល​លោក​ឲ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព។

សភា​កម្ពុជា​បោះឆ្នោត​អនុម័ត​សំណើ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​ដូច​ការ​គ្រោង​ទុក

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មក​ដល់​រដ្ឋ​សភាជាតិ ខណៈ​ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈរដ្ឋ​មន្ត្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ២០១៦។ (Reuters/Samrang Pring)

លើស​ពី​នេះ​ទៀត​លោក​ ហ៊ុន សែន ថ្លែង​ថា ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​ គឺ​ស្រប​តាម​សំណើ​បញ្ចប់​មុខងារ​របស់​សាមីខ្លួន ភាព​ចាំ​បាច់​ក្នុង​ការ​ផ្ដល់​មុខងារ​មួយ​ចំនួន​ដល់​សមាជិក​រដ្ឋាភិបាល​បន្ថែម​ទៀត ការ​កែ​សម្រួល​របស់​សមាជិក​មួយ​ចំនួន​របស់​រដ្ឋាភិបាល ​ឲ្យ​ទទួល​បន្ទុក​នៅ​ស្ថាប័ន​ដែល​សាក​សម​នឹង​សមត្ថភាព​របស់​មន្ត្រី​ទាំង​នោះ​ ភាព​ចាំ​បាច់​ក្នុង​ការ​ប្រមូល​ និង​រក្សា​ និង​ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព​នៃ​ធនធាន​ ហើយ​និង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ ​ដែល​មាន​បទ​ពិសោធ​ និង​មាន​សុខភាព​មាំមួន និង​ការផ្ទេរ​ការងារ​ដល់​មន្ត្រី​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារ​ជាដើម។

​ទាក់​ទិន​នឹង​ការ​រិះគន់​នោះ​ដែរ​ លោក​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​ថា សមាជិក​រដ្ឋសភា​ចំនួន​៦៨​រូប ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​បោះឆ្នោត​គាំទ្រ​គម្រោង​របស់​លោក​នេះ។

«ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ថ្លែង​អំណរគុណ​ដល់​សមាជិក សមាជិកា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លើកឡើង​ថា នឹង​មិន​បោះឆ្នោត​គាំទ្រ​នោះ​ទេ។ សូម​អរគុណ​ណាស់ ព្រោះ​ថា គណបក្ស​ប្រជាជន​មិន​ត្រូវ​ការ​សំឡេង​របស់​អស់លោក​អ្នក​នោះ​ទេ ហើយ​ប្រសិន​បើ​បោះឆ្នោត នាំ​តែ​គណបក្ស​ប្រជាជន​ជំពាក់​គុណ​របស់​ឯកឧត្ដម​ លោក​ជំទាវ។ អញ្ចឹង សូម​មេត្តា​ កុំ​បោះឆ្នោត​ឲ្យ​សោះ ហើយ​ថ្ងៃ​ក្រោយ យើង​ខ្ញុំ​ក៏​នឹង​យក​វិធាន​ដូច​គ្នា​នេះ​ផង​ដែរ។ សូម​អរគុណ​ណាស់។»។​

ក្រៅ​ពី​នេះ​លោក​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ ក៏បាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា​ ការ​បញ្ចប់​តំណែង​ គាត ឈន់ លោក​ ហោ ណាំហុង និង​លោក អ៊ឹម ឈុនលឹម​ គឺ​ស្រប​តាម​សំណើ​របស់​ពួក​លោក​ ហើយ​លោក អ៊ឹម ឈុនលឹម ក៏​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ផង​ដែរ។​

​យ៉ាងណា​ក៏ដោយ លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​ថ្លែង​ប្រាប់​ VOA ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា៖

«ខ្ញុំ​អត់​មាន​ការ​សោកស្ដាយ​អី​ទេ ពីព្រោះ​ជា​ការ​ពិត យើង​ស៊ីសង​លើ​ប្រជារាស្ត្រ​ទេ។ បើ​គាត់​ចង់​ធ្វើការ​កែ​ទម្រង់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ អា​ហ្នឹង​ជា​ឆន្ទៈ​របស់​គាត់ តែ​បើ​ប្រជាពលរដ្ឋ​ចង់បាន​យ៉ាង​ម៉ិច ហើយ​គាត់​ធ្វើ​តាម​ឆន្ទៈ ឬ​មិនតាម​ឆន្ទៈ អា​ហ្នឹង​ជា​រឿង​របស់​គាត់។ សំខាន់​បំផុត នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​នេះ តើ​ប្រជាពលរដ្ឋ​ យល់​ឃើញ​យ៉ាង​ម៉ិច។ ប្រសិន​បើ​ការងារ​របស់​គាត់​ អត់​ប្រសិទ្ធភាព កែទម្រង់​ទៅ​វា​មិន​មាន​ភាព​វិជ្ជមាន​ ល្អ​ប្រសើរ​ជាង​អ្វី​ដែល​បាន​ធ្វើ​ពី​មុន អាហ្នឹង​ប្រជាពលរដ្ឋ​ វិនិច្ឆ័យ​ទៅ​តាម​ហ្នឹង​ទៅ»។

លោក​បន្ត​ថា​ លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ ដែល​រដ្ឋសភា​ជាតិ​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ មិន​អនុញ្ញាត​ឲ្យ​មាន​បញ្ចេញ​មតិ​លើ​ការ​រៀបចំ​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋបាល​លោក ​ហ៊ុន សែន ​នេះ៕