ពិសា​ទឹកបាយ​មួយ​កែវ​សាក​មើលថា​តើ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​? លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​

    ​មនុស្ស​ភាគច្រើន​ពុំដែល​ស្រឹ​តយ​ក​ទឹកបាន​យកមក​ផឹក​នោះទេ នេះ​ប្រហែល​មកពី​ពួកគេ​មិនដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកបាយ​។ ទឹកបាយ​ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ល្អ​ដល់​សុខភាព​ច្រើន​រាប់មិនអស់ ហើយ​វា​អាចជួយ​ដល់​សុខភាព​ជារួម​របស់​យើង​ឱ្យ​ល្អ​ទៀតផង​។ គ្រាន់តែ​ផឹកទឹក​បាយ ១ សប្តាហ៍​ឱ្យបាន​មួយ​កែវ​ពេញ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ដូចខាងក្រោម​៖

​    ​១. ទឹកបាយ​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​
​    ​ទឹកបាយ​ផ្ទុក​ទៅដោយ​ជាតិ​កាបូន​អ៊ី​ត្រាត ដែល​មានន័យថា វា​នឹង​ជំរុញ​ថាមពល​លោកអ្នក​ពេញ​មួយថ្ងៃ​។ រាងកាយ​មនុស្ស​ត្រូវកា​រ​កាបូន​អ៊ី​ត្រាត​ដើម្បី​ជំរុញ​ថាមពល ដូច្នេះ​សូម​ផឹកទឹក​បាយ​មួយ​កែវ​នៅពេល​ព្រឹក​មុន​អាហារ​ពេលព្រឹក​។ ហើយ​ប្រសិនបើ​លោក​អ្នកមាន​អារម្មណ៍​អស់កម្លាំង និង​នឿយហត់​ខ្លាំង សូម​ងាក​មក​ផឹកទឹក​បាយ​។

​    ​២. ទឹកបាយ​ជួយ​កុំឱ្យ​ទល់លាមក​
​    ​លោកអ្នក​ត្រូវ​ដឹងថា​ទឹកបាយ​ផ្ទុក​ទៅដោយ​កាក​សរសៃ​ហ្វា​យ​បឺ ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​ចលនា​របស់​ពោះវៀន​។

​    ​៣. ទប់ស្កាត់​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​
​    ​អំឡុង​រដូវក្តៅ យើង​បាន​បាត់បង់​ជាតិ​ទឹក​យ៉ាងច្រើន​ដោយសារ​បែកញើស ហើយ​ទឹកបាយ​គឺជា​ដំណោះស្រាយ​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ការខ្វះ​ជាតិ​ទឹក និង​ការបាត់បង់​សារធាតុចិញ្ចឹម​។

​    ​៤. ព្យាបាល​ជំងឺ​ដែល​ឆ្លងតាម​វីរុស​
​    ​លោកអ្នក​គួរ​ដឹងថា ទឹកបាយ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​គ្រុនក្តៅ ព្រោះ​វា​បាន​ស្តារ​នូវ​ការបាត់បង់​សារជាតិ​ចិញ្ចឹម និង ការបាត់បង់​អង្គធាតុ​រាវ​ពី​រាងកាយ​។ ទឹកបាយ​នឹង​ជួយ​ព​ន្លឿ​ន​ដល់​ដំណើរការ​ព្យាបាល​ជំងឺ ហើយ​អ្នកជំងឺ​ក៏​នឹង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដែល​ឆ្លងតាម​វីរុស​ដែរ​។

​    ​៥. ទឹកបាយ​ជួយ​បំបាត់​អាកា​រៈ​រាគរូស​
​    ​ទឹកបាយ​ជា​ឱសថ​ស័ក្តិ​សិទ្ធ​សម្រាប់​ព្យាបាល​ការ​រាគរូស​។ លោកអ្នក​គួរ​ដឹងថា ទឹកបាយ​មាន​សុវត្ថិភាព ១០០ ភាគរយ សម្រាប់​ក្មេង​តូចៗ និង​សូម្បី​ទារក ដែល​ងាយ​នឹង​កើត​រាគរូស​។ តាម​ការសិក្សា​ថ្មីៗ​នេះ ទឹកបាយ​អាច​បំបាត់​ការ​រាគរូស​ចំពោះ​ទារក​យ៉ាង​មាន​ប្រសិទ្ធភាព​។

​    ​៦. ទប់ស្កាត់​ការកើត​ជំងឺមហារីក​
​    ​ផឹក​ទឹកបាយ​ញឹកញាប់​នឹង​ជួយ​ឱ្យ​សរីរាង្គ​របស់លោក​អ្នក​មាន​ថាមពល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កាចៗ ដូចជា មហារីក​ជាដើម​។

​    ​៧. ទប់ស្កាត់​ជំងឺ​បាត់​ការចងចាំ​
​    ​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ផឹកទឹក​បាយ​អាច​ទប់ស្កាត់​ការកើត​ជំងឺ​បាត់បង់​ការចងចាំ​។

​    ​៨. ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​
​    ​ទឹកបាយ​ផ្ទុក​ទៅដោយ​សារធាតុ Oryzanol ដូច្នេះ​វា​មានន័យថា សារធាតុ​ដ៏​មាន​ប្រសិទ្ធភាព​នេះ​អាច​ទប់ស្កាត់​ស្បែក​ពី​ការរង​គ្រោះ​ពី​ពន្លឺ​កាំរស្មី​យូ​វីរ​បស់​ព្រះអាទិត្យ​៕